ស្វាមី​ល្អ​ត្រូវ​យល់​ពី​ទុក្ខ​លំបាក​ភរិយា​នៅ​ពេល​ចុងខែ


ស្វាមី​ដែល​មានចិត្ត​ធម៌​ក៏​ត្រូវ​ដឹងផង​ដែរ​នូវ​សេចក្ដី​ទុក្ខ​របស់​ភរិយា​ខ្លួន​ក្នុង​ឋានៈ​ជា​ស្រី​ដែល​មាន​ភេទ​ទន់ខ្សោយ នាង​តែង​មាន​សេចក្ដី​ទុក្ខ​ទាំង​ខាង​ផ្លូវ​កាយ និង​ផ្លូវចិត្ត នៅ​ពេល​ចុងខែ​ជា​ពេល​ដែល​ស្ត្រី​មាន​ឈាមរដូវ ។

ក្នុង​រដូវ​កាល​នេះ​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ចុកចាប់​ដល់​ផ្ទៃពោះ ឬ​ឈឺក្បាល ឬ​ក៏​ទៅ​ជា​រោគ​ខ្យល់ បើ​ជួន​ជា​ឈាមរដូវ​ដើរ​មិន​ទៀង​ផង ឬ​មាន​ធ្លាក់ស​ផង​ដែរ​នោះ ក៏​នឹង​រឹតតែ​ជា​បញ្ហា​ឡើង ។

ម្យ៉ាងទៀត​ក្នុង​រដូវ​កាល​នេះ​អារម្មណ៍​របស់​ស្ត្រី ក៏​មាន​ភាព​មិន​នឹងន ឆេវឆាវ​ឆាប់​ខឹង មិន​សប្បាយចិត្ត​ជាដើម ។

បញ្ហា​នេះ​ស្វាមី​ត្រូវ​យល់ ហើយ​ជួយ​រួមចំណែក​ក្នុង​ការ​ឈឺចាប់​ផង​ដែរ និង​មិន​ត្រូវធ្វើ​អ្វី​ដែល​ជា​ការ​លំបាក​ដល់​នាង​ឡើយ ឬ​បើ​អាកា​រៈ​មិន​ស្រួល​ក៏​ត្រូវ​ប្រញាប់ប្រញាល់​រក​ថ្នាំសង្កូវ​ព្យាបាល​ភ្លាម និង​ហាម​ដាច់ខាត​ការ​រួមរ័ក​មេត្រីភាព​ក្នុង​កាលៈទេសៈ​បែប​នេះ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ