ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! តួឯកប្រុស​ «ម៉ាណាវ» ក្នុងរឿង​ជីវិតស្ត្រីមេផ្ទះ បាន​បាត់បង់ជីវិតហើយ​

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ តារា​សម្តែង​បូ​លី​វូ​ដ (Bollywood) លោក Sushant Singh Rajput ដែលគេស្គាល់​ថា​ជា​តួឯកប្រុសឈ្មោះម៉ាណាវ ក្នុងរឿង​ជីវិតស្ត្រីមេផ្ទះ…

ប្រទេស​ឥណ្ឌា ៖ តារា​សម្តែង​បូ​លី​វូ​ដ (Bollywood) លោក Sushant Singh Rajput ដែលគេស្គាល់​ថា​ជា​តួឯកប្រុសឈ្មោះម៉ាណាវ ក្នុងរឿង​ជីវិតស្ត្រីមេផ្ទះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បញ្ចប់ជីវិត​​ក្នុង​គេហដ្ឋាន​របស់​លោក នៅ​តំបន់ Bandra ក្នុង​ទីក្រុង​ម៉ុម​បៃ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ ទី​១៤ ខែមិថុនា ឆ្នាំ​២០២០​ ​។

របាយការណ៍​ពី PTI បាន​បញ្ជាក់​ថា គេ​នៅ​មិន​​រក​ឃើញ​​មូលហេតុ​ណាមួយ​នោះ​ទេ ហើយ​ការ​ស៊ើបអង្កេត​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Manoj Sharma ស្នងការ​ប៉ូ​លី​ស​ប្រចាំ​តំបន់​នោះ​។

ដោយឡែក​ បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា មូលហេតុ​នៃ​ការ​ឈាន​ដល់​ការ​សម្រេចចិត្ត​​បញ្ចប់ជីវិត​របស់​តារា​ប្រុស​វ័យ​៣៤​ឆ្នាំ​រូប​នេះ គឺ​បណ្តាល​មក​ពី​ជំងឺ​បាក់ទឹកចិត្ត (Depression) ដែល​មាន​រយៈពេល​៦​ខែ​កន្លង​មក​ហើយ ។

សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រុមការងារ​របស់ Sushant Singh បានឱ្យ​ដឹង​ថា ក្រុមការងារ​ទាំងអស់​មានការ​ឈឺចាប់​ក្នុង​ការ​ចែករំលែក​ដំណឹង​ពី​ការ​បាត់បង់​ជីវិត​របស់ Sushant Singh Rajput ហើយ​យើង​ស្នើ​សុំ​ឱ្យ​អ្នកគាំទ្រ​របស់​គេ​ចង់​ចាំ​រាល់​សកម្មភាព​ទាំងអស់​របស់​គេ​ពេល​នៅ​មានជីវិត​។

សេចក្តីថ្លែងការណ៍​ថ្លែងការណ៍​ដដែល បាន​បន្ថែម​ទៀត​ថា ក្រុមការងារ​សូម​ស្នើ​សុំ​ការ​ចូលរួម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ដើម្បី​ជួយ​យើង​រក្សា​ភាព​ឯកជន​របស់ Sushant Singh អំឡុង​ពេល​នៃ​ភាព​ទុក្ខ​ព្រួយ​នេះ​។

សូម​ជម្រាប​ជូន​ថា ដំណឹង​នៃ​ការ​​បាត់បង់ជីវិត​របស់តារាប្រុស​ Sushant Singh បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ភាពយន្ត​បូ​លី​វូ​ដ មានការ​ភ្ញាក់ផ្អើល និង​សោកសៅ​យ៉ាង​ខ្លាំង​។ ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី Narendra Modi រួម​ជាមួយ​កំពូល​តារា​សម្តែង​ល្បី​ៗ ជា​ច្រើន​បាន​បង្ហោះ​សារ ដើម្បី​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ។

សូម​បញ្ជាក់​​ថា តារា​សម្តែង​រូប​នេះ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​វិស័យ​ភាពយន្ត​បូ​លី​វូ​ដ​ក្នុង​ឆ្នាំ ២០១៣ នៅ​ក្នុង​រឿង «Kai Po Che!» ។ ហើយ​គេ​ក៏​បាន​ទទួល​ពានរង្វាន់​ជា​តារា​សម្តែង​ប្រុស​ល្អ​បំផុត​នៅ​មហោស្រព​ភាពយន្ត​ឥណ្ឌា​នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០១៧ សម្រាប់​ខ្សែភាពយន្ត «M.S. Dhoni: The Untold Story» ។

Sushant Singh ក៏​បាន​ដើរតួ​ជា​ម៉ា​ណា​វ​ ក្នុង​រឿង​ភាគ​ទូរទស្សន៍ Pavitra Rishta ចាប់ពី​ឆ្នាំ ២០០៩ ដល់ ២០១៤ ដែល​ជា​រឿង​ភាគ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ឥណ្ឌា ៕ (ដកស្រង់​ចេញពី Filmibeat)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ