ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំ​រាំ​តែ​បាន​ដងខ្លួន​សិច​ស៊ី​ជាទី​ប៉ងប្រាថ្នា​របស់​សុភាព​នារី​ទាំងពួង ជី​មមី លៈបង់​មិន​ស្ទើរ​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិធី​ការី​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ស្រទាប់​យុវវ័យ​តាំងពី​ចូល​សិល្បៈ​ដំបូង នាង ជី​មមី (Jimmy) មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​បែក​ចំហរ​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្តែង​ប្រុស​មួយ​រូប ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​លើ​នាង​មួយ​កម្រិត​ទៀត​នោះ គឺ​ដងខ្លួន​ស្រ​ឡូ​ន​រាង​តូច​ត្រ​ឡឹ​ង ស្លៀកពាក់​អ្វី​ក៏​សម ខណៈ​ដែល​ពី​ដើម​ឡើយ​ពិធី​ការិនី​រូប​នេះ​គឺ​មាន​សាច់​ទ្រលុន​ទ្រលន់…

រាជធានី​ភ្នំពេញ​៖ ពិធី​ការី​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ស្រទាប់​យុវវ័យ​តាំងពី​ចូល​សិល្បៈ​ដំបូង នាង ជី​មមី (Jimmy) មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​បែក​ចំហរ​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្តែង​ប្រុស​មួយ​រូប ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​លើ​នាង​មួយ​កម្រិត​ទៀត​នោះ គឺ​ដងខ្លួន​ស្រ​ឡូ​ន​រាង​តូច​ត្រ​ឡឹ​ង ស្លៀកពាក់​អ្វី​ក៏​សម ខណៈ​ដែល​ពី​ដើម​ឡើយ​ពិធី​ការិនី​រូប​នេះ​គឺ​មាន​សាច់​ទ្រលុន​ទ្រលន់ ដែល​បងប្អូន​យើង​តែង​ហៅ​ថា «​មាន​សាច់​» ។

នាង ជី​មមី មិន​ត្រឹមតែ​មាន​ទម្រង់​មុខស្រស់​ស្អាត​នោះ​ទេ ប៉ុន្តែ​ពិធី​ការី​ពេញ​ដោយ​សមត្ថភាព ហើយ​រូប​នេះ​បាន​ប្រែប្រួល​រូបរាង​កាន់តែ​សិច​ស៊ី និង​ស្លី​ម​ស្អាត​ឡើង​ៗ​ដែល​ជា​ដងខ្លួន​ជាទី​ប៉ងប្រាថ្នា​របស់​សុភាព​នារី​យើង​ព្រោះ​វា​មិនមែន​ជា​រឿង​ងាយស្រួល ឬ​អាច​ត្រឹម​គេង​មួយ​យប់​ភ្ញាក់​ឡើង​យើង​នឹង​ទទួល​បាន​ជើងវែង​ស្រ​ឡូ​ន ចង្កេះ​រាង​រាវ និង​ដើមទ្រូង​មូលក្លំ​ឡើយ ។

ពិធី​ការិនី រូប​នេះ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ទើប​នាង​អាច​ធ្វើ​ឲ្យ​រូបរាង​មាន​សាច់​ប្រែ​ក្លាយជា​ដងខ្លួន​ស្លី​ម​ស្រ​ឡូ​ន រហូត​ធ្វើ​ឲ្យ​បុរស​ម្នាក់ (Crush របស់​នាង ជី​មមី​) ដែល​ធ្លាប់តែ​មិន​អើពើ​នឹង​រូប​នាង បែរជា​សុខ​ៗ​វិល​មក​សុំ​ស្នេហ៍​ស្រី​ស្អាត​រូប​នេះ រហូត​នាង​សម្រេច​បំណង​ធ្វើ​ឲ្យ​ក្រាស់ ស្រលាញ់​នាង ហើយ​នាង​ក៏​មាន​រូបរាង​កាន់តែ​ទាក់ទាញ​នោះ ។

ពិធី​ការី​ដែល​មាន​ទម្រង់​មុខ​ពងក្រពើ សំ​បុរស និង​តែងតែ​ញញឹម​បញ្ចេញ​ធ្មេញ​ស​ស្អាត និង​មាន​ទឹកដម សំឡេង​លៈ​ៗ លឺ​ៗ និង​មាន​មន្ត​ស្នេហ៍​រូប​នេះ​បាន​ទម្លាយ​គន្លឹះ​មួយ​ចំនួន​សម្រាប់​អ្នក​ចង់បាន​រូបរាង​ស្អាត​តាម​រយៈ​ការ​ចែកចាយ​លើ​បណ្តាញ​សង្គម​របស់​នាង​ថា «​ខ្ញុំ​ចាប់ផ្ដើម​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ ដោយ​ដំបូង​ចាប់ផ្ដើម​ពី​ហែល​ទឹក​សិន បន្ទាប់​មក​ចាប់ផ្ដើម​ហាត់​យោ​ហ្គា រួច​ហើយ​ចាប់ផ្ដើម​ហាត់ប្រាណ​លើក​ដុំ​ដែក​តែ​ស្រាល​ស្រាល​ទេ ហាត់​តៃ​ក្វា​ន់​ដូ កា​រ៉ា​តេ គេង​ពី​ព្រលប់ ញ៉ាំ​ទឹក​ឲ្យ​ច្រើន តម​បាយ​ពេល​ល្ងាច​» ។

ជា​ការ​ពិត​ណាស់ ទំ​រាំ​តែ​ទទួល​បាន​រូប​ស្រស់​សោភា​ដូច​សព្វ​ថ្ងៃនេះ​រូប​នាង​ផ្ទាល់​ក៏​ជួប​ប្រទះ​នូវ​ភាពធាត់​ឡើង​គីឡូ​ខ្លាំង រហូត​ដល់ ៦៨​គីឡូ​ឯ​ណ្ណោះ នឹង​ទទួល​រង​ការ​រើសអើង​រូបរាង​ពី​សំណាក់​មិត្ត​ភ័​ក្រ ទៅ​លើ​រូបរាង​ដែល​មិន​សាក​សមជា​ក្រុម​នារី​ស្រី​ស្អាត តែ​ទោះជា​យ៉ាងណា ការ​តស៊ូ​របស់​ពិធីការ​រី​រូប​នេះ​ក៏​ទទួល​បាន​រូបរាង​ស្លី​ម​នៅ​កម្រិត ៤៨ គីឡូក្រាម ។

ជាមួយ​រូបរាង​កាន់តែ​សិច​ស៊ី​ជាទី​ចំណាប់អារម្មណ៍​របស់​សុភាពបុរស សុភាព​នារី​នោះ​នាង ជី​មមី កំពុង​តែ​ទទួល​បាន​ប្រជាប្រិយ​ជា​ខ្លាំង​ទៅ​លើ​ការ​ថត​ផ្សាយ​ផលិតផល​នានា ពីព្រោះ​តែ​រូប​សម្រស់​ស្រស់​ស្អាត រូបរាង​ស្រ​ឡូ​ន និង​អាច​និយាយ​ភាសា​ថៃ និង​អង់គ្លេស បាន​យ៉ាង​ស្ទាត់ជំនាញ​ថែម​ទៀត​ផង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិធី​ការី​វ័យក្មេង​រូប​នេះ​ក៏​កំពុង​មាន​ក្តី​សុខ​ក្រៃពេក​ជាមួយនឹង​គូស្នេហ៍​ដែល​ជា​តារា​សម្តែង​និង​ជា​កូន​ខ្មែរ​កើត​នៅ​ទឹកដី​អា​មេ​រិ​ក ជា​ពិសេស​បុរស​សង្ហា​រូប​នេះ​មាន​រូបរាង​សង្ហា​ដូច​កូនកាត់​អឺរ៉ុប​ថែម​ទៀត​ផង ៕

កែសម្រួលដោយ