ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រើ​ម៉ាស៊ីន​កាយ​សំរាម​ចេញពី​ទន្លេ ដោយ​ស្វ័យប្រវត្តិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​អំពី​ការ​បំពាក់​ម៉ាស៊ីន​ថ្មី ដែល​អាច​កាយ​សំរាម​បាន​ដោយ​ស្វ័​យ​ប្រ​វ​តិ្ត និង​ស្នើ​សុំ​ប្រជាជន​ទាំងអស់​ចូលរួម​ថែរក្សា​អនាម័យ​ទាំងអស់​គ្នា​។ ក្នុង​ឃ្លី​ប​វី​ដេ​អូ​ដែល​មាន​រយៈពេល​ជិត​២​នាទី បាន​ចេញ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​អំពី​ការ​បំពាក់​ម៉ាស៊ីន​ថ្មី ដែល​អាច​កាយ​សំរាម​បាន​ដោយ​ស្វ័​យ​ប្រ​វ​តិ្ត និង​ស្នើ​សុំ​ប្រជាជន​ទាំងអស់​ចូលរួម​ថែរក្សា​អនាម័យ​ទាំងអស់​គ្នា​។ ក្នុង​ឃ្លី​ប​វី​ដេ​អូ​ដែល​មាន​រយៈពេល​ជិត​២​នាទី បាន​ចេញ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ របស់ ឯកអគ្គរាជទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​លើក​ជា​ច​ម្ង​ល់​ដូចនេះ​ថា តើ​សំរាម​ដែល​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ តើ​គេ​កាយ​យក​តាម​របៀប​ណា?

ឯកអគ្គរាជទូត បាន​មាន​ប្រសាសន៍​ថា «​នេះ​ជា​រនាំង​ដែល​យើង​ដាក់​នៅ​មុខ​ទន្លេ បើ​រនាំង​ច្រោះ នេះ​ពេញ​ដោយ​សំរាម នោះ​វា​នឹង​នាំ​ឱ្យ​ស្ទះ​ផ្លូវទឹក​ហូរ និង​ធ្វើ​ឱ្យ​ទឹក​លិច​ក្នុង​ទីក្រុង ដោយសារ​សំរាម​មានការ​កើនឡើង​ច្រើន ហួស​ពី​លទ្ធភាព​កាយ​ចេញ ដោយ​កម្លាំង​មនុស្ស ដូចនេះ​យើង​បាន​បំពាក់​ម៉ាស៊ីន​ថ្មី​ដែល​អាច កាយ​សំរាម​បាន​ដោយ​ស្វ័យប្រវត្តិ​»​។

យើង​សង្ឃឹមថា នឹង​ជួយ​ធ្វើ​ឱ្យ​ទឹក​ហូរ​បាន​លឿន និង​បរិស្ថាន​ស្អាត​ក្នុង​ទន្លេ​។ លោក​ឯកអគ្គរាជទូត បាន​រំលឹក​ថា សំរាម​នៅ​ទី​សាធារណៈ គឺជា​ហេតុ​បង្ក​ឱ្យ​ស្ទះ​បំពង់​លូ និង​លិច​ក្នុង​ទីក្រុង​ផង​ដែរ​។ សូម​លោក លោកស្រី​បន្ត​ចូលរួម​ថែរក្សា អនាម័យ ក្នុង​ទី​សារ​ធា​ណៈ​ទាំងអស់​គ្នា​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ