រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា ព្រះសង្ឃនាម កែវ សុម៉ាលី ត្រូវបានតុលាការដោះលែងវិញហើយនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ធ្នូ នេះ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលជិត២ម៉ោងរួចមក ចំណែកពលរដ្ឋតវ៉ាដីធ្លីមកពី៤សហគមន៍ និងព្រះសង្ឃក៏បានបំបែកហ្វូងគ្នាចេញពីមុខសាលាដំបូងវិញដែរ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧ព្រឹក ធ្ងៃទី២៣ ធ្នូ ២០១៤នេះ នៅមុខសាលាដំបូងរាជធានីភ្នំពេញដែលមានទីតាំងលេខ២៧ ផ្លូវ២១៧ ក្រុម៦២ ភូមិទី៧ សង្កាត់វាលវង់ ខណ្ឌ៧មករា មានប្រជាពលរដ្ឋអ្នកតវ៉ាមកពីសហគមន៍បុរីកីឡា សហគមន៍បឹងកក់ ថ្មគោល ឡពាង ប្រមាណ១៣០នាក់ និងព្រះសង្ឃឯករាជ្យប្រមាណ៦០អង្គ ជិះរ៉ឺម៉កម៉ូតូចំនួន២៥គ្រឿងដឹកនាំដោយលោកស្រី ស ស៊ន, ឆាយ គឹមហ៊ន លោកថាច់ ស៊ីថា ប្រធានសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ ព្រះសង្ឃលួន សាវ៉ាត និងព្រះសង្ឃស៊ុំ សុវណ្ណនី គង់នៅវត្តព្រះយូវង្សបាននាំគ្នាមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីដើម្បីគាំទ្រព្រះសង្ឃនាម កែវ សុម៉ាលី គង់នៅកុដិលេខ៦ វត្តនាគវ័ន្ត ដែលលោកតុប ឈុតឡុង ព្រះរាជអាជ្ញារងកោះហៅសាកសួរពីបទបង្ករបួសស្នាមប្រព្រឹត្តនៅកុដិលេខ៦ វត្តនាគវ័ន្ត កាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៤ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ