ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជីក​រ៉ែ​ក្លាយជា​សេដ្ឋី​បន្ទាប់​ពី​រក​ឃើញ​ត្បូង​តម្លៃ​៣​លាន​ដុល្លារ

3 ឆ្នាំ មុន

យោង​ទៅ​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា លោក​សានី​នូ ឡេ​ហ្សឺ (Saniniu Laizer) ដែល​ជា​អ្នក​ជីក​រ៉ែ​ជនជាតិ​តាន់​ហ្សា​ន់​នៀ​ម្នាក់​បាន​ក្លាយជា​សេដ្ឋី​ក្នុង​ពេល​មួយ​យប់​បន្ទាប់​ពី​លក់​ត្បូង Tanzanite ធំ​ៗ​ពីរ​ក្នុង​តម្លៃ​៣.៤​លាន​ដុល្លារ​។ ត្បូង​ទាំង​ពីរ​ជា​ត្បូង​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ប្រទេស​។ ត្បូង​ទាំង​ពីរ​មាន​ទម្ងន់…

យោង​ទៅ​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា លោក​សានី​នូ ឡេ​ហ្សឺ (Saniniu Laizer) ដែល​ជា​អ្នក​ជីក​រ៉ែ​ជនជាតិ​តាន់​ហ្សា​ន់​នៀ​ម្នាក់​បាន​ក្លាយជា​សេដ្ឋី​ក្នុង​ពេល​មួយ​យប់​បន្ទាប់​ពី​លក់​ត្បូង Tanzanite ធំ​ៗ​ពីរ​ក្នុង​តម្លៃ​៣.៤​លាន​ដុល្លារ​។ ត្បូង​ទាំង​ពីរ​ជា​ត្បូង​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ប្រទេស​។

ត្បូង​ទាំង​ពីរ​មាន​ទម្ងន់ ៩.២​គីឡូក្រាម និង ៥.៨​គីឡូក្រាម ហើយ​លោក​ឡេ​ហ្សឺ​បាន​រក​ឃើញ​វា​កាលពី​ស​ប្តា​ហ៍​មុន មុន​នឹង​លក់​វា​នៅ​ថ្ងៃ​ពុធ​។

លោក​ឡេ​ហ្សឺ​ដែល​ជា​ឪពុក​របស់​កូន​ៗ​ច្រើន​ជាង ៣០​នាក់​ទៅ​ទៀត បាន​ប្រាប់​ដល់​សារព័ត៌មាន BBC ថា​លោក​មាន​គម្រោង​យក​លុយ​ទាំងនោះ​ទៅ​សាងសង់​ផ្សារ​ទំនើប និង​សាលារៀន​ក្នុង​សហគមន៍​របស់​លោក​នៅ Simanjiro ដែល​ជា​សង្កាត់​មួយ​ក្នុង​តំបន់ Manyara​។

លោក​បាន​ប្រាប់​ដល់​សារព័ត៌មាន​ខាងលើ​ថា «​ខ្ញុំ​ចង់​សាងសង់​សាលារៀន​នៅ​ជិត​ផ្ទះ​របស់ខ្ញុំ​។ មាន​មនុស្ស​ក្រីក្រ​ជា​ច្រើន​នៅ​តំបន់​នេះ​ដែល​មិន​អាច​ឲ្យ​កូន​ទៅ​រៀន​នៅ​សាលា​បាន​។
»
លោក​បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​មិន​មានការ​អប់រំ​ខ្ពស់​ទេ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្តការ​គ្រប់គ្រង​ដែល​មាន​ជំនាញ​ច្បាស់លាស់​។ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​កូន​ៗ​របស់ខ្ញុំ​គ្រប់គ្រង​អាជីវកម្ម​ដោយ​មាន​ជំនាញ​ផង​ដែរ​។​»

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាងគេ​គឺ ទោះជា​លោក​មាន​លុយរាប់​លាន​ដុល្លារ​ពិតមែន​ក្តី លោក​បាន​ប្រាប់​មក​ថា​លោក​នឹង​បន្ត​ចិញ្ចឹម​មើលថែ​គោ​ទាំង ២​ពាន់​ក្បាល​របស់​លោក ហើយនឹង​កាប់​គោមួយ​ក្បាល​ដើម្បី​អបអរ​ខ្លួនឯង និង​ប្រារព្ធ​ពិធីជប់លៀង​ដ៏​ធំ​មួយ​ផង​ដែរ​។

លោក​ច​ន មា​ហ្គូ​ហ្វ៊ូ​លី (John Magufuli) ដែល​ជា​ប្រធានាធិបតី​របស់​ប្រទេស​តាន់​ហ្សា​ន់​នៀ​បាន​អបអរ​លោក​ឡេ​ហ្សឺ​តាម​ទូរស័ព្ទ និង​បាន​និយាយ​ថា ការ​រក​ឃើញ​ត្បូង​ទាំង​ពីរ​ខាងលើ​នេះ​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​មាន​អ្នក​ជីក​រ៉ែ​ទ្រង់ទ្រាយ​តូច និង​បង្ហាញ​ប្រាប់​ពិភពលោក​ថា​ប្រទេស​តាន់​ហ្សា​ន់​នៀ​ជា​ប្រទេស​សំបូរ​ស្តុកស្តម្ភ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ