ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ក្រោយ​វត្ត​ឧណ្ណាឡោម ជា​ករណី​បង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀ.ន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ សូម​ធ្វើការ​បកស្រាយ និង​ជម្រាប​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ ជា​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ករណី​ផ្ទុះអាវុធ​នៅ​យប់​ថ្ងៃ​ទី​០៧…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ សូម​ធ្វើការ​បកស្រាយ និង​ជម្រាប​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ ជា​ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ករណី​ផ្ទុះអាវុធ​នៅ​យប់​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងក្រោយ​វត្ត​ឧណ្ណាឡោម គឺជា​ករណី​ដេញ​បង្ក្រាប​ជនសង្ស័យ​លើ​ករណី​ប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៣ និង​៣០​នាទី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ក្នុង​ករណី​ប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​តាម​ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជនសង្ស័យ​០២​នាក់ រួម​មាន ៖

១-​ឈ្មោះ សុវណ្ណ វិ​ខៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ព្រៃ​សង្គម ឃុំ​ច្រស ស្រុក​មេ​សាង ខេត្តព្រៃវែង ។
២-​ឈ្មោះ ប៊េ​ត សំបូរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ព្រៃ​សង្គម ឃុំ​ច្រស ស្រុក​មេ​សាង ខេត្តព្រៃវែង (​ដកហូត ម៉ូតូ​០១​គ្រឿង ម៉ាក​លែ​ត ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ព្រៃវែង 1G-៦១០៧ ។

មុន​ពេល​កើតហេតុ កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ល្បាត​ដល់​ចំណុច​កើតហេតុ បានឃើញ​ជនសង្ស័យ ០២​នាក់ ជិះ​ម៉ូតូ​០១ គ្រឿង​ឌុ​ប​គ្នា ដោយ​មានការ សង្ស័យ កម្លាំង​ល្បាត​បាន​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ និង​បាន​ធាក់​ម៉ូតូ​សមត្ថកិច្ច​ដួល នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨ រួច​ជនសង្ស័យ ក៏​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ពី​សមត្ថកិច្ច រហូត​ដល់​ម្តុំ​ខាងក្រោយ​វត្ត​ឧណ្ណាឡោម សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ កម្លាំង​ល្បាត​យើង​បាន​ដេញ​តាម​ទាន់​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​ធ្វើការ​ប្រតាយប្រតប់​ជាមួយ​សម្ថ​ត​កិច្ច ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​នាំ​ជនសង្ស័យ​ទាំង​០២​នាក់ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​គ​របាល​ខណ្ឌ​សែន​សុខ​តែ​ម្តង ។

ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ថា​ពួក​គេ​ទាំង​២ ពិតជា​បាន​ចូល​ទៅ​ទិញ​គ្រឿង​នៅ​ទីតាំង​ខាងលើ​មែន ពេល​ចេញ​មក​វិញ​ក៏​ឃើញ​សមត្ថកិច្ច ដោយ​មាន​ភាព​ភ័យ​ខ្លាច ក៏​បាន​ជិះ​រត់គេច​ពី​សមត្ថកិច្ច ហើយ​ក្រោយ​ពិនិត្យ​ទឹកនោម ក៏​បាន​បញ្ជាក់​ថា ពួក​គេ​គឺ​មាន​វិជ្ជមាន​សារធាតុ​ញៀន ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ