ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្ចាស់​ហាង «​ធា​រ៉ា​» ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន​មក​ធ្វើការ​សាកសួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បែកធ្លាយ​តាម​រយៈ​រូបភាព​វី​ដេ​អូ​សុវត្ថិភាព​នៅ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នោះ អំពី​សកម្ម​ភាពបុរស​ម្នាក់​ដែល គេ​ស្គាល់​ថា ជា​ម្ចាស់​ហាង…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បែកធ្លាយ​តាម​រយៈ​រូបភាព​វី​ដេ​អូ​សុវត្ថិភាព​នៅ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នោះ អំពី​សកម្ម​ភាពបុរស​ម្នាក់​ដែល គេ​ស្គាល់​ថា ជា​ម្ចាស់​ហាង លក់​គ្រឿងក្លែម​មួយ​កន្លែង​មានឈ្មោះ «​ធា​រ៉ា​» មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​ស្ត្រី ជា​ប្រពន្ធ និង​ប្រើ​អំពើ​ហិង្សា​គប់ និង​ទាត់​ធាក់​ទៅ​លើ បុរស​ជា​បុគ្គលិក​ម្នាក់​យ៉ាង​សាហាវព្រៃផ្សៃ កាលពី​ពេល​កន្លងមក​នោះ​។

នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ ខែមិថុនា នេះ​ដែរ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ កោះហៅ​ឲ្យ​ចូល ខ្លួន​មក​ធ្វើការ​សាកសួរ​អំពី​រឿង​នេះ​ផង​ដែរ ដោយ​បុរស​ជា​ម្ចាស់​ហាង ខាងលើ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​ជា បុគ្គលិក និង​ត្រូវជា​ក្មួយ​ប្រុស​របស់​ប្រពន្ធ​រូប​នោះ​គឺ​ដោយសា​តែ​ខឹង​នឹង​រូបគេ មក​ជួយ​ធ្វើ​អន្តរាគមន៍​រឿង​ប្តី​ប្រពន្ធ របស់​គាត់​ឈ្លោះ​គ្នា ហើយ​បុរស​រង​គ្រោះ​ក៏​មិន​បាន​ធ្វើការ​ប្តឹងប្តល់​អ្វី​ដែរ​។

លោក អ៊ុ​ន សំអាត នាយ​ប៉ុស្តិ៍​គ​របាល​វត្ត​ភ្នំ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ក្រោយ​ពី​បានឃើញ​រូប​តាម​រយៈ​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព ដែល​បុរស​ម្នាក់​ឈ្មោះ កាន់ វុ​ទ្ធី ហៅ​ធី អាយុប្រមាណ​៤០​ឆ្នាំ ជា​ម្ចាស់​ហាង​លក់​គ្រឿងក្លែម​ឈ្មោះ «​ធា​រ៉ា​» ដែល​មា​នទី​តាំងនៅ​ចំណុច​ផ្លូវ លេខ​១០៨ កែង​ផ្លូវ​៥១ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​ម្នាក់​ជា​បុគ្គលិក របស់​ខ្លួន​នៅ​លើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១០​ព្រឹក​មិ​ញ​នេះ​។

កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​កោះហៅ​បុរស​ជា ម្ចាស់​ហាង ខាងលើ​មក​ធ្វើការ​សាកសួរ ដែល​មាន​វត្តមាន​ទាំង​បុរស​ជា​ប្តី និង​ស្ត្រី​ជា​ប្រពន្ធ បាន​ចូលខ្លួន​មក​ធ្វើការ​បំភ្លឺ​ចំពោះ មុខ​កម្លាំង​មាន​សម្ថ​កិច្ច​របស់​លោក​ភ្លាម​ៗ​ផង​ដ​ដែរ​។ លោកនាយ​ប៉ុស្តិ៍​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​នោះ​ដែរ បុរស​ឈ្មោះ កាន់ វុ​ទ្ធី ហៅ​ធី ជា​ម្ចាស់​ហាង «​ធា​រ៉ា​» ខាងលើ​បាន​រៀបរាប់​ប្រាប់​ថា «​ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា ទៅ​លើ​បុរស​ជា​បុគ្គលិក និង ត្រូវជា​ក្មួយ​ខាង​ប្រពន្ធ​របស់​គាត់​ម្នាក់​ពិតប្រាកដ​មែន ដោយសារ​តែ​ខឹង​នឹង​រូបគេ ចូល​មក​ជួយ​នៅ​ពេល​កំពុង​តែ​មាន​ជម្លោះ​ជាមួយនឹង​ប្រពន្ធ​របស់​គាត់ ហើយ​ក៏​បាន​ធ្វើការ​សម្របសម្រួល​គ្នា ចប់​អស់ហើយ​ៗ​រូបគេ​ក៏​នៅ​តែ​មក​ធ្វើការ កន្លែង​របស់​គាត់​ដូច​សព្វមួយដង​ដដែល​»​។

ករណី​បុរស​ជា​ម្ចាស់​ហាង​ផឹកស៊ី​ឈ្មោះ «​ធា​រ៉ា​» ប្រើ​អំពើ​ហិង្សា​ទៅ លើ​បុគ្គលិក​របស់​ខ្លួន និង​ត្រូវ​បាន​គេ​យក​មក​បង្ហោះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ខាងលើ​នេះ​ដែរ គឺ​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០​មក​ម្លេះ ទើប​ពេល​នេះ​កម្លាំង​របស់​លោក​កោះ ហៅ​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​តែ​ម្តង​។

ក្រោយ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ធ្វើការ​សាកសួរ ទៅ​លើ​បុរស​ជា​ម្ចាស់​ហាង «​ធា​រ៉ា​» ម្នាក់​ខាងលើ​អស់​រយៈពេល​ជា ច្រើន​ម៉ោង​រួច​ហើយ​ក៏​អនុញ្ញាត ឲ្យ​រូប​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​បុរស​ជា​ជន​រង​គ្រោះជា​បុគ្គលិក ដែល​ត្រូវជា ក្មួយ​របស់​ស្ត្រី​ជា​ប្រពន្ធ​នោះ ក៏​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​អ្វី​ឡើយ​។ តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វីមួយ​ទៅ​នឹង​ផ្លូវច្បាប់​នៅ​ថ្ងៃក្រោយ​នោះ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​លោក​មិន​ទាន់​បានដឹង​ដែរ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ