ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន WorldBridge និង DRSB Express ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ភស្តុ​ភារ​កម្ម និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ពហុ​វិស័យ និង​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា លើ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ពហុ​វិស័យ និង​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា លើ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស DRSB Express ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ភស្តុ​ភារ​កម្ម និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និករ​បស់​ប្រទេស​កម្ពុជា ។

ពិធី​ចុះហត្ថលេខា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​ ២៤ ខែមេសា ឆ្នាំ ២០២៦ នៅ​សណ្ឋាគារ Shangri-La រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ចុះហត្ថលេខា​ពី អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge Group និង លោក គឹ​ម សម្បត្តិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន DRSB Express ។
កិច្ច​សហប្រតិបត្តិការ​នេះ បង្កើត​ជា​ក្របខ័ណ្ឌ​សម្រាប់​ការ​សហការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ ដោយ​ប្រើប្រាស់​ចំណុចខ្លាំង​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក សំដៅ​លើកកម្ពស់​គុណភាព​សេវាកម្ម និង​បង្កើន​ប្រសិទ្ធភាព​សម្រាប់​អតិថិជន​។

ក្រុមហ៊ុន DRSB Express នាំ​មក​នូវ​ជំនាញ​យ៉ាង​ស៊ីជម្រៅ​ក្នុង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក និង​ភស្តុ​ភារ​កម្ម​ឆ្លង​ដែន ដោយ​ដំណើរការ​រួម​បញ្ចូល​គ្នា​យ៉ាង​ពេញលេញ ដែល​ភ្ជាប់​អ្នក​ផ្គត់ផ្គង់​នៅ​ក្រៅប្រទេស ជាមួយ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​គ្របដណ្តប់​ការ​ដឹក​ជញ្ជូន​ដល់​គោលដៅ​ទូ​ទាំង​ប្រទេស ។ តាម​រយៈ​បទ​ពិសោធន៍​ធុរកិច្ច​ជាង​៣​ទសវត្សរ៍​នៅ​កម្ពុជា ក្រុមហ៊ុន WorldBridge Group បាន​និង​កំពុង​រួមចំណែក​យ៉ាង​ទូលំទូលាយ​របស់​ខ្លួន​លើ​វិស័យ​ភស្តុ​ភារ​កម្ម អចលនទ្រព្យ និង​សេវាកម្ម​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​បណ្តាញ​ភាព​ជា​ដៃគូ​ក្នុង​តំបន់ និង​ទ្រព្យសកម្ម​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​បង្កើត​ឡើង ​។

តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ភាគី​ទាំង​ពីរ​នឹង​ធ្វើការ​រួម​គ្នា​ដើម្បី​កំណត់ និង​អភិវឌ្ឍ​ឱកាស​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ដោយ​ផ្តោត​លើ​ការ​ពង្រីក​សមត្ថភាព​ពាណិជ្ជកម្ម​ឆ្លង​ដែន ការ​កែ​លម្អ​ប្រសិទ្ធភាព​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​ពាណិជ្ជកម្ម​ក្នុងស្រុក ។ កិច្ចព្រមព្រៀង​នេះ​ក៏​ស្រប​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុ​ភារ​កម្ម និង​បង្កើន​សមត្ថភាព​ពាណិជ្ជកម្ម​ឆ្លង​ដែន​របស់​ប្រទេស ​។

អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge Group បាន​មាន​ប្រសាសន៍​ថា « យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ជាមួយ DRSB Express ជា​ផ្លូវការ​”​។ “DRSB បាន​បង្កើត​វេទិកា​ដ៏​រឹង​មាំ និង​មូលដ្ឋាន​អតិថិជន​ស្មោះត្រង់​ក្នុង​រយៈពេល​ខ្លី​។ យើង​មើលឃើញ​សក្តានុពល​ពិតប្រាកដ​ក្នុង​ការ​ធ្វើការ​រួម​គ្នា ដើម្បី​ពង្រឹង​ការ​ចូលរួម​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ដើម្បី​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​សម្រាប់​អាជីវកម្ម និង​អ្នក​ប្រើប្រាស់​កម្ពុជា »​ ។

ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ តំណាង​ឱ្យ​ជំហាន​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន WorldBridge Group ចំពោះ​វិស័យ​ភស្តុ​ភារ​កម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​កម្ពុជា​។ ភាគី​ទាំង​ពីរ​ទន្ទឹងរង់ចាំ​កិច្ចសហការ​ប្រកបដោយ​ផលិតភាព ដែល​បង្កើត​គុណ​តម្លៃ និង​ការ​រីក​ចម្រើន​យូរអង្វែង សម្រាប់​ក្រុមហ៊ុន​រៀង​ៗ​ខ្លួន និង​សង្គម​ជាតិ​ ។

ក្រុមហ៊ុន WorldBridge Group គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​របស់​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1992 ​។ ដោយ​មាន​ចំណាប់អារម្មណ៍​ចម្រុះ​លើ​វិស័យ​ភស្តុ​ភារ​កម្ម អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និង​ច្រើន​ទៀត ក្រុមហ៊ុន​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន WorldBridge Group ប្តេជ្ញា​ផ្តល់​នូវ​ឧត្តមភាព នវានុវត្តន៍ និង​តម្លៃ​ប្រកបដោយ​ចីរភាព​ដល់​អ្នក​ពាក់ព័ន្ធ និង​សហគមន៍​របស់​ខ្លួន​ ។

ចំណែក​ក្រុមហ៊ុន DRSB Express គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក និង​ភស្តុ​ភារ​កម្ម​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៦ ដោយ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ចាប់ពី​ដើម​ដល់​ចប់ ដែល​ភ្ជាប់​ការ​ផ្គត់ផ្គង់​សកល​ជាមួយនឹង​ការ​ចែកចាយ​ក្នុងស្រុក​។ ក្រុមហ៊ុន​នេះ​ដំណើរការ​វេទិកា​រួម​បញ្ចូល​គ្នា​ដែល​គ្របដណ្តប់​លើ​ការ​គ្រប់គ្រង​ការ​បញ្ជា​ទិញ ភស្តុ​ភារ​កម្ម​ឆ្លង​ដែន ឃ្លាំង ការ​បំពេញតម្រូវការ និង​ការ​ដឹក​ជញ្ជូន​ដល់​គោលដៅ​ចុង​ក្រោយ​ទូ​ទាំង​ប្រទេស ៕ អត្ថបទសហការ