ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្មែរ​-​អា​មេ​រិ​កាំ​ង​មក​ដល់​ខ្មែរ​ថ្មី​ៗ​រក​ឃើញ​កើត​កូ​វី​ដ​១៩ ដែល​ករណី​ឆ្លង​កើន​ដល់​១៣០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ មិថុនា​នេះ បាន​ឲ្យ​ដឹង​ថា រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ មួយ​ករណី​លើ​បុរស​ខ្មែរ មាន​សញ្ជាតិ​អា​មេ​រិ​កាំ​ង វ័យ ៦៦​ឆ្នាំ ដែល​រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ មិថុនា​នេះ បាន​ឲ្យ​ដឹង​ថា រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ មួយ​ករណី​លើ​បុរស​ខ្មែរ មាន​សញ្ជាតិ​អា​មេ​រិ​កាំ​ង វ័យ ៦៦​ឆ្នាំ ដែល​រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ដែល​នាំ​ឲ្យ​ករណី​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ រក​ឃើញ​នៅ​កម្ពុជា​ហក់​ឡើង​ដល់​១៣០​ករណី ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​២៣ មិថុនា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បុរស​ដែល​រក​ឃើញ​កើត​កូ​វី​ដ​១៩ គឺជា​អ្នកដំណើរ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក និង​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ មិថុនា ហើយ​ពេល​នេះ គឺ​កំពុង​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

ជុំវិញ​ការ​រក​ឃើញ​ករណី​វិជ្ជមាន​លើ​បុរស​ខ្មែរ សញ្ជាតិ​អា​មេ​រិ​កាំ​ង ដែល​រស់នៅ​សហរដ្ឋអាមេរិក​នេះ គឺ​ជើងហោះហើរ​ដែល​លោក​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា គឺ​មាន​អ្នកដំណើរ​សរុប​ចំនួន ១១២​នាក់ ក្នុង​នោះ​ស្រី ៤១ នាក់ និង​បុរស ៧១ នាក់ ហើយ​ក្នុង​នោះ គឺ​មាន​ជនជាតិ​ខ្មែរ​ចំនួន ៨៩ នាក់ (​ស្រី ៣៥​នាក់​) និង​ជនបរទេស​មាន​ចំនួន ២៣​នាក់ (​ស្រី ៦​នាក់​) ។

ក្រសួងសុខាភិបាល​បាន​អះអាង​ថា គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ២៣ មិថុនា គឺ​មាន​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស​ចំនួន ១២៧ នាក់​និង​មាន​អ្នកជំងឺ​កូ​វី​ដ សរុប ៣ នាក់​កំពុង​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​អ្នកជំងឺ​ទាំង​៣​កំពុង​ទទួល​ការ​ព្យាបាល​មាន​៖ ១- បុរស​ជនជាតិ​ខ្មែរ ០១​នាក់ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ២- បុរស​ជនជាតិ​ខ្មែរ ០១ នាក់​ដែល​ជា​ករណី​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ៣- បុរស​ខ្មែរ មាន​សញ្ជាតិ​អា​មេ​រិ​កាំ​ង ០១​នាក់​ទើប​ធ្វើ​ដំណើរ​មក​ពី​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ