ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ក្រុមហ៊ុន​អា​លី​បា​បា អា​ចរក​រលាក​សួត​កូ​វី​ដ​-១៩​ឃើញ​ក្នុង​រយៈពេល​១​នាទី

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រាវជ្រាវ ៖ បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អា​លី​បា​បា (Alibaba) ត្រូវ​បាន​គេ​យល់​ថា នឹង​អាច​ជួយ​ឲ្យ​រក​ឃើញ​ការ រលាក​សួត​ដោយ​កូ​វី​ដ​-១៩ តែ​ក្នុង​រយៈពេល​១​នាទី​ក្នុង រូបភាព​ស្គេ​ន​CT​។ ជាមួយនឹង​ភាព​អស្ចារ្យ​នេះ…

ស្រាវជ្រាវ ៖ បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អា​លី​បា​បា (Alibaba) ត្រូវ​បាន​គេ​យល់​ថា នឹង​អាច​ជួយ​ឲ្យ​រក​ឃើញ​ការ រលាក​សួត​ដោយ​កូ​វី​ដ​-១៩ តែ​ក្នុង​រយៈពេល​១​នាទី​ក្នុង រូបភាព​ស្គេ​ន​CT​។ ជាមួយនឹង​ភាព​អស្ចារ្យ​នេះ មន្ទីរពេទ្យ ជប៉ុន មាន​បំណង​ចង់​យក​បច្ចេកវិទ្យា​AI របស់​ក្រុមហ៊ុន​អា​លី​បា​នេះ​ទៅ​ប្រើ​នៅ​តាម​មន្ទីរពេទ្យ​ជប៉ុន ដើម្បី​ជួយ​ដល់ ការ​ពិនិត្យ និង​ព្យាបាល​កូ​វី​ដ​-១៩​។

សារព័ត៌មាន​នី​កេ ជប៉ុន​រាយការណ៍​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ នឹង​បង្កើត​ប្រព័ន្ធ ធ្វើ​រោគវិនិច្ឆ័យ​ដែល​អាច​កំណត់​អត្តសញ្ញាណ​ជំងឺ​រលាក​សួត ដោយសារ កូ​វី​ដ​-១៩ ក្នុង​ការ​ស្គេ​ន​រូបភាព​។ បច្ចេកវិទ្យា​នេះ​កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​ក្រសួងសុខាភិបាល​របស់​ជប៉ុន មុន​ពេល​ដែល​វា​ត្រូវ​យក​ទៅ​ប្រើ​នៅ​មន្ទីរពេទ្យ​ជប៉ុន​។ ផែនការ​នេះ​គឺ​ដើម្បី​ផ្គត់ផ្គង់​ប្រព័ន្ធ​ដល់​មន្ទីរពេទ្យ​នៅ​ប្រទេស ជប៉ុន ដោយ​ពង្រីក​ដល់ទី​តាំង​រាប់រយ​កន្លែង​នៅ​ទីបំផុត​។

បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​ប្រើ​នៅ​តាម​មន្ទីរពេទ្យ​នានា​ដូច​ជា នៅ​ក្រុង​សៀង​ហៃ និង​ក្រុង​វូ​ហាន​ប្រទេស​ចិន​រួច​ហើយ​។ វា​អាច​កំណត់​អត្តសញ្ញាណ​កូ​វី​ដ​-១៩ ក្នុង​រយៈ ពេល​ប្រហែល ២០​វិនាទី ពោល​គឺ​ត្រឹមតែ​មួយ​ភាគ​៦០ នៃ​ពេលវេលា​ដែល​វេជ្ជបណ្ឌិត​ចំណាយពេល​។ វា​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ​ប្រហែល​៩០% ឬ​លើស​នេះ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ