ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​២​នាក់​ទៀតឆ្លង​កូ​វី​ដ​១៩ ក្រោយ​លេង​ព្រឹត្តិការណ៍ Adria Tour របស់ Djokovic

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ Borna Coric និង Viktor Troicki បាន​ធ្វើតេស្ត​មាន​ស​ញ្ញា​វិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់​ពី​បាន​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍…

អន្តរជាតិ ៖ កីឡាករ Borna Coric និង Viktor Troicki បាន​ធ្វើតេស្ត​មាន​ស​ញ្ញា​វិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់​ពី​បាន​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍ Adria Tour ដែល​បង្កើត​ឡើង​ដោយ​កីឡាករ​លំដាប់​លេខ​១​ពិភពលោក Novak Djokovic ។

កីឡាករ Borna Coric

បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បន្ថែម​ទៀត បន្ទាប់​ពី​កីឡាករ Grigor Dimitrov គឺជា​មនុស្ស​ដំបូង​គេ ដែល​​រក​ឃើញ​ឆ្លង​វីរុស​កូវីដ១៩កាលពីថ្ងៃអាទិត្យ បន្ទាប់​ពី​លេង​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​ មុនពេលកីឡាករ Borna Coric និង Viktor Troicki ដែលត្រូវបានរាយការណ៍ថា ក៏ឆ្លងវីរុសនេះផងដែរ ។

កីឡាករ Viktor Troicki

សូមរំលឹកជូនថា ព្រឹត្តិការណ៍ Adria Tour ត្រូវបាន​អ្នក​រៀបចំ​សម្រេច​លុប​ចោល​តែ​ម្តង ដើម្បី​ធានា​សុវត្ថិភាព​ដល់មនុស្ស​គ្រប់​គ្នា។ ពោលគឺនៅក្រោយកីឡាករ Grigor Dimitrov បានប្រកាសពីការឆ្លងវីរុសនេះ លើបណ្តាញ Instagram របស់ខ្លួន ​។

កីឡាករ Grigor Dimitrov

ទាក់ទិន​ជុំវិញ​បញ្ហា​នេះ វាបាន​បង្ហាញជា​ក្តី​កង្វល់​បន្ថែម​ទៀត សម្រាប់​ស្ថាប័ន​គ្រប់គ្រង​កីឡា​វាយ​កូន​បាល់ (Tennis) ដែល​មាន​បំណង​ដើម្បី​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​របស់ខ្លួនឡើង​វិញ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​អស់​រយៈពេល​ជា​យូរ ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់ជូន​ថា ព្រឹត្តិការណ៍ Adria Tour ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Djokovic ដោយ​ធ្វើ​ដំណើរ​ប្រកួត​នៅ​ប្រទេស​ចំនួន​៤ ដើម្បី​រក​ប្រាក់​ជួយ​ដល់​កីឡាករ​វាយ​កូន​បាល់​ទាំងអស់ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩​។ ការ​ប្រកួត​នេះ មានការ​ចូលរួម​ពី​កីឡាករ​កំពូល​ទាំង​១០ ក្នុង​នោះ​រួម​មាន Djokovic, Alexander Zverev និង Dominic Thiem ។ ដោយ​បាន​ទាក់ទាញ​អ្នកគាំទ្រ​ជា​ច្រើន​ពាន់​នាក់​ផង​ដែរ​៕ (ដកស្រង់​ចេញពី៖ Reuters)