ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​ប្រព្រឹត្ត​លើ​ក្មេង​ស្រី​​​តែ​ម្នាក់​​ឯណា ​​គឺ​ថែម​​​២នាក់​​​ទៀត​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើក្មេង​ស្រី​រង​គ្រោះ​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់ ហើយ​ថែម​ទាំង​ប្រើ​ទូរស័ព្ទ​ថត​ប្រដាប់​ភេទ​ពួកនាង​យក​រូបភាព​ទៅ​ចែកចាយ​ទៀត​ផង​នោះ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ធ្វើការ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ក្រោយ​ពី​កម្លាំង​នគរ​បាល​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារអ​នី​ត​ិជន​បាន​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​រយៈ​ពេល​៣​ថ្ងៃ​រួច​មក​។ ចៅក្រម​សាលាដំបូង​ខេត្តក្រចេះ លោកញ៉ិល…

ខេត្តក្រចេះ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើក្មេង​ស្រី​រង​គ្រោះ​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់ ហើយ​ថែម​ទាំង​ប្រើ​ទូរស័ព្ទ​ថត​ប្រដាប់​ភេទ​ពួកនាង​យក​រូបភាព​ទៅ​ចែកចាយ​ទៀត​ផង​នោះ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ធ្វើការ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ក្រោយ​ពី​កម្លាំង​នគរ​បាល​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារអ​នី​ត​ិជន​បាន​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​រយៈ​ពេល​៣​ថ្ងៃ​រួច​មក​។

ចៅក្រម​សាលាដំបូង​ខេត្តក្រចេះ លោកញ៉ិល ប៊ុ​ន​លី បាន​សម្រេច​ធ្វើការ​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ អម អៀម អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាត់​ហើយ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល នៅ​ព​ន្ឋ​នាគារ​ខេត្ត ក្រោម​បទ​ចោទប្រកាន់​ពី​បទ រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទំងន់ទោស ទាក់ទង​ទៅ​និង​ជន​រង​គ្រោះដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ​នៅក្នុងស្រុក​ស្នួល​។

លោកស្រី​ឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការ​រង​ទទួល​បន្ទុក​កិច្ច​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះបាន​ថ្លែង​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១១ ខែមិថុនា នេះ​ថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​របស់​ម្តាយ ក្មេង​ស្រី​រង​គ្រោះ​អាយុ​១១​ឆ្នាំ​ម្នាក់ នៅ​ពេល​នាង​បាន​យក​រឿង​នេះ​ប្រាប់​មក​ឪ​ពុក​ម្តាយ​របស់នាង​ ក្រោយ​បាន​រង​ការ​ចាប់រំលោភ​ពី​ជនសង្ស័យ​ជា​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៥​ មិថុនា​ ។ ក្មេង​ស្រី​រង​គ្រោះ​មាន​ចំនួន​៣​នាក់ មាន​អាយុ​ចាប់ពី​១០​ឆ្នាំ​ដល់​១២​ឆ្នាំ ក្នុង​នោះ​មាន​ពីរនាក់​ជា​បងប្អូន​បង្កើត​។

បើ​តាម​លោកស្រី​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​បាន​បញ្ជាក់​ថា កាលពី​ចុងខែ​ឧសភា បុរសសង្ស័យ​បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ និង​បាន​យក​ទូរស័ព្ទ​ថត​ប្រដាប់ភេទ​​​នាង​ទៀត​ផង​។​ នៅ​ពេល​ធ្វើ​សកម្មភាព​រំលោភ​នាង​ជា​លើក​ចុង​ក្រោយ នាង​បម្រុងស្រែក​តែ​នាង​មិន​ហ៊ាន​ដោយសារ​ត្រូវ​ជន​នេះ​គំរាម​បាញ់​សម្លាប់​នាង​ចោល​។ តែបើ​ទោះជាបែប​ណា នាង​សម្រេច​យក​រឿង​ទាំង​អស់នេះ​ប្រាប់​មក​ឪពុក​ម្តាយ​ទើប​បែកធ្លាយ ហើយ​នគរបាល​ក៏​ឈាន​ទៅ​ចាប់ខ្លួន​ជន​នេះ​មក​សាកសួរ​។

​លោកស្រី​ស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​ឃាត់ខ្លួន​មក​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​ថា «មាន​ក្មេង​ស្រី​រង​គ្រោះ​ នៅ​ក្នុងភូមិ​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​រូបគេ​ធ្វើ​សកម្មភាព​ចាប់ រំលោភ​ក្នុង​សកម្មភាព​ដូច​ៗ​គ្នា» ។ ក្មេង​ស្រី​រង​គ្រោះ​ទាំង​៣​នាក់​បាន​ឆ្លើយ​ប្រាប់​នគរបាល​ថា ពួក​នាង​បាន​រង​ការ​ចាប់រំលោភ​សេព​សន្ថវៈ​ពី​ជន​នេះ ជា​ច្រើន​លើក​ច្រើន​សារ​ចាំ​មិន​អស់​។ ​។ សកម្មភាព​របស់​ជន​នេះ បាន​ធ្វើ​មក​លើ​ពួក​នាង​នៅ​ពេល​ឱ​ពុក​ម្តាយ​មិន​នៅ​។ ដោយ​ជនសង្ស័យបាន​ល្បួង​ពួក​នាង​ឲ្យ​មើល​ទូរស័ព្ទ រួច​បាន​ធ្វើ​សកម្មភាព​​រំលោភ​តែម្តង។

អត្ថបទសរសេរ ដោយ