ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយការិយាល័យ​គ្រឿងញៀ.ន​ម្នាក់​នេះ ដៃ​​ម្ខាង​ចាប់ ដៃ​ម្ខាង​ជួញ​

3 ឆ្នាំ មុន
  • តាកែវ

រាជធានី​ភ្នំពេញ ៖ ករណី​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​មួយ ​ត្រូវ​បាន​បង្ក្រាប​នៅ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ពន្លាត​ដែនដី​ឆ្ពោះទៅ​ខេត្តតាកែវ និង​ដកហូត​បាន​គ្រឿងញៀន​ជាង​២​គីឡូក្រាម កាំភ្លើងខ្លី​២​ដើម និង​ចាប់ខ្លួន​នាយការិយាល័យ​គ្រឿងញៀន​ម្នាក់​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ រួម​ជាមួយ​បក្ខពួកម្នាក់​ដែល​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ ។…

រាជធានី​ភ្នំពេញ ៖ ករណី​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​មួយ ​ត្រូវ​បាន​បង្ក្រាប​នៅ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ពន្លាត​ដែនដី​ឆ្ពោះទៅ​ខេត្តតាកែវ និង​ដកហូត​បាន​គ្រឿងញៀន​ជាង​២​គីឡូក្រាម កាំភ្លើងខ្លី​២​ដើម និង​ចាប់ខ្លួន​នាយការិយាល័យ​គ្រឿងញៀន​ម្នាក់​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ រួម​ជាមួយ​បក្ខពួក
ម្នាក់​ដែល​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ ។

សម្រាប់​សាធារណ​មតិ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី​នេះ ដែល​មន្ត្រី​បង្ក្រាប​គ្រឿងញៀន​ចាប់​គេ​ចាប់​ឯង ១​កញ្ចប់​២​កញ្ចប់តែ​ខ្លួនឯង​បែរ​ក្លាយជា​មេខ្លោង​ជួញ​គ្រឿងញៀន​ដ៏​ក្រាក់​ម្នាក់​ទៅ​វិញ ដែល​មហាជន​និយាយ​ថា ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​ជួញ ។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិដកហូត​បាន​គ្រឿងញៀន​ជាង​២​គីឡូក្រាម ជាមួយ​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ឈុ​ន សុមេធា មាន​តួនាទី​ជា​នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តតាកែវ ពាក់​ស័ក្ដិ​៤ រស់នៅ​ភូមិ​កំពង់ហ្លួង ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី និង​ម្នាក់​ទៀត​ឈ្មោះ កេ​នចាន់​រី ភេទ​ស្រី នៅ​ភូមិ​គោក​ដូង ឃុំ​ពេ​ជ​សា ស្រុក​កោះអណ្តែត ខេត្តតាកែវ ។
ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ពន្លាត​ដែនដី​ដោយ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ បន្ដទៅ​ឆែរ​ឆេរ​ទីតាំង​២​កន្លែង​ទៀត ៖

ទីតាំង​ទី​១-​នៅផ្ទះ​ជួល​របស់​ជនសង្ស័យ​រកឃើញ​ផ្លា​ក​លេខ​ម៉ូតូ​ចំនួន​៣ ។ទីតាំង​ទី​២-​នៅផ្ទះ​របស់​សង្ស័យ​ផ្ទាល់​តែ​ម្ដង ក្នុងស្រុក​អង្គរបុរី រក​ឃើញ​កាំភ្លើងខ្លី​អត់​ច្បាប់​២​ដើម កញ្ឆា​មួយ​ចំនួន និង​ប្រដាប់​ថ្លឹង​គ្រឿងញៀន​មួយ​ចំនួន ។ក្រោយ​ពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ ដើម្បី​កសាង​សំណុំ​បញ្ជូន​ទៅ​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

ជុំវិញ​ការ​ចាប់ខ្លួន​មន្ត្រី​អាវុធហត្ថ​ពាក់​សក្តិ​៤ ពាក់ព័ន្ធ​គ្រឿងញៀន បើ​យោង​តាម​បណ្តាញ​ព័ត៌មាន​ហ្វ្រេ​ស​ញូ​វ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច ដែល​ចាប់ខ្លួន​មន្ត្រី​អាវុធហត្ថ​ម្នាក់​នៅ​ខេត្តតាកែវ ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿងញៀន និង​ជំរុញ​ឱ្យ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ថែម​ទៀត ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ថ្លែង​ទៀត​ថា «​ជនល្មើស​ត្រូវ​តែ​បង្ក្រាប​ជា​ដាច់ខាត ទោះបី​ពាក់​ឯកសណ្ឋាន​ជា​កម្លាំង​សមត្ថកិច្ច​អ្វី​ក៏​ដោយ ក្នុង​នោះ​អាវុធហត្ថ​ត្រូវ​តែ​សំអាត​មុនគេ ព្រោះ​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់ គ្មាន​យោគ​យល់​អី​ទេ ហើយ​បើ​ស្រាវជ្រាវ​រក​ឃើញ​ពាក់ព័ន្ធ នរណា​ដែល​មាន​ភស្តុ​តាង​ច្បាស់លាស់ ត្រូវ​អនុវត្ត​ច្បាប់​ចំពោះ​ជន​នោះ​ទាំងអស់ ខ្ញុំ​ស្អប់​ពួក​អា​គ្រឿងញៀន​នេះ​ណាស់ គ្មាន​ការ​យោគយល់ គ្មាន​អាណិតអាសូរ​ទេ គុណសម្បត្តិ​ធ្លាប់​មាន​កុំ​យក មក​ទូទាត់​ជាមួយ​គុណវិបត្តិ ដាច់ខាត​ត្រូវ​តែ​បង្ក្រាប​» ។

ករណី​ជួញដូរ​គ្រឿងញៀន ដែល​បង្ក្រាប​នេះ​ដកហូត​បាន​គ្រឿងញៀន​ជាង​២​គីឡូក្រាម កាំភ្លើងខ្លី​២​ដើម និង​ចាប់ខ្លួន​ប្រធាន​ការិយាល័យ​គ្រឿងញៀន នៃ​អាវុធហត្ថ​ខេត្តតាកែវ ជាមួយ​បក្ខពួក​ម្នាក់​ទៀត ដែល​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ៕ ​

អត្ថបទសរសេរ ដោយ