ចេះ​តែ​គេង​ស្រមុក​មែន​ទេ? អាច​មក​ពី​កត្តា​ទាំងនេះ


ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាកា​រៈ​ស្រមុក​អាច​បណ្ដាល​មក​ពី​អ្វីខ្លះ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កត្តា​ទូទៅ​បំផុត​មួយ​ចំនួន​ដែល​បង្ក​អាកា​រៈគេង​ស្រមុក ៖

១. គេង​ផ្ងារ

ប្រសិនបើ​អ្នក​គេង​ផ្ងារ​រាបស្មើ​លើ​គ្រែ​នោះ​អាកា​រៈ​ស្រមុក​ងាយ​នឹង​កើតឡើង​ណាស់​។ នេះ​ក៏​ព្រោះតែ​នៅ​ពេល​គេង​ផ្ងារ អណ្ដាត​របស់​អ្នក​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​បំពង់ក​។ ចូរ​សាកល្បង​គេង​ផ្អៀង ឬ​បែរ​ទៅ​ម្ខាង​! ក៏​ព្រោះ​ការ​គេង​បែប​នេះ​ជួយ​ឱ្យ​បំពង់ក​មិន​ត្រូវ​បាន​រាំងស្ទះ​ដោយ​គល់​នៃ​អណ្ដាត​និង​ក្រអូមមាត់​។

២. ការ​ជក់បារី

ធ្លាប់​ដឹង​ទេ​ថា​ទម្លាប់​នៃ​ការ​ជក់បារី​ក៏​អាច​បណ្ដាល​ឱ្យ​អ្នក​គេង​ស្រមុក? អ្នក​ជក់បារី​កាន់តែ​ច្រើន​ដើម​ប៉ុណ្ណា​ក្នុង​មួយ​ថ្ងៃ សម្លេង​ស្រមុក​ក៏​នឹង​លឺ​ខ្លាំង​តាម​នោះ​ដែរ​! ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​ផ្ដាច់​បារី​។

៣. មាន​ផ្ទៃពោះ

អាកា​រៈ​ស្រមុក​ក៏​កើត​ឡើងជា​ធម្មតា​កំឡុង​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​មួយ​ក្នុង​ចំណោម​ភាព​ប្រែប្រួល​ផ្សេង​ទៀត​ដែល​ការ​មាន​ផ្ទៃពោះ​នាំ​មក គឺ​ការ​ឡើង​ក្រាស់​នៃ​ជាលិកា​បំពង់ក​។

៤. កើន​ទម្ងន់

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​កើន​ទម្ងន់​ជាង​មុន ហើយ​នេះ​ក៏​ជា​កត្តា​មួយ​បណ្ដាល​ឱ្យ​ពួក​គេ​គេង​ស្រមុក​នៅ​ពេល​យប់​។ ទោះជា​យ៉ាងណា​មិនមែន​ទាល់តែ​ការ​កើន​ទម្ងន់​កំឡុង​ពេល​មាន​ផ្ទៃពោះ​ទើប​ធ្វើ​ឱ្យ​អ្នក​ស្រមុក​នោះ​ទេ​! ក៏​ព្រោះតែ​មិន​ថា​ដោយសារ​មូលហេតុ​អ្វី​ក៏​ដោយ ក៏​ការ​កើន​ទម្ងន់​អាច​បណ្ដាល​ឱ្យ​អាកា​រៈ​ស្រមុក​កើតឡើង​បាន​ដែរ​។ ទម្ងន់​ដែល​លើស​អាច​បណ្ដាល​ឱ្យ​ផ្លូវដង្ហើម​រួម​តូច ហើយ​អ្នក​ងាយ​នឹង​ស្រមុក​ណាស់​ពិសេស​ពេល​គេង​ផ្ងារ​។

៥. ចូល​ដល់​វ័យចាស់

ក្រៅពី​ងាយ​នឹង​ឈឺសន្លាក់ មើល​លែង​សូវ​ច្បាស់ ហើយ​ឡើង​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ហើយ​នោះ ភាព​ចាស់​តាម​វ័យ​ក៏​អាច​បង្ក​អាកា​រៈ​ស្រមុក​ផង​ដែរ​។ វេជ្ជបណ្ឌិត​ជា​ច្រើន​និយាយ​ថា​ភាព​ចាស់​តាម​វ័យ​អាច​បណ្ដាល​ឱ្យ​អណ្ដាត ក៏​ដូច​ជា​សាច់ដុំ​ក្នុង​បំពង់ក​ខ្សោយ​ជាង​មុន ហើយ​សម្រាក​ច្រើន​ជ្រុល​កំឡុង​ពេល​អ្នក​គេង​។ ជា​លទ្ធផល​អាកា​រៈ​ស្រមុក​ក៏​កើត​មាន​ឡើង​។

ប្រយ័ត្ន​! ក្នុង​ករណី​ខ្លះ​អាកា​រៈ​ស្រមុក​អាច​លេចឡើង​ដោយសារ​បញ្ហា​សុខភាព​ណាមួយ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ប្រសិនបើ​អាកា​រៈ​ស្រមុក​របស់​អ្នក​ផ្ដល់​ការ​រំខាន​ខ្លាំង​ដល់​អ្នក​និង​ជុំវិញ​ខ្លួន ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រ​ពេទ្យ​ជំនាញ​៕ ប្រភព ៖ Health.com.kh

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ