ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​បញ្ហា​ជន់​លិច​ទឹកភ្លៀង ត្រង់​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រជុំ​ដោះស្រាយ​បញ្ហា​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​បញ្ចៀស​ផល​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។ ក្នុង​កិច្ច​នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រជុំ​ដោះស្រាយ​បញ្ហា​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​បញ្ចៀស​ផល​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។

ក្នុង​កិច្ច​នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នឹង​បញ្ចេញ​គ្រឿងចក្រ ជា​ច្រើន​គ្រឿង​ទៅ​កាន់​ទីតាំង​នោះ​ដើម្បី​ស្តារ​ប្រឡាយ​ឲ្យ​បាន​ជ្រៅ​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៤ ត្រង់​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់ ទឹកភ្លៀង​ឲ្យ​បាន​លឿន​។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​តំបន់​នេះ​រង​ការ​ជន់​លិច​ដោយសារ​តែ ការ​រង​ផ្ទៃ​ទឹក​ហូរ​ពី​ខេត្តកំពង់ស្ពឺ និង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល ហើយ​បណ្តា​ប្រឡាយ​រង តូច​ៗ​មួយ​ចំនួន​ទៀត​បាន​គោក​រីង​រាក់ និង​ការ​រំលោភ​ចំណី​ប្រឡាយ​ពី​ប្រជាពលរដ្ឋ​។ លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា អាជ្ញាធរ​នឹង​ព​ន្លឿ​ន​ការ​ដោះស្រាយ​ការ​ជន់​លិច​នៅ​តំបន់​នេះ​ឲ្យ​បាន​លឿន ដែល​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ និង​ការ​រំខាន​ការ​ធ្វើ​ដំណើរ​ជាដើម​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសា​ន៍​ថា ជា​មធ្យោបាយ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ជន​លិច​នៅ​តំបន់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព មន្ទីរ​បាន​កាយ​ភក់​ចេញពី​បាត​ប្រឡាយ អម​សងខាង​ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ​សាលាក្តី​ខ្មែរក្រហម មក​ដល់​ផ្លូវ​រថភ្លើង បន្ទាប់​មក​ទៀត​មក​ផ្នែក ខាងជើង ស្តារ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ឆ្ពោះទៅ​មហាវិថី​ឈ្នះ​ឈ្នះ ចាក់​ទៅ​បឹង​តា​មោក ទំនប់​កប​ស្រូវ​។

ចំណែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៤​វិញ និង​ត្រូវ​ស្តារ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ឆ្ពោះទៅ​ប្រឡាយ​តា​ហោ​ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត និង​ប្រឡាយ​មួយទៀត​តាម​ផ្លូវជាតិ​លេខ​៣ ឆ្ពោះទៅ​បឹង​ជើងឯក​។ លោក​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ជួយ​រំដោះ​ទឹក​ហូរ​បាន​លឿន​ជាង​មុន ដែល​កាត់​បន្ថយ​បានការ​ជន​លិច​។ សូម​បញ្ជាក់​ថា រដ្ឋបាល​នៅ​ភ្នំពេញ​កំពុង​សិក្សា​ជាមួយ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​បង្កើត​ប្រព័ន្ធ​ស្ទាក់​ទឹក​ពី​ខេត្តកំពង់ស្ពឺ ឲ្យ​ហូរ​ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត​តែ​ម្តង ដែល​កាត់​បន្ថយ​កុំ​ឲ្យ​ហូរ​ចូល​មក​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ