ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរម​នាម​ទាំង​៤​របស់​មាតាបិតា​មាន​អ្វីខ្លះ ?

3 ឆ្នាំ មុន

មាតាបិតា​បាន​ឆ្លងកាត់​ឧបសគ្គ ឆ្លងកាត់​ការ​លំបាក​ច្រើន​ឥត​គណនា​ដើម្បី​ស៊ូទ្រាំ​ឥត​រួញ​រា ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ​ឲ្យ​រស់រាន​មានជីវិត តាំងពី​កកើត​មក ព្រោះ​ទ​ង្វើ​ល្អ​នេះ​ហើយ​ទើប​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ប្រទាន​នាម​៤​យ៉ាង​ដល់​លោក​ទាំង​ទ្វេ​ដែល​ចាត់​ថា​ជា​បរម​ងារ​ខ្ពស់​បំផុត​នៃ​មនុស្សលោក​គឺៈ ១-​ជា​គ្រូបង្រៀន​មុនគេ គឺ​បង្រៀន​ឱ្យ​ចេះ​សើច ចេះ​ស្លៀកពាក់ ញុំ​ា​អាហារ ដើរ…

មាតាបិតា​បាន​ឆ្លងកាត់​ឧបសគ្គ ឆ្លងកាត់​ការ​លំបាក​ច្រើន​ឥត​គណនា​ដើម្បី​ស៊ូទ្រាំ​ឥត​រួញ​រា ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ​ឲ្យ​រស់រាន​មានជីវិត តាំងពី​កកើត​មក ព្រោះ​ទ​ង្វើ​ល្អ​នេះ​ហើយ​ទើប​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ប្រទាន​នាម​៤​យ៉ាង​ដល់​លោក​ទាំង​ទ្វេ​ដែល​ចាត់​ថា​ជា​បរម​ងារ​ខ្ពស់​បំផុត​នៃ​មនុស្សលោក​គឺៈ

១-​ជា​គ្រូបង្រៀន​មុនគេ គឺ​បង្រៀន​ឱ្យ​ចេះ​សើច ចេះ​ស្លៀកពាក់ ញុំ​ា​អាហារ ដើរ ដេក និយាយ​ស្តី​ជាដើម មុន​គ្រូបង្រៀន​នៅ​សាលា​ទាំងអស់ ។

២-​ជា​ទេវតា​ដើម យើង​តែង​សង្ឃឹមថា​ទេព​អារក្ស អ្នកតា ទេព្តា​ទាំងឡាយ​ជួយ​ថែរក្សា​យើង តែបើ​គិត​បន្តិច​ទៅ​នឹង​ឃើញ​ថា ឪពុក​ម្តាយ​គឺជា​ទេវតា​ដែល​គាំពារ​រក្សា​ទំនុកបម្រុង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជាង​ទេវតា​ទាំង​អស់នោះ ។

៣-​ជា​ព្រះព្រហ្ម​មានមុខ​៤ ឪពុក​ម្តាយ​ឲ្យ​ឈ្មោះ​ថា​ជា​ព្រះព្រហ្ម​ព្រោះ​គាត់​មានធម៌​៤​យ៉ាង​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​ជាប់​ក្នុង​សន្តាន ។

៤-​អរហន្ត តាម​ធម្មតា​ព្រះអរហន្ត​មិន​ចេះ​ចាប់ទោស​អូស​ដំណើរ​សព្វ​សត្វ​យ៉ាងណា ឪពុក​ម្តាយ​ក៏​មិន​ចេះ​រំពៃ​ចាប់ទោស​កំហុស​កូន​ឡើយ មាន​តែ​ការ​អាណិតអាសូរ និង​ជួយ​បិទ​បាំង​អំពើ​ខុសឆ្គង​របស់​កូន​ទៀត​ផង ។

បរម​នាម​ទាំង​៤​នេះ​កូនប្រុស​ស្រី​ទាំងឡាយ​គប្បី​ចាំ​ឱ្យ​ជាក់​ក្នុង​បេះដូង​ណា ។ កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដឹងគុណ​មាតាបិតា កូនប្រុស​ស្រី​ទាំងឡាយ​នោះ​នឹង​បាន​ជាទី​អភិរក្ស​នៃ​ពពួក​ទេវតា​ឱ្យ​មានជោគ​មាន​សិរី​សួស្តី​គ្រប់​ប្រការ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ