ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកបានហើយ! ​សំណុំរឿង​គាស់​ផ្ទះ​យកអស់ប្រមាណជិត​៤ម៉ឺនដុល្លារ​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​​បាន​បំបែក​សំណុំរឿង​ចោរកម្ម​គាស់ផ្ទះមួយកន្លែង​ប្រមូលយកទ្រព្យសម្បត្តិ​អស់ប្រមាណ​ជិត​៤ម៉ឺនដុល្លារ ដោយ​ដក​ហូត​បាន​មក​វិញ​នូវ​ទ្រព្យសម្បត្តិ​សេសសល់​មួយ​ចំនួន​ប៉ុណ្ណោះ និងឃាត់ខ្លួនមុខសញ្ញា​ជនសង្ស័យ​​ម្នាក់​ ។​ ​កាលពី​​រសៀល​ថ្ងៃ​ទី​១១​ មិថុនា​ កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​មុខ​សញ្ញា​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ និង​បន្ត​បញ្ជូន​ទៅ​ពន្ធនាគារ​តាម​ដីការ​បង្គាប់​អោយ​ឃុំខ្លួន​របស់​តុលាការ​…

ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​​បាន​បំបែក​សំណុំរឿង​ចោរកម្ម​គាស់ផ្ទះមួយកន្លែង​ប្រមូលយកទ្រព្យសម្បត្តិ​អស់ប្រមាណ​ជិត​៤ម៉ឺនដុល្លារ ដោយ​ដក​ហូត​បាន​មក​វិញ​នូវ​ទ្រព្យសម្បត្តិ​សេសសល់​មួយ​ចំនួន​ប៉ុណ្ណោះ និងឃាត់ខ្លួនមុខសញ្ញា​ជនសង្ស័យ​​ម្នាក់​ ។​

​កាលពី​​រសៀល​ថ្ងៃ​ទី​១១​ មិថុនា​ កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​មុខ​សញ្ញា​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ និង​បន្ត​បញ្ជូន​ទៅ​ពន្ធនាគារ​តាម​ដីការ​បង្គាប់​អោយ​ឃុំខ្លួន​របស់​តុលាការ​ រី​ឯ​ទ្រព្យសម្បត្តិ​ដែលដកហូតបាន ត្រូវបានសមត្ថកិច្ច​​ប្រគល់​ជូន​ម្ចា​ស់​ដើម​វិញ​ផង​ដែរ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ​​ឈ្មោះ ប៉ិច ផា​ណ្ណៈ ភេទប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ ។​

តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​​បាន​អោយ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្ទឹង​ត្រែង ​និង​ខេត្តបន្ទាយមានជ័យ​ចាប់ខ្លួន ​ក្រោយ​ពីជននេះបាន​​​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ផ្ទះ​មួយ​កន្លែង​ប្រមូល​យក​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​ជិត​៤​មឺ​ុ​ន​ដុល្លារ​ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៦ ​ខែមិថុនា​ ឆ្នាំ​២០​២០​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យបាន​រត់​គេច​ខ្លួន​​បាត់​។

ក្រោយពេលកើតហេតុ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​សហការ​​ជាមួយ​កម្លាំង​អា​វុ​ធ​ហត្ថ​ខេត្តកំពង់ស្ពឺ, ខេត្តព្រះវិហារ, ខេត្ត​ឧត្ត​មាន​ជ័យ, ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​រៀម​រាប រហូត​ឈាន​ដល់​ការ​ចាប់ខ្លួនជនសង្ស័យ​​នៅ​ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប រួច​បញ្ជូន​មក​កាន់​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង​តែ​ម្តង​។ ។​

បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់ខាងលើ​​ត្រូវ​បាន​​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារតាមដីការបស់តុលាការ​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ