ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​លោក រស់ សុ​ឃិ​ត ចាងហ្វាង​កាសែត​ជាតិខ្មែរ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០២០​នេះ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​លោក រស់ សុ​ឃិ​ត ចាងហ្វាង​កាសែត​ជាតិខ្មែរ ហើយ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០២០​នេះ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​លោក រស់ សុ​ឃិ​ត ចាងហ្វាង​កាសែត​ជាតិខ្មែរ ហើយ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹង​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីកា របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ បង្គាប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​លោក រស់ សុ​ឃិ​ត និង​បង្ហាញខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃាត់ខ្លួន​លោក​ចាងហ្វាង​កាសែត​ជាតិខ្មែរ​នេះ កោះសន្តិភាព​នឹង​ផ្សាយ​ជូន​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ