ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ក្រៀល ឬ​ហៅ​ថា កុក​ទេព ជា​សត្វ​ដ៏​កម្រ​មួយ​នៅ​លើ​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ សត្វ​ក្រៀល ឬ​ហៅ​ថា កុក​ទេព ជា​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ប្រផេះ​ចំពុះ​វែង ក​វែង ក្បាល​ត្រងោល ជើងវែង…

រាជធានី​ភ្នំ​ពេ​ញ ៖ សត្វ​ក្រៀល ឬ​ហៅ​ថា កុក​ទេព ជា​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ប្រផេះ​ចំពុះ​វែង ក​វែង ក្បាល​ត្រងោល ជើងវែង ខ្ពស់​ជ​ង្គ្រោ​ង​ៗ និង​មាន​សម្រែក​ឮ​ខ្លាំង ។ សត្វ​ក្រៀល គឺ​សត្វ​ដ៏​កម្រ​មួយ​នៅ​លើ​ពិភពលោក ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​ចេញផ្សាយ​នា​វេលា​ម៉ោង​១២ និង​២៩​នាទី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ។

ក្រសួង​បាន​បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា សត្វ​ក្រៀល​ត្រូវ​បានការ​ពារ​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​កុំ​ឲ្យ​ផុត​ពូជ ។

សត្វ​ក្រៀល ឬ​កុក​ទេព ចូល​ចិត្ត​រស់នៅ និង​ធ្វើ​សំបុក​ពង​កូន​នៅ​លើ​វាលស្មៅ​ដែល​ជា​តំបន់ដីសើម និង​ចូល​ចិត្ត​ចឹក​ស៊ី​មើម​រុក្ខជាតិ និង​ស្លឹក​រុក្ខជាតិ​ខ្ចី​ៗ​ដែល​ដុះ​នៅ​តាម​វាលស្មៅ​ក្នុង​តំបន់ដីសើម ។

ចំណែក​នៅ​រដូវប្រាំង​វា​រកស៊ី​ជា​ហ្វូង ឯ​រដូវវស្សា​វា​បន្ត​ពូជ​តែ​ឯកឯង ។ សត្វ​ក្រៀល​មានការ​ហោះហើរ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ។ សត្វ​ក្រៀល​ពេញវ័យ​មាន​កម្ពស់ ១៧៦ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​រហូត​ដល់​ជាង ៦ គីឡូក្រាម ៕