ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ មូលហេតុ​នៃ​ការ​រក​លុយ មិន​គួរ​ជា​គោលដៅ​តែ​មួយ​ក្នុង​ជីវិត​ទេ !

3 ឆ្នាំ មុន

លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ ។ មនុស្ស​ម្នាក់​ៗ​តែងតែ​លឺ​ប្រយោគ​នេះ​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​តើ​មនុស្ស​ម្នាក់​ៗ​ពិតជា​គិត​ដូច្នេះ​ពិតមែន​ទេ? សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គេ​មិន​គិត​ដូច្នេះ​ឡើយ ។ ជាក់ស្តែង​មនុស្ស​ត្រូវការ​លុយ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ក្នុង​ការ​រស់នៅ និង​ក្នុង​ការ​សម្រេច​ក្តី​សុបិន​ផ្សេង​ៗ…

លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ ។ មនុស្ស​ម្នាក់​ៗ​តែងតែ​លឺ​ប្រយោគ​នេះ​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​តើ​មនុស្ស​ម្នាក់​ៗ​ពិតជា​គិត​ដូច្នេះ​ពិតមែន​ទេ?

សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គេ​មិន​គិត​ដូច្នេះ​ឡើយ ។ ជាក់ស្តែង​មនុស្ស​ត្រូវការ​លុយ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ក្នុង​ការ​រស់នៅ និង​ក្នុង​ការ​សម្រេច​ក្តី​សុបិន​ផ្សេង​ៗ ។ ប៉ុន្តែ​ការ​រក​លុយ​មិន​គួរ​ជា​គោលដៅ​តែ​មួយ​ក្នុង​ជីវិត​របស់​មនុស្ស​ទេ ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ ៖

១. លុយ​គ្រាន់តែ​ជា​មធ្យោបាយ​ក្នុង​ការ​សម្រេច​គោលដៅ​ផ្សេង​ប៉ុណ្ណោះ ៖
ពេល​ដែល​មនុស្ស​ចង់​មាន​លុយរាប់​លាន​ដុល្លារ​ក្នុង​ធនាគារ ពួក​គេ​មិនមែន​ចង់បាន​តែ​លុយ​ទេ តែ​អ្វី​ដែល​ពួក​គេ​អាច​យក​លុយ​ទៅ​ទិញ ។ លុយ​មិន​ដែល​ជា​គោលដៅ​ចុង​ក្រោយ​របស់​មនុស្ស​ទេ ។ មនុស្ស​ត្រូវការ​លុយ ដើម្បី​សម្រេច​គោលដៅ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​ខ្លួន​ដូច​ជា​សម្ភារៈ ឬ​បទ​ពិសោធន៍ ។

ដូច្នេះ​មនុស្ស​មិន​គួរ​ផ្តោត​ស្មារតី និង​កម្លាំង​តែ​លើ​ការ​រ​រក​លុយ​ទេ តែ​ខិតខំ​រក​វិធី​ប្រើប្រាស់​លុយ​ដែល​អាច​នាំ​យក​សុភមង្គល​មក​វិញ ។

២. លុយ​មិន​អាច​ទិញ​ពេលវេលា​ទេ ៖
មនុស្ស​អាច​បាត់​បង់ជីវិត​ដែល​ខ្លួន​បាន​ខិតខំ​កសាង​ក្នុង​មួយ​រំពេច​ភ្នែក ។ ទោះជា​គោលដៅ​ក្នុង​ជីវិត​មាន​សារៈសំខាន់​ប៉ុនណា​ក៏​វា​មិន​គួរ​ហាមឃាត់​អ្នក​មិន​ឲ្យ​ផ្តោត​ស្មារតី​លើ​បច្ចុប្បន្នកាល​ដែរ ។ ការ​កំណត់​ការ​រស់នៅ​ដោយ​សប្បាយ​រីករាយ​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​អាច​ជា​គោលដៅ​មួយ​ដែរ ព្រោះ​អ្នក​មិន​ចាំបាច់​រង់ចាំ​រហូត​ដល់​អ្នកជា​នាយក​ប្រតិបត្តិ ឬ​អ្នកមាន​ទើប​អាច​មាន​សុភមង្គល​បាន​ទាំងស្រុង​ទេ ។

ដោយហេតុ​ដូចនេះ ទើប​អ្នក​ត្រូវ​មើលថែ​សុខភាព និង​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​មុន​នឹង​អ្នក​បាត់បង់​វា ដើម្បី​សម្រេច​គោលដៅ​នៅ​ថ្ងៃ​អនាគត ។

៣. លុយ​មិន​អាច​ទិញ​កម្លាំង​អ្នក​មក​វិញ​ទេ
នៅ​ពេល​ដែល​អ្នក​ផ្តោត​ស្មារតី​តែ​លើ​ការ​រក​លុយ អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​លះបង់​សុខភាព និង​សុភមង្គល​របស់​ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​ដទៃ​ក្នុង​ជីវិត​របស់​អ្នក ។

មនុស្ស​ត្រូវការ​គោលដៅ​ផ្សេង​ទៀត​ក្នុង​ជីវិត​ក្រៅពី​លុយ ដើម្បី​អនុញ្ញាត​ឲ្យ​ខ្លួន​ដកដង្ហើម​បាន​ស្រួល និង​ទទួល​បាន​សុភមង្គល​ក្នុង​ជីវិត ដូច​ជា​គោលដៅ​ក្នុង​ការ​រក្សា​សុខភាព ឬ​រាង​កាយ​មាំ​មួន និង​គោលដៅ​ក្នុង​គ្រួសារ​ផ្សេង​ៗ​ជាដើម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ entrepreneur

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ