ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ម្នាក់​រៀន​មិន​ចប់​វិទ្យាល័យ​ផង តែ​ទទួល​បានការ​វិនិយោគ ៣០​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន

មហាសេដ្ឋី បា​បា​រ៉ា ខូ​ខូ​រ៉ា​ន (Barbara Corcoran) ដែល​ជា​អ្នក​វិនិយោគ​ប្រចាំ​កម្មវិធី Shark Tank ដ៏​ល្បី​ក្នុង​សហរដ្ឋអាមេរិក​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​មើល​មនុស្ស ជា​ពិសេស​សហគ្រិន…

មហាសេដ្ឋី បា​បា​រ៉ា ខូ​ខូ​រ៉ា​ន (Barbara Corcoran) ដែល​ជា​អ្នក​វិនិយោគ​ប្រចាំ​កម្មវិធី Shark Tank ដ៏​ល្បី​ក្នុង​សហរដ្ឋអាមេរិក​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​មើល​មនុស្ស ជា​ពិសេស​សហគ្រិន ។ កាលពីដើម​ខែឧសភា​កន្លង​មកនេះ អ្នកស្រី​បាន​ប្រាប់​ទៅ​បេក្ខជន​ម្នាក់​ថា​លោក​ប្រៀប​ដូច​ជា​មនុស្ស​ដែល​មិន​ចេះ​រៀបចំ​ទេ ។

លោក អេ​ន​ថូ​នៅ ហ្វ្រ​ង់​កូ (Anthony Franco) ដែល​ជា​សហគ្រិន​ក្រុមហ៊ុន McSquares ដែល​បង្កើត​ក្រដាស​ស្អិត​ដែល​អាច​ប្រើ​ម្តង​ហើយ​ម្តងទៀត​បាន​ទទួលស្គាល់​ថា​ពិតមែន ប៉ុន្តែ​បាន​អះអាង​ថា​លោក​មាន​មនុស្ស​ជុំវិញ​ខ្លួន​ដែល​មាន​សមត្ថភាព​ក្នុង​ការ​រៀបចំ​ខ្ពស់ ។ ចម្លើយ​របស់​លោក​បាន​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ដែល​ជា​វិនិយោគិន​ធំ​ៗ​ប្រចាំ​សហរដ្ឋអាមេរិក​ពេញចិត្ត​យ៉ាង​ខ្លាំង​ព្រោះតែ​ភាព​ស្មោះត្រង់​របស់​លោក ។ ប៉ុន្តែ​ពេល​ដែល​លោក​ចែករំលែក​សាច់​រឿង​ជីវិត លោក​បាន​ធ្វើ​ឲ្យ​អ្នក​ស្តាប់​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់ ។

លោក​បាន​ប្រាប់​ថា លោក​មិន​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​របស់​លោក​ទេ ហើយ​លោក​ត្រូវ​បាន​អ្នក​ដទៃ​មើលងាយ​ថា​ជា​ក្មេង​ដែល​ចូល​ចិត្ត​កុំព្យូទ័រ និង​មិន​ដែល​និយាយ​ជាមួយ​គ្រូ​ខ្លួន​ឡើយ ហើយ​ជំនឿ​ចិត្ត​ដែល​លោក​កំពុង​តែ​បង្ហាញ​លើ​កម្មវិធី​គ្រាន់តែ​ជា​អ្វី​ដែល​លោក​បង្ខំ​ឲ្យ​ចេញពី​ខ្លួន​ប៉ុណ្ណោះ ។

ព្រោះតែ​ការ​ភ័យ​ខ្លាច​របស់​លោក​ក្នុង​ការ​ចែករំលែក​ក្នុង​កិច្ចប្រជុំ​ទើបបាន​ជួយ​ឲ្យ​លោក​បង្កើត​ចេញ​គំនិត​បង្កើត​ក្រុមហ៊ុន​មួយ ។ លោក​បាន​និយាយ​ថា​អ្នក​ដទៃ​ក៏​មាន​អារម្មណ៍​ខ្មាស​អៀន និង​មិន​ហ៊ាន​និយាយ​ក្នុង​កំឡុង​ពេល​ប្រជុំ​ដូច​លោក​ដែរ ហើយ​អ្នក​ទាំងនោះ​ភាគច្រើន​ជា​មនុស្ស​ដែល​មានគំនិត​ល្អ​ជាងគេ​ក្នុង​អង្គប្រជុំ ។

ក្នុង​ពេល​នោះ​លោក​មហាសេដ្ឋី ខេ​វី​ន អូ​លា​រី (Kevin O’Leary) ដែល​ជា​វិនិយោគិន និង​គណៈកម្មាធិការ​ម្នាក់​ទៀត​ក្នុង​កម្មវិធី​បាន​និយាយ​ថា​លោក​យល់​ពី​លោក ហ្វ្រ​ង់​កូ ច្បាស់លាស់​ព្រោះ​ពេល​ដែល​លោក​នៅ​វ័យក្មេង មនុស្ស​ជុំវិញ​ខ្លួន​លោក​បាន​ប្រាប់​ថា​លោក​គ្មាន​សង្ឃឹម​អាច​បញ្ចប់​ការ​សិក្សា​បាន​ទេ ដូច្នេះ​លោក​តែងតែមាន​ចិត្តទន់​សម្រាប់​ផលិតផល​ដែល​ជួយ​ដល់​មនុស្ស​ដែល​មានការ​ពិបាក​ក្នុង​ការ​រៀន ។
ជា​លទ្ធផល លោក​បាន​វិនិយោគ ៣០​ម៉ឺន​ដុល្លារ និង​ប្តូរ​បាន​ភាគហ៊ុន​ក្រុមហ៊ុន ៣០% មក​វិញ ហើយ​លោក ហ្វ្រ​ង់​កូ បាន​យល់ព្រម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ