ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មហាសេដ្ឋី​មាន​សន្តាន​ចិត្តល្អ​ប៉ុនណា​ទៅ ?

3 ឆ្នាំ មុន

មហាសេដ្ឋី និង​ក្រុម​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ៥០ លើ​ពិភពលោក​បាន​បរិច្ចាគ ១​ប៊ី​លាន​ដុល្លារ​ទៅ​សប្បុរសធម៌ មាន​ន័យ​ថា​មនុស្ស​ម្នាក់​បរិច្ចាគ​ប្រមាណ ២០​លាន​ដុល្លារ ។ តើ​អ្នក​គិត​ថា ពួក​គេ​មានចិត្ត​ល្អ​ទេ?…

មហាសេដ្ឋី និង​ក្រុម​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ៥០ លើ​ពិភពលោក​បាន​បរិច្ចាគ ១​ប៊ី​លាន​ដុល្លារ​ទៅ​សប្បុរសធម៌ មាន​ន័យ​ថា​មនុស្ស​ម្នាក់​បរិច្ចាគ​ប្រមាណ ២០​លាន​ដុល្លារ ។ តើ​អ្នក​គិត​ថា ពួក​គេ​មានចិត្ត​ល្អ​ទេ? ចុះ​ប្រសិនបើ​អ្នកដឹង​ថា ទ្រព្យ​រួម​របស់​បុគ្គល និង​គ្រួសារ​ទាំង ៥០ ខាងលើ​ស្មើ​ប្រមាណ ១.៦​ទ្រី​លាន​ដុល្លារ តើ​អ្នក​នៅ​គិត​ថា ពួក​គេ​ចិត្តល្អ​ទេ?

ពេល​ដែល​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​គឺ​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos)​បាន​បរិច្ចាគ ១០០​លាន​ដុល្លារ​ដល់​អង្គការ Feeding America អង្គការ​មិន​គិត​ប្រាក់​ចំណូល​មួយ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងអំណរគុណ និង​បាន​បន្ថែម​ថា​ជីវិត​មនុស្ស​ជា​ច្រើន​រូប​នឹង​ផ្លាស់​ប្តូរ​ព្រោះតែ​ទឹកចិត្ត​ល្អ​របស់​លោក ។

ប៉ុន្តែ​សម្រាប់​មនុស្ស​ម្នាក់​ដែល​មានទ្រព្យ​សម្បត្តិ​រួម ១៤៨.៦​ប៊ី​លាន​ដុល្លារ លុយ ១០០​លាន​ដុល្លារ​ស្មើ​តែ ០.៧% នៃ​ទ្រព្យ​រួម​របស់​លោក​ប៉ុណ្ណោះ ។ ហើយ​តាំងពី​ដើមឆ្នាំ​នេះ​ទ្រព្យ​របស់​លោក​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ពី ១១៥​ប៊ី​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី ១​ខែមករា ឆ្នាំ ២០២០ មក​ស្មើ ១៤៨.៦​ប៊ី​លាន​ដុល្លារ ។

គួរ​បញ្ជាក់​ដែរ​ថា មហាសេដ្ឋី​មួយ​ចំនួន​បាន​ចាប់ផ្តើម​ការ​បរិច្ចាគ​សម្រាប់​អំពើ​សប្បុរសធម៌​តាំងពី​មុន​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មក ដូច​ជា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​ភរិយា​ដែល​បាន​ចូលរួម​តាម​មូលនិធិ Bill and Melind aGates Foundation ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត មហាសេដ្ឋី​ចំនួន ១៥​រូប​ក្នុង​ចំណោម ៥០​ខាងលើ​បាន​ចូលរួម Giving Pledge ដែល​សន្យា​ថា​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​ពួក​គេ​ទៅ​សប្បុរសធម៌ ។

យ៉ាងណា​ក្តី យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​របស់ The Washington Post បាន​ឲ្យ​ដឹង​ថា Giving Pledge ប្រៀប​ដូច​ជា​ការ​សន្យា​ផ្ទាល់មាត់​ប៉ុណ្ណោះ ហើយ​វា​មិនមែន​ជា​កិច្ចសន្យា​ដែល​មាន​ឥទ្ធិពល​ផ្លូវច្បាប់​ទេ ខណៈ​ដែល​វា​អនុញ្ញាត​ឲ្យ​អ្នកមាន​ទាំងនោះ​សម្រេច​លើ​ការ​ចាយវាយ​លុយ​ដែល​បាន​បរិច្ចាគ ។

តែ​មាន​មហាសេដ្ឋី​ម្នាក់​ដែល​ប្រៀប​ដូច​ជា​ខុស​ពី​មហាសេដ្ឋី​ដទៃ ។ មហាសេដ្ឋី​ម្នាក់​នោះ​គឺ​លោក ចាក ដរ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Twitter ។ លោក​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស និង​គ្រួសារ​ទាំង ៥០ ខាងលើ​ទេ ។ ផ្ទុយ​មក​វិញ​លោក​ជាប់​ចំណាត់ថ្នាក់​លេខ ១៤៧ ក្នុង​ចំណោម​មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក​ដទៃ​ទៀត​នេះ​បើ​យោង​តាម Forbes ។

កាលពីដើម​ខែមេសា​កន្លង​មកនេះ លោក​បាន​សន្យា​ថា នឹង​បរិច្ចាគ​ភាគហ៊ុន​ក្រុមហ៊ុន Square សរុប ១​ប៊ី​លាន​ដុល្លារ ឬ​ប្រមាណ ២៨% នៃ​ទ្រព្យសម្បត្តិ​រួម​របស់​លោក​ដើម្បី​ឆ្លើយ​តប​នឹង​ជំ​ងី​កូ​វី​ដ ១៩ និង​ដល់​អង្គការ​មិន​គិត​ប្រាក់​ចំណូល​ដទៃ ។

សេចក្តីរាយការណ៍​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ថា អ្នកមាន​បរិច្ចាគ​ជា​មធ្យម​ប្រមាណ​តែ ១% ទេ​ក្នុង​មួយ​ឆ្នាំ ហើយ​ការ​អសកម្ម​ក្នុង​ការ​បរិច្ចាគ​ថវិកា​ក្នុង​កំឡុង​ពេល​នេះ គឺ​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ។ ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ​មិន​ត្រឹមតែ​អាច​វាស់វែង​ចំនួន​ថវិកា​បរិច្ចាគ​ទេ តែ​ថែម​ទាំង​អាច​វាស់វែង​ការ​ចូលរួម​ឆ្លើយ​តប​នឹង​វិបត្តិ​ក្នុង​ប្រទេស​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ