ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័របើកឡើងស្ពានក៏រលត់ ស្រាប់តែ​មួយគ្រឿងទៀត​​មកវ៉ាកៀបជាប់ទាំង​ពីរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​មួយគ្រឿង​​បើក​ឡើង​ស្ពាន​​ព្រះ​មុនី​វង្ស​ស្រាប់តែ​​រលត់​ម៉ាស៊ីន ដោយសារ​អស់ប្រេង ស្របពេលនេះ​ក៏​មាន​រថយន្ត​មួយគ្រឿងទៀត​​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក​បាន​បើក​វ៉ា​ជែង​ តែមិនផុត ក៏​ជ្រុល​ទៅ​កៀរកន្ទុយ​​រថយន្ត​​កុងតឺន័រ បណ្តាល​​ឱ្យកៀប​ជាប់​គ្នា​ និងធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​​ជិត​​១ម៉ោង​ ។​…

រាជធានីភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​មួយគ្រឿង​​បើក​ឡើង​ស្ពាន​​ព្រះ​មុនី​វង្ស​ស្រាប់តែ​​រលត់​ម៉ាស៊ីន ដោយសារ​អស់ប្រេង ស្របពេលនេះ​ក៏​មាន​រថយន្ត​មួយគ្រឿងទៀត​​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក​បាន​បើក​វ៉ា​ជែង​ តែមិនផុត ក៏​ជ្រុល​ទៅ​កៀរកន្ទុយ​​រថយន្ត​​កុងតឺន័រ បណ្តាល​​ឱ្យកៀប​ជាប់​គ្នា​ និងធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​​ជិត​​១ម៉ោង​ ។​

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង១១​និ​២០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុ​ច​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ។

រថយន្ត​​កុងតឺន័រមួយគ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៩៣៧០ ​អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ចំណែក​រថយន្ត​មួយគ្រឿង​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ម៉ាក​ហ្វុ៊យស្សូ (FUSU) ពណ៌​បៃតង ពាក់​ស្លាក​លេខ ៣E-៩០៥១ អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បោះពួយ​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ចូល​ទៅ​ក្រុងភ្នំពេញ លុះ​ត​ឡើង​ស្ពាន​បាន​បន្តិច មិនដឹង​ជា​យ៉ាង​មេច ស្រាប់តែ​រលត់​ម៉ាស៊ីន​តែ​ម្តង ។

តាម​ប្រភពព័ត៌មាន​បានបន្ត​ថា គាប់​ជួន​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក​មួយ​គ្រឿង ទៀត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​វ៉ា​ជែង​ខាងឆ្វេង មិន​ផុត​ បណ្តាល​ឱ្យ​​កន្ទុយ​រថយន្ដ​នោះ​ជ្រុល​ទៅ​កៀរ​និង​កន្ទុយ​រថយន្ត​​កុងតឺន័រ​ ​បណ្តាល​ឱ្យកៀប​ជាប់​គ្នា ទៅ​មុខ​លែង​រួច ។ ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្សណាម្នាក់​​នោះ​ទេ គឺ​គ្រាន់តែ​ខូច​គំរប​លូ​ស្ពាន​បន្តិចបន្តួច និង​បង្ក​ឲ្យ​​ការ​កក​ស្ទះចរាចរណ៍​ជិត​មួយ​ម៉ោង​ផង​ដែរ ។

ក្រោយ​កើតហេតុ​ ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ជួយ​សម្រួល​ចរាចរណ៍ ​ដើម្បី​ឱ្យ​អ្នកដំណើរ​អាច​ធ្វើ​ដំណើរ​ទៅ​ស្ពាន​ម្ខាង​ទៀត​ផង​ដែរ ។ ចំណែក​ភាគី​រថយន្ដ​ទាំង​សង្ខាង មិន​រករឿង​ទាមទារ​សំណង​អ្វី​នោះ​ទេ ព្រោះ​សុទ្ធតែជាអ្នក​​ស្គាល់គ្នា ហើយ​រថយន្ដ​ដែល​រលត់​នោះ​គឺ​បណ្ដាល​មក​ពី​អស់​ប្រេង លុះ​​អ្នកបើកបរ​​ទិញ​ប្រេង​ចាក់​វិញ ក៏​បញ្ឆេះ​នាំ​គ្នា​បើក​ចេញ​ទៅ​បាត់​​ទាំង​ពីរ​គ្រឿង​តែ​ម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ