ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ផង ផ្គរ​ន្ទះ និង​ខ្យល់​ផង ធ្វើ​ឲ្យ​ខ្ទេច​អស់​ផ្ទះ​១​ខ្នង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាចម្សិលមិញ ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់ ព្រមទាំង​ផ្គរ​ន្ទះ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាចម្សិលមិញ ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់ ព្រមទាំង​ផ្គរ​ន្ទះ បណ្តាល​ឲ្យ​មាន​រន្ទះបាញ់​ត្រូវ​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ន​០១​ខ្នង មា​នទី​តាំងនៅ​ភូមិ​តា​ពេ​ជ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​ទទឹង​៥​ម៉ែត្រ បណ្តោយ​៧​ម៉ែត្រ ឆេះ​ខូចខាត​អស់ទាំង​ស្រុង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ​ឡើយ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០ នេះ ។

សូម​បញ្ជាក់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី ០៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​កម្ពុជា​ភ្លៀង​បន្ត​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ ហើយ​សូម​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ក្រសួង​ក៏​បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​បន្ត​កើត​មាន ជា​ពិសេស​តំបន់​វាលទំនាប តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៕