ឯកឧត្តម លឹម គានហោ ប្រគល់ផ្លូវក្រាលកៅស៊ូជាង ១០គីឡូម៉ែត្រជូនប្រជាពលរដ្ឋ ៣ឃុំ នៅស្រុកពញាឮ


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ៦ខែមិថុនា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធាន គណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ផ្លូវក្រាលកៅស៊ូមានប្រវែងជាង ១០គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន ៣ របស់ ស្រុកពញាឮ រួមមានឃុំភ្នំបាត ជ្រៃលាស់ និងឃុំឈ្វាំង ដោយមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ។ ប្រជាពលរដ្ឋបាន សម្តែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវផ្លូវក្រាលកៅស៊ូដ៏ល្អ ស្អាតនេះ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនេះផងដែរឯកឧត្ដមរដ្ឋមន្ត្រី បានផ្តាំផ្ញើជូនពួកគាត់ឲ្យប្រកាន់ខ្ជាប់នូវអនាម័យចៀសវាងការប្រមូលផ្តុំគ្នាដោយរួមគ្នាទប់ ស្កាត់នូវជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ។ ការងារស្ថាបនាផ្លូវក្រាល កៅស៊ូនេះបានអនុវត្តកាលពីថ្ងៃទី ៧ខែមករា ឆ្នាំ ២០២០ និងបានរួចរាល់ជាស្ថាពរ និង ប្រកាសដាក់ឲ្យដំណើរការនៅពេលនេះ ។

បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សប្រជា ជនកម្ពុជា ស្រុកពញាឮ ដែលបានធ្វើការសាងសង់តាំងពីថ្ងៃទី ៧ខែមករា ឆ្នាំ ២០២០ គិត មកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៦០% ហើយ ។ សមិទ្ធផលទាំងអស់នេះ កើតឡើង ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ