ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ចិន​វ័យក្មេង​ស្រស់​ស្អាត​លាក់​មុខជា​នរណា ?

3 ឆ្នាំ មុន

កញ្ញា ជី កៃ​ធី​ង (Ji Kaiting) ធ្លាប់​មានឈ្មោះ​ជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​លោក និង​ជា​ម្ចាស់​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​គ្រឿង​នៅ​ប្រទេស​ចិន ។ ប៉ុន្តែ​កញ្ញា​ក៏​ជា​មហាសេដ្ឋី​លាក់​មុខ​ម្នាក់​ដែរ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មានការ​ងើយ​ឆ្ងល់​ពី​ជីវិត​របស់​មហាសេដ្ឋី​រូប​នេះ ។…

កញ្ញា ជី កៃ​ធី​ង (Ji Kaiting) ធ្លាប់​មានឈ្មោះ​ជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​លោក និង​ជា​ម្ចាស់​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​គ្រឿង​នៅ​ប្រទេស​ចិន ។ ប៉ុន្តែ​កញ្ញា​ក៏​ជា​មហាសេដ្ឋី​លាក់​មុខ​ម្នាក់​ដែរ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មានការ​ងើយ​ឆ្ងល់​ពី​ជីវិត​របស់​មហាសេដ្ឋី​រូប​នេះ ។

កញ្ញា​ជា​កូនស្រី​របស់​មហាសេដ្ឋី ជី ហៃ​ផេង (Ji Haipeng) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Logan Property Holdings ។ យោង​ទៅ​តាម Forbes កាលពី​ឆ្នាំ ២០១៤ កញ្ញា​ត្រូវ​បាន​ចាត់ទុកជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​នៅ​អាយុ ២៤​ឆ្នាំ ។

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​អូស្ត្រាលី​មួយ​បាន​ឲ្យ​ដឹង​ថា កញ្ញា​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១.៣​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ ។
នៅ​អាយុ ២៤​ឆ្នាំ ឪពុក​របស់​កញ្ញា​បាន​ផ្ទេរ​ទ្រព្យសម្បត្តិ​មួយ​ផ្នែក​របស់​គ្រួសារ​ឲ្យ​ទៅ​កញ្ញា និង​បាន​ឲ្យ​ភាគហ៊ុន ៨៥% របស់​ក្រុមហ៊ុន​ទៅ​ទៀត ។

យោង​ទៅ​តាម South China Morning Post បាន​ឲ្យ​ដឹង​ទៀត​ថា ទោះជា​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ពិតមែន​ក្តី តែ​កញ្ញា​ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម និង​ជា​សិស្ស​ពូកែ​ដែល​តែងតែ​ជាប់​ចំណាត់​ថ្នាក់ខ្ពស់​ៗ​ក្នុង​ថ្នាក់ ។ កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​នៅ​សិង្ហ​បុរី និង​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ University of London ។

ពេល​ដែល​នៅ​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ កញ្ញា​បែងចែក​ពេលវេលា​សម្រាប់​ការ​សិក្សា និង​ជួយ​ឪពុក​គ្រប់គ្រង​ក្រុមហ៊ុន​ផង​ដែរ ។ ក្រៅពី​នេះ​ហើយ បុគ្គលិក​ក្នុង​ក្រុមហ៊ុន​មានការ​គោរព​កញ្ញា និង​ទទួលស្គាល់​ជំនាញ​គ្រប់គ្រង​ដ៏​ចំណាប់​របស់​កញ្ញា​ផង​ដែរ ។ក្រៅពី​ការងារ​ហើយ កញ្ញា​ចូល​ចិត្ត​តុបតែង​ខ្លួន និង​រថយន្ត​ថ្លៃ​ៗ ។ មាន​សេចក្តីរាយការណ៍​ជា​ច្រើន​បង្ហាញ​ថា​កញ្ញា​ស្រលាញ់​រថយន្ត Ferrari ជា​ពិសេស​រថយន្ត​ដែល​មាន​ចំនួន​កំណត់​ដូច​ជា LaFerrari ដែល​មាន​តែ ៤៩៩​គ្រឿង​លើ​លោក​ជាដើម ។

ពេល​ដែល​កញ្ញា​ត្រូវ​បាន​ចាត់ទុកជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​លោក អ្នកកាសែត​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​រក​ព័ត៌មាន​ទាក់ទិន​នឹង​កញ្ញា​ព្រោះតែ​កញ្ញា​មានឈ្មោះ​ចិន​ផ្សេង និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ផ្សេង ។

យោង​ទៅ​តាម​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ដែរ​ថា កញ្ញា​ជា​មហាសេដ្ឋី​ដែល​នៅ​លីវ និង​ជា​ស្ត្រី​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ច្រើន​ពី​បុរស​ៗ​ក្នុង​ប្រទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ