កីឡាករម្នាក់ឆ្លងកូវីដ-១៩ ក្រោយលេងក្នុងព្រឹត្តិការណ៍ Adria Tour របស់ Djokovic
អន្តរជាតិ ៖ កីឡាករវាយកូនបាល់ (Tennis) លំដាប់លេខ ១៩ ពិភពលោក Grigor Dimitrov ដែលបានលេងនៅក្នុងព្រឹត្តិការណ៍…
អន្តរជាតិ ៖ កីឡាករវាយកូនបាល់ (Tennis) លំដាប់លេខ ១៩ ពិភពលោក Grigor Dimitrov ដែលបានលេងនៅក្នុងព្រឹត្តិការណ៍…
អន្តរជាតិ ៖ កីឡាករវាយកូនបាល់ (Tennis) លំដាប់លេខ ១៩ ពិភពលោក Grigor Dimitrov ដែលបានលេងនៅក្នុងព្រឹត្តិការណ៍ Adria Tour នាពេលថ្មីៗនេះ ដែលបង្កើតឡើងដោយកីឡាករ Novak Djokovic បានធ្វើតេស្តរកឃើញមានកូវីដ-១៩។
កីឡាករប៊ុលហ្គារីវ័យ ២៩ ឆ្នាំរូបនេះ បានដកខ្លួនចេញពីការប្រកួតលើកទី ២ នៅទីក្រុង Zadar ប្រទេសក្រូអាតកាលពីថ្ងៃសៅរ៍ ដោយមានអាការៈឈឺ។
បន្ទាប់ពីទទួលបានដំណឹងនេះ អ្នករៀបចំបានសម្រេចលុបចោលព្រឹត្តិការណ៍នេះ ដើម្បីសុវត្ថិភាពដល់អ្នករាល់គ្នា។ ខណៈកីឡាករស៊ែបវ័យ ៣៣ឆ្នាំរូបនេះ និងអ្នកដទៃទៀត នឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកវីរុសនេះផងដែរ។ បន្ទាប់ពួកគេមានទំនាក់ទំនងជិតស្និតជាមួយ Dimitrov អំឡុងពេលលេងព្រឹត្តិការណ៍នេះ។
Dimitrov ដែលបានលេងនៅក្នុងព្រឹត្តិការណ៍ដំបូងនៅ Belgrade កាលពីសប្តាហ៍មុនបានសរសេរនៅលើ Instagram ថា «ខ្ញុំបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅប្រទេសម៉ូណាកូ។ អ្នកទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នជាចាំបាច់។ ខ្ញុំពិតជាសោកស្តាយចំពោះរឿងដែលកើតឡើង ដែលអាចបង្កឱ្យមានហានិភ័យ។ ឥលូវខ្ញុំបានត្រលប់មកផ្ទះវិញហើយ ហើយខ្ញុំក៏បានធូរស្បើយបន្តិចដែរ។ សូមអរគុណចំពោះការគាំទ្ររបស់អ្នក ហើយសូមមានសុវត្ថិភាព និងសុខភាពល្អ»។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ Adria Tour ត្រូវបានបង្កើតឡើងដោយកីឡាករលំដាប់លេខ ១ ពិភពលោក Djokovic ដោយធ្វើដំណើរប្រកួតនៅប្រទេសចំនួន៤ ដើម្បីរកប្រាក់ជួយដល់កីឡាករវាយកូនបាល់ទាំងអស់ ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។ ការប្រកួតនេះ មានការចូលរួមពីកីឡាករកំពូលទាំង១០ ក្នុងនោះរួមមាន Djokovic, Alexander Zverev និង Dominic Thiem ។ ដោយបានទាក់ទាញអ្នកគាំទ្រជាច្រើនពាន់នាក់ផងដែរ៕ (ដកស្រង់ចេញពី៖ ESPN)
ចែករំលែកព័តមាននេះ