មូលហេតុអ្វីបានជាអ្នកស្រីខៃលីកុហកថាខ្លួនជាមហាសេដ្ឋី?
អ្នកស្រីខៃលី ជេននើ (Kylie Jenner) ដែលមានអាយុ ២២ឆ្នាំ មានទ្រព្យសម្បត្តិស្តុកស្តម្ភដល់ប្រហែលជាមិនអាចចាយអស់ក្នុងមួយជីវិតនេះផង។ ក្រុមហ៊ុន Kylie Cosmetics…
អ្នកស្រីខៃលី ជេននើ (Kylie Jenner) ដែលមានអាយុ ២២ឆ្នាំ មានទ្រព្យសម្បត្តិស្តុកស្តម្ភដល់ប្រហែលជាមិនអាចចាយអស់ក្នុងមួយជីវិតនេះផង។ ក្រុមហ៊ុន Kylie Cosmetics…
អ្នកស្រីខៃលី ជេននើ (Kylie Jenner) ដែលមានអាយុ ២២ឆ្នាំ មានទ្រព្យសម្បត្តិស្តុកស្តម្ភដល់ប្រហែលជាមិនអាចចាយអស់ក្នុងមួយជីវិតនេះផង។ ក្រុមហ៊ុន Kylie Cosmetics ប្រៀបបានជានិមិត្តរូបង្ហាញពីទ្រព្យដ៏ស្តុកស្តម្ភរបស់អ្នកស្រីដែរ ខណៈដែលអ្នកស្រីបន្តបង្ហាញសាធារណៈជនពីជីវិតដ៏ឡូយឆាយរបស់ខ្លួនតាមរយៈប្រព័ន្ធសង្គម។
កាលពីឆ្នាំមុនមានសេចក្តីរាយការណ៍ដែលបង្ហាញឲ្យដឹងថាអ្នកស្រីបានចាយវាយប្រមាណ ១៣០លានដុល្លារឯណោះ។ ប៉ុន្តែក្នុងពេលថ្មីៗនេះមានការលេចធ្លាយថា ទ្រព្យសម្បត្តិសរុបរបស់អ្នកស្រីគឺមិនមានច្រើនដូចការអះអាងទេ។
ទស្សនាវដ្តី Forbes ធ្លាប់ផ្តល់តំណែងជាមហាសេដ្ឋីដែលមានវ័យក្មេងជាងគេលើលោកឲ្យទៅអ្នកស្រីខៃលី ប៉ុន្តែបានដកអ្នកស្រីចេញពីបញ្ជីឈ្មោះសេដ្ឋីដែលមានទ្រព្យសម្បត្តិលើស១ប៊ីលានដុល្លារវិញបន្ទាប់ពីមានការស៊ើបអង្កេតដែលបង្ហាញថា អ្នកស្រី និងម្តាយរបស់ខ្លួនបានក្លែងបន្លំឯកសារពន្ធ។
Forbes បានប្រទះឃើញថា Kylie Cosmetics រកចំណូលបានតែ ១២៥លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០១៨ ខណៈដែលរកបាន ៣០៧លានដុល្លារក្នុងឆ្នាំ ២០១៦ និង ៣៣០លានដុល្លារក្នុងឆ្នាំ ២០១៧ ដែលបានបង្កឲ្យមានការងើយឆ្ងល់ ហើយ Forbes ក៏បានសម្រេចផ្លាស់ប្តូរការព្យាករណ៍ពីទ្រព្យសម្បត្តិរួមរបស់អ្នកស្រីមកស្មើ ៩០០លានដុល្លារវិញ។
យោងទៅតាមអ្នកស្រី ម៉លលី បូមេន ហេយម៉ុន (Molly Borman Heymont) ដែលជាអ្នកជំនាញផ្នែកម៉ាឃីតធីងបានឲ្យដឹងថា កត្តាដែលជំរុញឲ្យអ្នកស្រីខៃលីកុហកប្រហែលមកពីសម្ពាធដែលទទួលបានពីប្រព័ន្ធសង្គម និងមនុស្សជុំវិញខ្លួន ដែលធ្វើឲ្យរូបភាពនៃការជោគជ័យមានសារៈសំខាន់ជាងការជោគជ័យពិតប្រាកដ។
ជាក់ស្តែង អ្នកស្រីមានទ្រព្យសម្បត្តិស្តុកស្តម្ភហើយ និងជាស្ត្រីដែលល្បីឈ្មោះទូទាំងពិភពលោកថែមទៀត។ ប៉ុន្តែចំនួនអ្នកគាំទ្រមិនប្រាកដថាស្មើនឹងភាពជោគជ័យរបស់មនុស្សម្នាក់បានទេជាពិសេសសម្រាប់រឿងលុយ ព្រោះមិនមែនអ្នកគាំទ្រទាំង ១៧៩លាននាក់របស់អ្នកស្រីនឹងទិញផលិតផលរបស់អ្នកស្រីគ្រប់រូបទេ៕
ចែករំលែកព័តមាននេះ