ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​របស់​កាម​មាន​តែ​ទុក្ខ​ច្រើន​ជាង​សុខ

3 ឆ្នាំ មុន

កាម​គឺ​ចំណង់​, សេចក្តី​ប្រាថ្នា​, តម្រូវការ​គ្មាន​ទីបំផុត ។ កាម​នេះ​តែង​ដុត​រោល​ចិត្ត​សត្វលោក​ឱ្យ​អន្ទះអន្ទែង​ស្ទុះ​ទៅ​រក​កង​ទុក្ខ​គ្មាន​ទី​បញ្ចប់​ឡើយ ។ សម​ដូច​ពុទ្ធភាសិត​ត្រាស់​ថាកាម​ទាំងឡាយ​មិន​ទៀង មានទុក្ខ​ច្រើន មាន​ពិស​ច្រើន ជា​ឫស​នៃ​សេចក្តី​លំបាក…

កាម​គឺ​ចំណង់​, សេចក្តី​ប្រាថ្នា​, តម្រូវការ​គ្មាន​ទីបំផុត ។ កាម​នេះ​តែង​ដុត​រោល​ចិត្ត​សត្វលោក​ឱ្យ​អន្ទះអន្ទែង​ស្ទុះ​ទៅ​រក​កង​ទុក្ខ​គ្មាន​ទី​បញ្ចប់​ឡើយ ។ សម​ដូច​ពុទ្ធភាសិត​ត្រាស់​ថា
កាម​ទាំងឡាយ​មិន​ទៀង មានទុក្ខ​ច្រើន មាន​ពិស​ច្រើន ជា​ឫស​នៃ​សេចក្តី​លំបាក មានទុក្ខ​ជា​ផល ដូច​ជា​ដុំ​ដែក​ក្តៅ តែ​វា​ជា​តម្រេក​របស់​សត្វលោក ។

កាម​នេះ​មាន​ពីរ​យ៉ាង​គឺ កិលេស​ស​កាម​១ វត្ថុកាម​១ ។ កិលេស​កាម​បាន​ដល់ គឺ​សេចក្តី​សៅហ្មង​ចិត្ត​ខាងក្នុង​ទាំង​ប៉ុន្មាន ឈ្មោះ​ថា​កិលេស​កាម ។ ចំណែក​វត្ថុកាម​បាន​ដល់​រូប សំឡេង ក្លិន រស សម្ផស្ស ទាំង​៥​នេះ​ឈ្មោះ​ថា​វត្ថុកាម​។ កាម​ទាំង​ពីរ​ប្រការ​នេះ រមែង​ជា​របស់​មិន​ទៀងទាត់​ទេ តែង​ប្រែប្រួល​ផ្លាស់​ប្តូរ​ទៅ​ជា​ធម្មតា គឺ​មិន​នៅ​នឹង​នួន​ជួន​បាន ជួន​បង់ចិត្ត ចង់បាន​មិន​ចេះ​ចប់ បាន​នេះ​ហើយ​ចង់បាន​នោះ​ទៀត​ពោល​គឺ​បាន​ប៉ុណ្ណេះ​ហើយ ចង់បាន​ប៉ុណ្ណោះ​ទៀត​មិន​ស្កប់ចិត្ត​ឡើយ ។

កាម​ទាំង​ពីរ​នេះឯង​ជា​ឫស ជាដើម​ចមនាំ​ឱ្យ​កើតទុក្ខ ផល​របស់​កាម​មាន​តែ​ទុក្ខ​ច្រើន​ជាង​សុខ កាម​នេះឯង​ជា​ពិស​ដែល​ចាប់​ពើត​ចិត្ត​សត្វលោក​ឱ្យ​ក្តៅក្រហាយ អ្នក​ណា​ឈ្លក់​ជក់​ជាប់​នឹង​កាម អ្នក​នោះ​ឯង​ឈ្មោះ​ថា​ជាប់ដៃ​នៅ​នឹង​ដុំ​ដែក​ដ៏​ក្តៅ​ពន់ពេក មិន​ងាយ​នឹង​ត្រជាក់​បាន​ឡើយ​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ