ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បញ្ចប់​ការ​បួងសួង​ត្រឹមជំទាវ​ផ្កាយ​ព្រឹក​​​​នៅ​​លើ​ភ្នំ​មួយ ដើម្បីសុំសេចក្តីសុខ

3 ឆ្នាំ មុន
  • កែប

ខេត្តកែប៖ អាជ្ញាធរ​ខេត្ត​កែប​ អញ្ជើញ​ដោយឯកឧត្តម​សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណ​ៈអភិបាលខេត្ត​កែប លោក​អ៊ុ​ក ថា ​អភិបាលរង​ខេត្ត​ ​ឯកឧត្តម​សំ​ សារី​ន​…

ខេត្តកែប៖ អាជ្ញាធរ​ខេត្ត​កែប​ អញ្ជើញ​ដោយឯកឧត្តម​សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណ​ៈអភិបាលខេត្ត​កែប លោក​អ៊ុ​ក ថា ​អភិបាលរង​ខេត្ត​ ​ឯកឧត្តម​សំ​ សារី​ន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​លោក​ឧត្តមសេនីយ៍ត្រី ​សម្បត្តិ​សុធា​រដ្ឋ​ស្នងការ​នគរបាល​ខេត្ត​កែប​ លោកស្រី​ទិ​ត្យ​ សុខា​ អភិបាល​ក្រុងកែប ​លោកស្រី​គឹ​ម ​ច​ន្នី​ អភិ​បាល​ស្រុក​ដំណាក់​ចង្អើរ និងង​មន្ត្រីរាជការ​គ្រប់​មន្ទីរ ​កាលពី​ព្រឹក​ថ្ងៃ​ទី១៦​ មិថុនា ​បាន​ធ្វើ​ពិធីបួងសួង​និង​បែ​បន់​សុំ​សេចក្ដីសុខ​ពី​លោក​ជំទាវ​ផ្កាយព្រឹក​ នៅ​លើ​ភ្នំ​ពោន ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​។

​បើ​តាម​ការ​អោយ​ដឹង​ពី​អ្នក​រៀបចំ​ពិធី​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​អាជ្ញាធរ​ខេត្ត​កែប ​រួម​ទាំង​មន្ត្រី​អ្នក​មុខអ្នកការ​ទាំងអស់​ បាន​ធ្វើ​ពិធីបួងសួង​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​អ្នក​ថែរក្សា​ខេត្ត​កែប​ ចាប់តាំងពី​ឯកឧត្តម​សោម​ ពិសិដ្ឋ​ ចូល​កាន់​តំណែ​ង​ជា​អភិបាលខេត្ត​កែប​មក ​។ ​ក្នុង​នោះ ​បាន​រៀបចំ​បែរបន់ ​និង​បួងសួង​តាំងពី​បារមី​សេះស​-​បារមី​មច្ឆា​ទេព​-​ព្រះ​ឥសូរ​-​បារមី​លោកយាយ​ម៉ៅ​-​បារមី​លោកតា​គ​ង្ហា​ដែក​នៅ​ចុង​ក្រោយ​នេះ​គឺ​លោក​ជំទាវ​ផ្កាយព្រឹក​ ដែល​មាន​វត្ត​មួយ​នៅ​លើ​ភ្នំ​ពោន​ជាប់​និង​មាត់សមុទ្រ​។​

ឯកឧត្តម​ប​សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​ ជា​អ្នកមាន​ជំនឿ​ខាង​ផ្លូវ​ងងឹត​ បាន​បែរ​បន់ ​និង​បួងសួង​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខេត្ត​កែប មាន​សេចក្ដីសុខ​ និង​ចម្រុងចម្រើន ​ហើយ​ឱ្យ​លោក​ជំទាវ​ផ្កាយព្រឹក ​រារាំង​បាំង​បិទ​ជំងឺ​កូវីដ១៩​ កុំឱ្យ​​ឆ្លង​មក​ខេត្ត​កែប​។

​ទោះជា​បែប​ណា​ឯកឧត្តម​មក​ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត​ថ្មី​ និង​លោកស្នងការ​ថ្មី​រួម​ទាំង​ប្រធាន​មន្ទីរ​ដែនដី​ថ្មី​បែ​របន់​ និង​ប្រាប់​បារមី​អោយ​ជួយ​ដឹង​ឮ​តែ​ប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ