បើចង់មានបានឱ្យសម្លា.ប់អាចារ
អ្នកមានព្យាយាម អត់ទ្រាំនឹងឧបសគ្គគ្រប់យ៉ាងមាន ត្រជាក់ ក្ដៅ និងហានិភ័យផ្សេងៗគឺ មិនខ្ជិលច្រអូសនោះ ភាពជោគជ័យក្នុងជីវិតប្រាកដជាមាន ដូចបុរាណភាសិតថា បើចង់ចេះ ចង់មាន…
អ្នកមានព្យាយាម អត់ទ្រាំនឹងឧបសគ្គគ្រប់យ៉ាងមាន ត្រជាក់ ក្ដៅ និងហានិភ័យផ្សេងៗគឺ មិនខ្ជិលច្រអូសនោះ ភាពជោគជ័យក្នុងជីវិតប្រាកដជាមាន ដូចបុរាណភាសិតថា បើចង់ចេះ ចង់មាន…
អ្នកមានព្យាយាម អត់ទ្រាំនឹងឧបសគ្គគ្រប់យ៉ាងមាន ត្រជាក់ ក្ដៅ និងហានិភ័យផ្សេងៗគឺ មិនខ្ជិលច្រអូសនោះ ភាពជោគជ័យក្នុងជីវិតប្រាកដជាមាន ដូចបុរាណភាសិតថា បើចង់ចេះ ចង់មាន ចង់បាន ឲ្យសម្លាប់អាចារ ។ អាចារក្នុងទីនេះគឺអាចារៈ សំដៅយកមារយាទអន់ មារយាទខ្ជិលច្រអូសគឺកោសជ្ជៈ សម្លាប់អាចារបាន ជីវិតនឹងភ្លឺថ្លា ។
ព្រោះថា ការខ្ជិលច្រអូសនេះ បើមាននៅក្នុងសន្ដានអ្នកណាហើយ រមែងដឹកនាំអ្នកនោះឲ្យដើរខុសផ្លូវ ដឹកនាំឲ្យក្រ ឲ្យល្ងង់ខ្លៅ ឲ្យថោកទាប ឲ្យវិនាសអន្តរាយគ្រប់យ៉ាងពេញមួយជីវិត បានជាភាសិតបង្គាប់ថា ឲ្យសម្លាប់អាចារគឺមារយាទថោកទាបនេះ គប្បីបោះបង់ចោល បើមិនដូច្នោះទេ រមែងទទួលនូវវិបត្តិគ្រប់យ៉ាងសម្រាប់ជីវិតហើយ ។
ការខ្ជិលច្រអូសនេះ គេមិនត្រូវបណ្ដោយទុកឲ្យនៅក្នុងសន្ដានឡើយ ត្រូវតែលះបង់ចោលឲ្យស្រឡះពីសន្តាន ព្រោះវានាំឲ្យថោកទាប នាំឲ្យក្រីក្រ នាំឲ្យសៅហ្មងគ្រប់យ៉ាង គឺមិនអាចធន់នឹងជីវិតបានឡើយ ។
កាលបើលះបង់កោសជ្ជៈចេញ ហើយត្រូវប្រឹងប្រែងបំពេញកិច្ចការគ្រប់យ៉ាង ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ត្រូវពិចារណាឲ្យស្គាល់ហេតុផលគ្រប់យ៉ាង ប្រកបដោយបញ្ញា និងការចងមិត្តផងដែរ នោះភាពសុខដុមរម្យនានៃជីវិតប្រាកដជាកើតមានមិនខាន ។ សាន សារិន
ចែករំលែកព័តមាននេះ