ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​បែប​ណា​ជា​អ្នក​ដែល​គួរ​ឱ្យ​គោរព ?

3 ឆ្នាំ មុន

បុគ្គល​ដែល​គួរ​ឲ្យ​គោរព គួរ​សរសើរ គឺជា​អ្នក​ដែល​បាន​ធ្វើ​នូវ​ប្រយោជន៍​ដល់​ខ្លួនឯង និង​ប្រយោជន៍​អ្នក​ដទៃ ស័ក្ដិ​សមជា​មនុស្ស​ដែល​មានចិត្ត​ប្រសើរ​ខ្ពង់ខ្ពស់​ដោយ​រៀប​ឫកពា រៀប​ចរិយា រួម​ទាំង​សម្តីសំដៅ​សមរម្យ ទាំង​ទឹកចិត្ត​ល្អ​ផង ។ មនុស្ស​ដែល​គួរ​ឱ្យ​គោរព​គឺជា​អ្នក​ដែល​ឆ្លាត​ក្នុង​ការ​និយាយ​ស្តី…

បុគ្គល​ដែល​គួរ​ឲ្យ​គោរព គួរ​សរសើរ គឺជា​អ្នក​ដែល​បាន​ធ្វើ​នូវ​ប្រយោជន៍​ដល់​ខ្លួនឯង និង​ប្រយោជន៍​អ្នក​ដទៃ ស័ក្ដិ​សមជា​មនុស្ស​ដែល​មានចិត្ត​ប្រសើរ​ខ្ពង់ខ្ពស់​ដោយ​រៀប​ឫកពា រៀប​ចរិយា រួម​ទាំង​សម្តីសំដៅ​សមរម្យ ទាំង​ទឹកចិត្ត​ល្អ​ផង ។

មនុស្ស​ដែល​គួរ​ឱ្យ​គោរព​គឺជា​អ្នក​ដែល​ឆ្លាត​ក្នុង​ការ​និយាយ​ស្តី ជា​មនុស្ស​ដែល​និយាយ​ចេញ​ទៅ​មិន​ឲ្យ​ទាស់​ត្រចៀក​នៃ​អ្នក​ស្ដាប់ គឺ​និយាយ​ឲ្យ​គេ​សប្បាយចិត្ត មាន​សេចក្ដីសុខ​នៅ​ពេល​ដែល​គេ​បាន​ស្ដាប់​ពាក្យ​សម្តី​នេះ មិន​និយាយ​លើកតម្កើង​ខ្លួនឯង ហើយ​បន្តុះបង្អាប់​អ្នក​ដទៃ​ឱ្យ​គេ​អាប់យស ។

អ្នក​ដែល​ចេះ​អត់ធន់​ចំពោះ​ពាក្យ​សម្ដី​អ្នក​ដទៃ គឺជា​មនុស្ស​អប់រំ​ចិត្តបាន​ល្អ​ហើយ ទោះជា​គេ​និយាយ​ពាក្យ​អសុរោះ ពាក្យ​ទ្រគោះបោះបោក​ក៏​មិន​ក្តៅក្រហាយ មិន​ក្រោធ តប​នៅ​តែ​ជា​ចិត្ត​ត្រជាក់ ចិត្តនឹង​ជា​ធម្មតា នេះ​ហើយ​ជា​កំពូល​មនុស្ស​ដែល​គួរ​ឱ្យ​គោរព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ