ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ​ព្រំដែន​ក្លាយជា​កន្លែង​ធ្វើ​ប្រហុក​ប៉ះពាល់​ដល់​បរិស្ថាន​និង​អ្នក​ប្រើប្រាស់

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ទឹកអូរ​ព្រំដែន​នៅចំណុច​ម៉ុង​ចិន ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែ​ត កំពុង​ត្រូវ​បាន​ឈ្មួញ​មួយចំនួន​ធ្វើ​អាជីវកម្ម​ក្នុង​លក្ខណៈ​ ប្រយោជន៍បុគ្គល ប៉ុន្ដែ​ធ្វើ​ឱ្យ​ខូច​បរិស្ថាន និង​រំខាន​ដល់ការ​ប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​រាប់រយ គ្រួសារ​ដែល​រស់នៅ​ភូមិ​មួយ​ចំនួន​នៅ​ខាងក្រោម​ខ្សែទឹក​តាម​បន្ទាត់​ព្រំដែន ​ខ្មែរ​-​សៀម​។
ទឹកអូរ​ព្រំដែន​បច្ចុប្បន្ន​បើ​យើង​សម្លឹងមួយ​ភ្លែត​ មិនដឹង​ថា​កខ្វក់ ឬ​ប្រែ​ពណ៌​ខ្មៅ​នោះទេ ។ ប៉ុន្ដែ​បើ​នាំ​គ្នា​ដើរ​អើត​មើលទៅ​ក្នុង​អូរតាម​បន្ទាត់​ព្រំដែន​ដែល​ លាតសន្ធឹង​ពី​លិចទៅ​កើត ពោល​គឺ​ចាប់ពី​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែ​តទៅ​កើត​ប៉ែក​ខាងត្បូង​ ផ្លូវជាតិ​លេខ​៥ ឱ្យបាន​ច្បាស់លាស់​នោះប្រាកដជា​ឃើញ​កន្លែងធ្វើ​ប្រហុក​ក្នុង​អូរ​ជា​ច្រើន​ កន្លែង ដោយ​ក្រុមឈ្មួញ​បាន​ដាក់​ស្ពាន ហើយ​ដាក់​ក្បាលម៉ាស៊ីនបញ្ឆេះ​សំរាប់​ក្រឡុក​ត្រី​ប្រហុក​ក្នុង​អូរ ចំណែក​ផ្ទៃ​ទឹក​ក្នុង​អូរ​ទាំងមូល​បាន​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅហើយ​ស្អុយ ។

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ទឹកអូរ​ព្រំដែន​នៅចំណុច​ម៉ុង​ចិន ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែ​ត កំពុង​ត្រូវ​បាន​ឈ្មួញ​មួយចំនួន​ធ្វើ​អាជីវកម្ម​ក្នុង​លក្ខណៈ​ប្រយោជន៍បុគ្គល ប៉ុន្ដែ​ធ្វើ​ឱ្យ​ខូច​បរិស្ថាន និង​រំខាន​ដល់ការ​ប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​រាប់រយ គ្រួសារ​ដែល​រស់នៅ​ភូមិ​មួយ​ចំនួន​នៅ​ខាងក្រោម​ខ្សែទឹក​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​សៀម​។
ទឹកអូរ​ព្រំដែន​បច្ចុប្បន្ន​បើ​យើង​សម្លឹងមួយ​ភ្លែត​មិនដឹង​ថា​កខ្វក់ ឬ​ប្រែ​ពណ៌​ខ្មៅ​នោះទេ ។ ប៉ុន្ដែ​បើ​នាំ​គ្នា​ដើរ​អើត​មើលទៅ​ក្នុង​អូរតាម​បន្ទាត់​ព្រំដែន​ដែល​លាតសន្ធឹង​ពី​លិចទៅ​កើត ពោល​គឺ​ចាប់ពី​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែ​តទៅ​កើត​ប៉ែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ឱ្យបាន​ច្បាស់លាស់​នោះប្រាកដជា​ឃើញ​កន្លែងធ្វើ​ប្រហុក​ក្នុង​អូរ​ជា​ច្រើន​កន្លែង ដោយ​ក្រុមឈ្មួញ​បាន​ដាក់​ស្ពាន ហើយ​ដាក់​ក្បាលម៉ាស៊ីនបញ្ឆេះ​សំរាប់​ក្រឡុក​ត្រី​ប្រហុក​ក្នុង​អូរ ចំណែក​ផ្ទៃ​ទឹក​ក្នុង​អូរ​ទាំងមូល​បាន​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅហើយ​ស្អុយ ។ ចំពោះ​បរិស្ថាន​ជុំវិញ កន្លែង​ធ្វើ​ប្រហុក​ផ្នែក​ខាងលើ​គោក​វិញ បាន ចោល​ក្លិនស្អុយ​អសោចិ៍​ដោយសារ​ក្រុម​ឈ្មួញ​បាន​យក​ក្បាល​ត្រី និង​កំទេចកំទី​កាក​សំណល់ ពី​ត្រី​ទៅ​ហាល​រាយ​ពេញ​លើ​ដី​វាល​ក្បែរផ្លូវ ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ ចេញចូល​ក្នុងភូមិ​រអ៊ូរទាំ គ្រប់​ៗ​គ្នា​ថា ស្អុយណាស់ ហើយ​ពិបាក​ដកដង្ហើម​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់។

ត្រី​ដែល​គេ​ដឹក​ធ្វើ​ប្រហុក​ទាំងនេះ​ត្រូវ​បានឈ្មួញ​មាន​ប្រុស​មាន​ស្រី​ប្រាប់​ថា ពួក​គេ​ដឹកមក​ពី​ខេត្ដសៀមរាប ។ ពួក​ឈ្មួញ​បន្ដ​ទៀត​ថា ក្រោយ​ពី​ការ​ធ្វើ​ត្រី​ទាំងនេះ​ឱ្យទៅ​ជា​ប្រហុក រួចគឺ​ពួក​គេ​ធ្វើការ​ដឹក​ចេញ​ទៅ​លក់​ឯ​ប្រទេសសៀម តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​។ ត្រី​ដែល​ឈ្មួញ​ធ្វើ​ប្រហុក គឺ​សុទ្ធតែ​ជា​ត្រី​ល្អិតភាគច្រើន​ជា​ត្រី​កំភ្លាញ ។ បើ​ទោះជា​មានការ​អះអាង​ពី​ក្រុម​ឈ្មួញ​ថា ប្រហុក​របស់​គេក្រោយ​ពី​ធ្វើ​រួច​នឹង​ដឹក​បញ្ជូន​ចេញ​ទៅ​លក់​នៅដី​សៀម តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​តយ៉ាងណា​ក្ដី ប៉ុន្ដែ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ បានឱ្យ​ដឹង​ថា ប្រហុក​ទាំងនេះ បច្ចុប្បន្ន​ត្រូវ បាន​គេ​ឃើញ​ក្រុម​ឈ្មួញ​ដាក់​ខ្សែ​រ៉​ត​ទាញ ចេញពី​ចំណុច​ដែល​ធ្វើ​នោះ​ទៅ​ដី​សៀម​តែ ម្ដង ។
ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក​សី ស៊ី​ល័យ នាយក​សង្កាត់​រដ្ឋបាល​ជលផល​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ការដឹក​ត្រី​មក​ធ្វើ​ប្រហុក គឺ​ពួក​ឈ្មួញ​មានច្បាប់ត្រឹមត្រូវ ចំណែកឯ​ការ​ដែល​ឈ្មួញ​ដឹក​ត្រី​ទាំងនោះ​យក​មក​កែ​ច្នៃ​ក្នុង​ទឹកអូរ​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​បរិស្ថាន ឬ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋអ្វី​នោះ លោក​មិនដឹង​ទេ ព្រោះ​វា​ខុស​ពីជំនាញ​របស់​លោក។

លោក​ហាំ វណ្ណៈ មេបញ្ជាការ​វរ​សេនា​តូចការពារ​ព្រំដែន​គោក​លេខ​៨៩១ បានឱ្យ​ដឹង​ថា បញ្ហា​ហ្នឹង​លោក​ដឹង​ពិតជា​មាន​សកម្មភាព​ធ្វើប្រហុក​អ​ញ្ចឹ​ង​មែន ។ ពេល​ចោទសួរ​ថា តើអាច​នឹង​មានការ​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់ ឬ​ក៏​អត់ លោក​ប្រធាន​វរ​សេនា​តូច​រូប​នេះ​បានឆ្លើយ​តប​តាម​ទូរស័ព្ទ​វិញ​ថា ចុះបើ​ការ​បង្ហូរទឹក​ស្អុយ និង​លាមក​ពី​កាស៊ីណូ​ចូល​អូរ​នេះម្ដេច​មិន​មើល​ផង? លោក​ហាំ វណ្ណៈ បន្ថែមទៀត​ថា ការ​ប៉ះពាល់ ឬ​មិន​ប៉ះពាល់​បរិស្ថាននោះ​ទៅ​សួរ​ពួក​ឈ្មួញ​ខ្លួនឯង​ទៅ បើ​ដូច​ការចោទ​ថា មានការ​បង្ហូរទឹក​ស្អុយ និង​លាមក​ពី កាស៊ីណូ ដូច្នេះ​ត្រី​ប្រហុក​ដែល​គេ​យក​មក លាង​ឬ​ធ្វើ​ពី​ទឹកអូរ​គឺ​កាន់តែ​លែង​ល្អ​ទៅ ហើយ ។
ចំណែក​លោក​ទ្រី ណា​រិ​ន អភិបាលក្រុងប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​ថា ជុំវិញ​បញ្ហា​ខាងលើ​នេះ​លោក​ពុំ​បានដឹង​នោះ​ទេ ប៉ុន្ដែ​លោក​នឹង​ឱ្យ​មន្ដ្រី​បរិស្ថាន​ចុះទៅ​មើល​ភ្លាម ។ ចំពោះ​វិធានការ​យ៉ាងណានោះ​លោក​អភិបាលក្រុង​ពុំ​ទាន់​បាន​ឆ្លើយ​តបនៅឡើយ​ទេ ។ លោក​បន្ដ​ថា ការ​នាំ​ផលិតផល​ចេញ​វា​ពិតជា​មាន​ផលប្រយោជន៍ ដោយចំណូល​មួយ​ផ្នែក​ចូល​រដ្ឋតែ​ក៏​ត្រូវធ្វើ​ឱ្យ​បានត្រឹមត្រូវ​ផង​ដែរ ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់ ដល់​សង្គម។