ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត​កូន១ខួប​​ ខណៈម្តាយ​មិនស្រួលខ្លួន​ដេក​លក់មួយភាំង​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​​ខេត្ត​បន្ទាយមានជ័យ ៖ មានករណី​​ក្មេង​ស្រី​អាយុ​១​ខួប​​បាន​លង់ទឹក​ក្នុង​ធុង​ស្ពេត្រូ​​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត ខណៈ​ស្ត្រីជា​ម្តាយ​លេបថ្នាំ​បំបាត់​ជម្ងឺ​ផ្តាសាយ​ ហើយ​ដេក​លក់​មួយភាំង​ ។ ​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា​ ឆ្នាំ​២០២០…

​​ខេត្ត​បន្ទាយមានជ័យ ៖ មានករណី​​ក្មេង​ស្រី​អាយុ​១​ខួប​​បាន​លង់ទឹក​ក្នុង​ធុង​ស្ពេត្រូ​​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត ខណៈ​ស្ត្រីជា​ម្តាយ​លេបថ្នាំ​បំបាត់​ជម្ងឺ​ផ្តាសាយ​ ហើយ​ដេក​លក់​មួយភាំង​ ។

​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រីរងគ្រោះ​​ឈ្មោះ​វី​ន ស្រី​នុ​ត អាយុ​​មួយ​ខួប រស់នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែក​ម្តាយ​ឈ្មោះ​ពន ស្រី​អូន អាយុ​២០​ឆ្នាំ ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ​​គាត់​​បាន​ឲ្យ​កូនស្រី​លេង​ទឹក​ដាក់​ក្នុង​ធុង​ស្ពេ​ត្រូ ចំណែក​គាត់​​ក្រោយ​ពី​លេបថ្នាំ​បំបាត់​ជម្ងឺ​ផ្តាសាយ​រួច​ក៏​ងងុយដេក​ ហើយ​បាន​ដេក​លក់​មួយភាំង លុះ​នៅ​ពេល​ឈ្មោះ​រ៉​ន រ៉ែ​ម ភេទស្រី អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ​ជាមួយ​ត្រូវជា​ជីដូន​របស់​ក្មេង​ស្រីរងគ្រោះ​ បាន​ត្រឡប់​មកពីផ្សារ​វិញ ក៏​ស្រាប់តែ​​ឃើញ​ចៅស្រី​នៅ​ក្នុង​ធុង​ស្ពេត្រូ​ដែល​មានទឹក​ ​បាត់បង់ជីវិតបាត់ទៅហើយ ។

​លោក​អធិការ​បាន​បន្ត​ទៀត​ថា​ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មានខាងលើភ្លាម​ លោក​បាន​ចាត់កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​គ្រួរ​ពេទ្យ មេ​ភូមិ​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ទេ ហើយ​គ្រួ​ពេទ្យ​បាន​សន្និដ្ឋាន​ថា ​ក្មេង​ស្រីរងគ្រោះ​បាត់បង់ជីវិត​ដោយសារ​លង់ទឹក​ប្រាកដ​មែន ពុំ​មាន​ទាក់ទិន​នឹង​ករណី​​អ្វីផ្សេងឡើយ ។ ​ក្រោយ​ពី​ពិនិត្យ​រួច​​ក៏​​បាន​ប្រគល់​សព​ជូន​ម្តាយ​ឪពុក​និង​ក្រុម​គ្រួសារ​ដើម្បី​ចាត់​ចែ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ