ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា ចូលរួម​ទិញ​សំបុត្រ​ការ​ប្រគំ​តន្ត្រី​របស់​​ទេព បូ​ព្រឹក្ស ចំនួន​២​ពាន់​ដុល្លារ​រួម​ចំណែក​​ជួយ​វីរ​កងទ័ព​ជួរ​មុខ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មិត្ត​ស្និ​ទ្ធិ​ស្នាល​មួយ​រូប តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​ចូលរួម​ចំណែក​ទិញ​សំបុត្រ​នៃ​ការ​ប្រគំ​តន្ត្រី​របស់ ទេព បូ​ព្រឹក្ស ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​១​ពាន់​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មិត្ត​ស្និ​ទ្ធិ​ស្នាល​មួយ​រូប តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​ចូលរួម​ចំណែក​ទិញ​សំបុត្រ​នៃ​ការ​ប្រគំ​តន្ត្រី​របស់ ទេព បូ​ព្រឹក្ស ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​១​ពាន់​ដុល្លារ ដើម្បី​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នកគាំទ្រ​ដែល​មាន​បំណង​ចង់​ចូល​ទស្សនា និង​រួមចំណែក​ជួយ​ឧបត្ថម្ភ​ទៅ​ដល់​វីរ​កងទ័ព​កម្ពុជា​ដែល​ឈរ​ការពារ​ទឹកដី ។

បើ​តាម​ការ​ប្រកាស​ពី​តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស នៅ​លើ​បណ្តាញ​សង្គម​បាន​បញ្ជាក់​ថា មិត្តសំលាញ់​របស់ខ្ញុំ Pich Solikah បាន​ចូលរួម​ទិញ​សំបុត្រ​2000$ ដូចនេះ​ស្អែក​Fan Fan អាច​មក​យក​សំបុត្រ​free​បាន​ណា ឬ​ឆាត​ចូល​page ដើម្បី​យក​សំបុត្រ​free ។ ចំណែក​នាង ពេជ្រ សូលី​កា ក៏​បាន​បង្ហោះ​សំ​ណេ​រ​ខ្លី​មួយ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សំបុត្រ​មួយ​សន្លឹក​របស់​បងប្អូន ស្មើនឹង​ការ​ចូលរួម​ជួយ​ទៅ​ដល់​ស្បៀង​កងទ័ព​ជួរ​មុខ Top Fan នាង​ខ្ញុំ​អាច​ទាក់ទង Tep Boprek ដើម្បី​ទទួល​សំបុត្រ free ។

ជា​ការ​កត់សម្គាល់ ការ​សម្រេច​ជួយ​ទិញ​សំបុត្រ​ការ​ប្រគំ​តន្ត្រី​របស់ ទេព បូ​ព្រឹក្ស ពី​ពេជ្រ សូលី​កា នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​សំណូមពរ និង​ចង់បាន​ពី​ប្រិ​យ​មិត្ត​គាំទ្រ​មួយ​ចំនួន​ដែល​មាន​បំណង​ចង់​ចូល​ទស្សនាការ​ប្រគំ​តន្ត្រី​នេះ តែ​មិន​មាន​ថវិកា​គ្រប់គ្រាន់ខណៈ​ពេល​ដែល​នេះ ក៏​ជា​ការ​រួមចំណែក​មួយ​ផ្នែក​ទៀត​របស់​នាង​នៅ​ក្នុង​សកម្មភាព​ជួយ​ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​កម្ពុជា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​ ​តារាចម្រៀង​លោក ជី ដេ​វីត និង​នាង ទេព បូ​ព្រឹក្ស នឹង​រៀប​ចំ​ព្រឹ​ត្ត​ការណ៍​វប្បធម៌​សហ​សម័យ​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា ខ្លឹម​នៃ​ព្រះ​នគរក្នុង​គោលបំណង​រំលឹក និង​បំផុស​យុវជន​ជំនាន់​ក្រោយ​ចូលរួម​លើកតម្កើង និង​ថែរក្សា​វប្បធម៌​របស់​ខ្មែរ ។ ព្រឹ​ត្ត​ការណ៍​នេះ ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ ខាង​មុខ​នេះ នៅ​សាល​ប្រ​ហោ​ស្រព​កោះ​ពេជ្រ ។

បើ​តាម​ការ​ប្រកាស​របស់​តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស តាម​បណ្តាញ​សង្គម​បានឱ្យ​ដឹង​ថា គោល​បំណង​របស់​យើងខ្ញុំ គឺ​ធ្វើ​ដើម្បី​រំលឹក និង​លើកតម្កើង​សម្បត្តិ​វប្បធម៌​ជាតិ​ជា​សញ្ញា​មួយ​នៃ​ការ​កសាង​អត្តសញ្ញាណ​ជាតិ​អោយ​កាន់តែ​រឹង​មាំ​ថែម​មួយ​កំ​រឹត​ទៀត​។ នាង​បន្ត​ថា សម្បត្តិ​វប្បធម៌​ដែល​ជា​ដួង​ព្រលឹង​ជាតិ គឺ​ត្រូវ​បាន​យកចិត្តទុកដាក់​ថែរក្សា​ជាមួយនឹង​សកម្មភាព​យ៉ាង​សកម្ម​អំពី​ពួក​យើង​ដែល​ជា​កូនចៅ​នៃ​ព្រះ​ចៅ​ក្រុង​កម្ពុជា​។

យើងខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ខ្មែរ​សូម​ចូលរួម​អោយ​បាន​ច្រើន​កុះករ ដើម្បី​ជា​ចលនា​វប្ប​ជាតិនិយម​ដ៏​អស្ចារ្យ​មួយ ចូល​ខ្មែរ​មាន​ស្មារតី​ជា​ចង្កឹះ​មួយ​បាច់ ។ សំបុត្រ​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦ ថវិកា​បាន​ពី​ការ​លក់​សំបុត្រ​ទាំងស្រុង​នឹង​ប្រគល់​ជូន​មូលនិធិ Brand Miss ដើម្បី​ជួយ​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​របស់​យើង «​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើ​ន​ថ្កាន​» ។

ចំណែក​តារាចម្រៀង​លោក ជី ដេ​វីត ក៏​បាន​អះអាង​ដែរ​ថា បច្ចុប្បន្ន ពួក​យើង​កំពុង​ខិតខំ​ព្យាយាម​ការពារ​សិល្បៈ​វប្បធម៌​របស់​យើង​ពី​ចោរ ដែល​តែងតែ​ច្បាម​យក​សិល្បៈ វប្បធម៌ និង​ប្រាសាទ​របស់​យើង ។ លោក​បញ្ជាក់​ថា លោក​មាន​បំណង​ចង់​ធ្វើ​កម្មវិធី​យូរណាស់​មក​ហើយ ដោយពេល​នេះ​យើង​ធ្វើ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​មួយ ដែល​យើង​បាន​ជួប​រឿង​សោកសៅ​ទាំងអស់គ្នា ។

បើ​តាម​លោក ជី ដេ​វីត ព្រឹ​ត្ត​ការណ៍​ខ្លឹម​នៃ​ព្រះ​នគរ គឺ​យើង​មាន​ឆន្ទៈ​មួយ​ជា​គោល គឺ​យើង​ចង់​ដាស់​ស្មារតី​ស្នេហា​ជាតិ និង​វប្បធម៌ ។ វា​ជា​ពេលវេលា​ដ៏​វិសេសវិសាល​មួយ​សម្រាប់​ទាំងអស់​គ្នា​មាន​ឨ​កាស​មក​ចូលរួម ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​ភាព​ជា​ម្ចាស់​ដើម​នៃ​សម្បត្តិ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​យើង ។លោក​រំពឹង​ថា ព្រឹ​ត្ត​ការណ៍​នេះ នឹង​មានការ​ចូលរួម​គាំទ្រ​ច្រើន​ពី​បងប្អូន​ជា​ពលរដ្ឋ ខណៈ​ពេល​ថវិកា​ដែល​ទទួល​បាន​យើង​យក​ទៅ​ចូលរួម​ក្នុង​មូលនិធិ​ជួយ​ដល់​វីរ​កងទ័ព​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ