ព្រះ​បរមរាជវាំង​បង្ហាញ​ពី​ព្រះ​ពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចម៉ែ


រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ ជា​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ គម្រប់​៨៤ យាង​ចូល ៨៥​ព្រះ​វស្សា ។ ព្រះ​បរមរាជវាំង តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក royalducambodge បាន​បង្ហាញ​ពី​ព្រះ​ពិធីបុណ្យ​ចម្រើន​ជន្មាយុ នៅ​ក្នុង​ព្រះ​បរមរាជវាំង ។

សម្តេចម៉ែ បាន​យាង​កាត់​នំ​ខេន ជ​ម្រើ​ន​ព្រះ​ជន្ម ដែល​មាន​លេខ​៨៤ នៅ​ពីលើ​នំ ។ ព្រះរាជ​វង្សានុវង្ស​ជា​ច្រើន​អង្គ​បាន​មាន​ព្រះ​វត្តមាន​ក្នុង​ព្រះរាជ​ពិធី​នោះ ។ តាម​ទម្លាប់​មាន​ព្រះរាជ​ពិធី​បែប​សាសនា ត្រូវ​បាន​ប្រារព្ធ​នៅ​ក្នុង​ឱកាស​នេះ​ដែរ ។ ព្រះរាជ​ពី​ធី​ជ​ម្រើ​ន​ជន្មាយុ​សម្តេចម៉ែ ជា​បុណ្យ​ជាតិ​ដែល​ស្ថាប័នរដ្ឋ និង​ឯកជន​បាន​ឈប់​សម្រាក​នៅ​ទូ​ទាំង​ប្រទេស ។ រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ឥស្សរជន ថ្នាក់ដឹកនាំ ជាតិ ក្រសួង​ស្ថាប័ន​នានា មន្ត្រី​រាជ​រដ្ឋ ទូ​ទាំង​ប្រទេស​បាន​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ​សម្តេចម៉ែ ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ ។

សារ​ថ្វាយព្រះពរ​បាន​បួងសួង​ឲ្យ​សម្តេចម៉ែ​មាន​ព្រះ​ជន្មាយុ​យឺនយូរ ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​កាយពល​មាំមួន ដើម្បី​គង់​ប្រថាប់​ដ៏​សុខដុមរមនា ជាម​ហា​ម្លប់​ដ៏​ត្រជាក់ត្រជុំ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ ជា​កូនចៅ ចៅទួត​របស់​ព្រះ​អង្គ ជ្រកកោន​ជា​រៀងដរាប​តរៀង​ទៅ និង​សូម​ព្រះ​អង្គ​ទ្រង់​ប្រកបដោយ​ព្រះពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ ជា​ភិយ្យោភាព​តរៀង​ទៅ ៕

ព្រ
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ