ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ទាំងជំងឺផ្តាសាយធំ និងជំងឺកូវីដ១៩ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាលរបស់អ្នក ប៉ុន្តែអត្រាជំងឺនេះហាក់ដូចជាខ្ពស់ជាងប្រាំបីដងជាមួយនឹងកូវីដ១៩នេះ ។
អ្នកស្រាវជ្រាវបានរកឃើញថា ក្នុងចំនោមអ្នកជំងឺជាង ១.៩០០ នាក់ដែលមានជំងឺកូវីដ១៩, ១,៦% មានជំងឺដាច់សរសៃឈាមខួរក្បាល ខណៈ ០,២% នៃអ្នកជំងឺផ្តាសាយធំ ១.៥០០ នាក់ ដាច់សរសៃឈាមខួរក្បាល ។
អ្នកស្រាវជ្រាវវេជ្ជបណ្ឌិត នៀល ផារីក (Neal Parikh ) ជាជំនួយការសាស្ត្រាចារ្យ ខាងផ្នែកសរសៃប្រសាទ និងប្រព័ន្ធប្រសាទសាស្ត្រនៅ Weill Cornell បានមានប្រសាសន៍ថា «គ្រូពេទ្យ និងអ្នកជំនាញថែទាំអ្នកជំងឺដែលមានការឆ្លងមេរោគកូវីដ១៩ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល ពីព្រោះការធ្វើរោគវិនិច្ឆ័យភ្លាមៗ អាចអនុញ្ញាតឱ្យមានការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលបានទាន់ពេ» ។
កូវីដ១៩ ត្រូវបានគេដឹងថា បង្កើនហានិភ័យគ្រោះថ្នាក់ផងដែរ ចំពោះអ្នកជំងឺលើសឈាម និងទឹកនោមផ្អែម ៕
ចែករំលែកព័តមាននេះ