ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ឬស្សី សង្កាត់ស្ទឹង​មាន​ជ័យ

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖​សេចក្តីរាយ​ការព័​ព័ត៌មាន​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង១១ និង ៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ធ្នូ ២០១៤ នេះ​ អគ្គិ​ភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ឬស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។​

ហើយ​ពេល​នេះ​ប្រជា​ពលរដ្ឋ​កំពុង​នាំ​គ្នា​ជួយ​យក​ទុយោ​បាញ់ទឹក​ពន្លត់ ខណៈ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ បាន​ចេញ​មក​អន្តរាគមន៍​ប៉ុន្តែមិន​បាញ់ពន្លត់ដោយ​សារ​តែ​ផ្លូវ​ចង្អៀត​ពិបាក​បើក​រថយន្ត​ចូល ។

គេនៅ​មិន​ដឹង​ពី​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​​អគ្គិភ័យ​នេះ​ឆាបឆេះ​ប្រជា​ពលរដ្ឋ​នាពេល​នេះ​នៅ​ឡើយ​ទេ ​ហើយ​ទំហំ​នៃ​ការ​ខូចអស់​ប៉ុន្មាន​ក៏មិន​ទាន់ដឹង​នៅ​ឡើយ​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព