ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណាព្យាបាល​សិស្សសាលា​វេ​ស្ទើរ​ន​អន្តរជាតិ ស្នើ​សុំ​ឲ្យ​បញ្ចុះតម្លៃ​៥០​ភាគរយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាណាព្យាបាល​សិស្សសាលា​អន្តរជាតិ​វេ​ស្ទើ​ន​អន្តរជាតិ​ប្រមាណ​៣០​នាក់ តំណាង​ឲ្យ​រាប់រយ​នាក់ ក្នុង​ចំណោម​រាប់​ពាន់ មក​ពី​សាខា សាលា​ប្រមាណ​ជាង​១០ នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ធ្វើ​លិខិតស្នើ​សុំ​ឲ្យ​អគ្គនាយក​បញ្ចុះតម្លៃ ៥០​ភាគរយ…

រាជធានី​ភ្នំពេញ ៖ អាណាព្យាបាល​សិស្សសាលា​អន្តរជាតិ​វេ​ស្ទើ​ន​អន្តរជាតិ​ប្រមាណ​៣០​នាក់ តំណាង​ឲ្យ​រាប់រយ​នាក់ ក្នុង​ចំណោម​រាប់​ពាន់ មក​ពី​សាខា សាលា​ប្រមាណ​ជាង​១០ នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ធ្វើ​លិខិតស្នើ​សុំ​ឲ្យ​អគ្គនាយក​បញ្ចុះតម្លៃ ៥០​ភាគរយ សម្រាប់​ការ​បង្រៀន​តាម​អន​ឡាញ ខណៈ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ ដោយសា​តែ​កូ​វី​ដ​-១៩​បាន​វាយលុក​។

ការ​ស្នើ​សុំ​នេះ​ដោយ​តំណាង​អាណាព្យាបាល​សិស្ស​ប្រមាណ​៣០​នាក់ បាន​ជួប​ប្រមូលផ្តុំ យក​លិខិតស្នើ​ទៅ​ជួប​លោក​អគ្គនាយក​សា​សា​នៅ​សាខា​កណ្តាល ដែល​ស្ថិត​នៅ​ភូមិ ទំនប់ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​២ និង​៣០​នាទី រសៀល ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​។

តាម អាណាព្យាបាល​សិស្ស​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​សែន​លំបាក ដោយសា​តែ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ អាណាព្យាបាល​សិស្ស​ទាំងអស់ មានការ​លំបាក​ជួប​បញ្ហា វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ដោយសារ​ផ្អាក​ការងារ បណ្តោះអាសន្ន​, ចំណាយ​លើ​ការ​ទិញ​សម្ភារ​បន្ថែម​ដូច​ជា​កុំ​ព្យូ​រ​ទ័​រ ទូរស័ព្ទ ស្មា​ត​ហ្វូ​ន ថ្លៃ​អ៊ី​ន​ធើ​ណេ​ត​ប្រចាំខែ ថ្លៃ​ភ្លើង កើន​ទ្វេរ សម្រាប់​ការ​សិក្សា​តាម​ប្រពន្ធ​អន​ឡាញ​របស់​កូន​ៗ និង ចំណាយ​មនុស្ស​ម្នាក់ ដើម្បី​អង្គុយ​ចាំ​មើល​កូន​សិក្សា​តូច​ៗ​។

តាម​អាណាព្យាបាល ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ស្ថានភាព​លំបាក​បែប​នេះ ទើប​អាណាព្យាបាល​សាលា​វេ​ស្ទើ​ន អន្តរជាតិ មួយ​ចំនួន ក៏​បាន​មូលមតិ​គ្នា​ស្នើ​សុំ​បញ្ចុះតម្លៃ​សិក្សា​តែ​ម្តង​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ស្នើ​សុំ អាណាព្យាបាល​សិស្ស ក៏​បាន​ធ្វើ​លិខិតស្នើ​សុំ​ដូច ខាងក្រោម ៖ ១.​កម្រិត​N.​ថ្នាក់​ទី​១២ សុំ​បញ្ចុះ តម្លៃ​សិ​ស្សា​៥០​ភាគរយ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ រហូត​ដល់​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ អាច​គ្រប់គ្រង​បាន ហើយ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​បើក​ថ្នាក់​សិស្ស​ដូច​ធម្មតា​វិញ​។

ដោយហេតុ​ថា ចំនួន​ម៉ោង​រៀន ក៏​បាន​កាត់​បន្ថយ​(​សិស្ស​នៅ​កម្រិត​ម​ត្តេ​យ្យ​រៀន​បាន​ត្រឹម​កន្លះ​ពេល​តែ​ប៉ុណ្ណោះ ចំណែក​សិស្ស​ធំ​ៗ ក៏​រៀន​មិន​បាន​គ្រប់​ម៉ោង​ដូច​កាល​រៀន​នៅ​សាលា​ដែរ​)​។ ២.​ថ្លៃ​រដ្ឋបាល សុំ​ផ្អាក​បង់​សម្រាប់ ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១ រហូត​ដល់​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ អាច​គ្រប់គ្រង​បាន​ហើយ រដ្ឋាភិបាល​ប្រកាស​ឲ្យ​បើក​ថ្នាក់​សិក្សា​ដូច​ធម្មតា​វិញ​។ និង​៣.​សម្រាប់​តម្លៃ​សិក្សា​២០២០ ២០២១ សុំ​បញ្ចុះតម្លៃ​៥០​ភាគរយ​ដោយ​មិន​កំណត់​ចំនួន​សិស្ស​រហូត​ដល់​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២០​។

នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០ អាណាព្យាបាល​សិស្ស ក៏​បាន​យក​លិខិតស្នើ​សុំ​ជួប​ជាមួយ អគ្គនាយក​នៃ​សាលា វេ​ស្ទើ​ន​អន្តរជាតិ ហើយ​លោក​អគ្គនាយក​ក៏​បាន​ទទួលយក​នូវ​សំណើ​ខាងលើ ដោយ រង់ចាំ​ជួប​ថ្នាក់ដឹកនាំ​សាលា​ដើម្បី​ពិភាក្សា​ដោះស្រាយ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ទន្ទឹម​ការ​ជួប​ស្នើ​សុំ​នោះ ខាង​សាលា​ក៏​បាន​ស្នើ​សុំ​ដល់​អាណាព្យាបាល​សូមកុំ​ផ្តល់​ព័ត៌មាន​ដល់​អ្នកកាសែត ផង​ដែរ​។ ទោះបីជា​យ៉ាងណា​កោះសន្តិភាព ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពីសា​លា​វេ​ស្ទើ​ន​អន្តរជាតិ​ឡើយ​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ