ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ទាំងនេះ​បង្ហាញ​ថា ចៅហ្វាយ​របស់​អ្នក​មិន​គាំទ្រ​អ្នក​ឡើយ !

3 ឆ្នាំ មុន

ការ​ប្រកបការងារ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ជួយ​ឲ្យ​មនុស្ស​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួន ។ ប៉ុន្តែ​មាន​បញ្ហា​មួយ​ដែល​អាច​រាំងស្ទះ​អ្នក​មិន​ឲ្យ​អភិវឌ្ឍន៍​ខ្លួន​បាន នោះ​គឺ​ការ​មាន​ចៅហ្វាយ​ដែល​មិន​គាំទ្រ​អ្នក ។ ចៅហ្វាយ​ដែល​ល្អជា​មនុស្ស​ដែល​ជំរុញ​ដល់​ភាព​ច្នៃប្រឌិត ការ​ជឿជាក់​គ្នា​ទៅ​មក ការ​គោរព​គ្នា ការ​លូតលាស់​ផ្ទាល់ខ្លួន…

ការ​ប្រកបការងារ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​ជួយ​ឲ្យ​មនុស្ស​រៀនសូត្រ និង​អភិវឌ្ឍន៍​ខ្លួន ។ ប៉ុន្តែ​មាន​បញ្ហា​មួយ​ដែល​អាច​រាំងស្ទះ​អ្នក​មិន​ឲ្យ​អភិវឌ្ឍន៍​ខ្លួន​បាន នោះ​គឺ​ការ​មាន​ចៅហ្វាយ​ដែល​មិន​គាំទ្រ​អ្នក ។ ចៅហ្វាយ​ដែល​ល្អជា​មនុស្ស​ដែល​ជំរុញ​ដល់​ភាព​ច្នៃប្រឌិត ការ​ជឿជាក់​គ្នា​ទៅ​មក ការ​គោរព​គ្នា ការ​លូតលាស់​ផ្ទាល់ខ្លួន និង​ការ​អភិវឌ្ឍន៍​ក្នុង​ការងារ​ជាដើម ។

ប៉ុន្តែ​ចៅហ្វាយ​ដែល​មិនល្អ និង​មិន​គាំទ្រ​អ្នក​វិញ​ភាគច្រើន​មាន​ដូច​ខាងក្រោម​នេះ ៖
១. ពួក​គេ​ឧស្សាហ៍​ប្តូរ​ម៉ោង​ប្រជុំ ឬ​មិន​ចូលរួម​ដោយ​មិន​បាន​ប្រាប់​មុន
២. ពួក​គេ​ចំណាយពេល​ច្រើន​ពេក​ក្នុង​ការ​ត្រួតពិនិត្យ​ការងារ​របស់​អ្នក
៣. ពួក​គេ​មិន​ផ្តល់​មតិយោបល់​ដែល​មាន​តម្លៃ និង​អាច​ជួយ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួន
៤. ពួក​គេ​មិន​ផ្តល់​ការងារ​ដែល​មាន​តម្លៃ ឬ​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​អ្នក
៥. ពួក​គេ​មិន​ជួយ​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ ឬ​ការ​ឡើង​ឋានៈ​ឲ្យ​អ្នក
៦. ពួក​គេ​ឧស្សាហ៍​រិះគន់​អ្នក និង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​បរាជ័យ
ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ការ​ដែល​មាន​ចៅហ្វាយ​មាន​ចំណុច​ដូច​ខាងលើ អ្នក​អាច​

អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ ៖
១. ពិនិត្យ​មើលខ្លួន និង​ស្ថាន​ការ​ឡើង​វិញ
អ្នក​ត្រូវ​ស្មោះត្រង់​ដាក់​ខ្លួនឯង និង​គិត​មើល​ថា តើ​អ្នកមាន​ដែល​ព្យាយាម​បកស្រាយ ឬ​ប្រាប់​ពី​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​ប្រាប់​ដល់​ចៅហ្វាយ​របស់​អ្នក​ទេ? តើ​អ្នក​បាន​ព្យាយាម​ស្នើ​សុំ​គម្រោង​សំខាន់​ៗ​ទេ ឬ​អ្នក​គ្រាន់តែ​អង្គុយ​ចាំ​រហូត​ការងារ​ត្រូវ​បាន​ទម្លាក់​ដល់​ដៃ? ប្រសិនបើ​អ្នកមាន​ម​ហិ​ច្ច​តា​ចង់​ជោគជ័យ អ្នក​ត្រូវ​តែ​ហ៊ាន​បង្ហាញ ។

២. ជួយ​ចៅហ្វាយ​ឲ្យ​ជោគជ័យ
ទោះជា​វា​មិន​ងាយស្រួល​ពិតមែន​ក្តី អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ប្រសិនបើ​អ្នក​ជួយ​គាំទ្រ​ចៅហ្វាយ​របស់​អ្នក និង​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ក្នុង​ពេល​ដែល​អ្នក​នៅ​ធ្វើការ​នៅ​កន្លែង​ដដែល ។ តើ​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ចៅហ្វាយ​អ្នក​ងាយស្រួល​ជាង​មុន​ទេ? ពេល​ដែល​ស្ថាប័ន​ការងារ​ជួបនឹង​បញ្ហា អ្នក​ត្រូវ​តែ​សកម្ម​ក្នុង​ការ​ផ្តល់​យោបល់​និង​ដំណោះស្រាយ​ព្រោះ​វា​បង្ហាញ​ថា​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​មនុស្ស ។

៣. លើក​ឡើង​បែប​ការទូត
ការ​សន្ទនា​ដោយ​បើកចំហរ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង​ទំនាក់ទំនង​ទាំងអស់ ។ ក្នុង​ពេល​ដែល​អ្នកមាន​បញ្ហា អ្នក​ត្រូវ​តែ​បកស្រាយ​ពី​គោល​ជំហរ​អ្នក​ដោយ​ស្ងប់​អារម្មណ៍ ។ អ្នក​អាច​ស្នើ​សុំ​ពេល​ដើម្បី​និយាយ និង​ព្យាយាម​បង្ហាញ​ថា​អ្នក​គ្រាន់តែ​ចង់​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​ម្ខាង​ទៀត​ប៉ុណ្ណោះ ។ ពេល​ដែល​អ្នក​ចាប់ផ្តើម​សន្ទនា អ្នក​ត្រូវ​ផ្តោត​ស្មារតី​លើ​ដំណោះស្រាយ​នៅ​ថ្ងៃ​អនាគត មិនមែន​តែ​លើ​បញ្ហា​ដែល​បាន​កើតឡើង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ