ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​! ម៉ាក សែន​សូ​នី​តា កំពុង​តែ​មាន​ដំណឹង​ល្អ​មួយ​បង្ក​ការ​ភ្ញាក់ផ្អើល​ទៅ​ដល់​មហាជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​ជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​រូប​សម្រស់​ស្រស់​សោភា ម៉ាក សែន​សូ​នី​តា ដែល​អ្នក​គ្រប់​គ្នា​ហៅ​ក្រៅ​ថា តូ​តា កំពុង​តែ​មាន​ដំណឹង​ល្អ​មួយ​ប្រាប់​ទៅ​ដល់​មហាជន…

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​ជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​រូប​សម្រស់​ស្រស់​សោភា ម៉ាក សែន​សូ​នី​តា ដែល​អ្នក​គ្រប់​គ្នា​ហៅ​ក្រៅ​ថា តូ​តា កំពុង​តែ​មាន​ដំណឹង​ល្អ​មួយ​ប្រាប់​ទៅ​ដល់​មហាជន អ្នកគាំទ្រ​របស់​នាង ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​នាង​ផង​ដែរ​។

បន្ទាប់​ពី​រៀប​ការ​បាន​រយៈពេល​៣​ខែ នៅ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ ១៩ កំពុង​រាតត្បាត​ខ្លាំង ស្រាប់តែ​ពេល​នេះ​តារា​សម្តែង​ស្រី​រូប​នេះ​កំពុង​តែ​ពរ​ពោះ​កូន​ដំបូង​របស់​នាង​ជាមួយ​ស្វាមី លោក ប៉ុ​ល វិបុល ដែល​បង្ក​ការ​ភ្ញាក់​យ៉ាង​ខ្លាំង ទៅ​ដល់​មហាជន​ថា មិន​នឹក​ស្មានថា អាយ​ដល​របស់​ខ្លួន​សម្ងំ​លាក់ខ្លួន​ជាមួយ​ដំណឹង​ល្អ​មួយ​នេះ ដោយសារ​តែ​កន្លង​មក គេ​សង្កេត​ឃើញ​ថា តូ​តា តែងតែ​ពាក់អាវ​រលុង​ជា​និច្ច​ពេល​ទៅ​ណា​ម្តង​ៗ ទើប​ធ្វើ​អោយ​មហាជន​មិន​បាន​ចាប់អារម្មណ៍​ចំពោះ​រូប​នាង​ថា នាង​មាន​ផ្ទៃពោះ រហូត​ទាល់តែ​ស្រី​ស្អាត​រូប​នេះ​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង កាលពី​ថ្ងៃ​ទី​២៩ មិថុនា នេះ​ដែល​រូប​មួយ​សន្លឹក​របស់​នាងដៃ​កាន់​ពោះ និង​បាន​សរសេ​ថា « Mommy love u» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ាក សែន​សូ​នី​តា ជា​តារា​សម្តែង​ល្បីឈ្មោះ​មួយ​រូប ហើយ​បើ​ទោះបីជា​នាង​ដកខ្លួន​ស្ងាត់​ពី​ការ​សម្តែង​មួយ​រយៈ តែ​នាង​នូវ​តែ​ទទួល​បាន​ប្រជាប្រិយ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​សិល្បៈ ។

ងាក​ទៅ​រូប​សម្រស់​វិញ បើ​ទោះបីជា​នាង​បាន​រៀប​ការ​រួច​ហើយ​ក្តី ក៏​តារា​សម្តែង​ស្រី​រូប​នេះ មាន​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​ទេព​កុស​ល្យ​ខ្ពស់​ខាង​សម្តែង​យ៉ាង​ខ្លាំង ៕

កែសម្រួលដោយ