ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​៦​ខែ​៦​ឆ្នាំ​ទាំង​៦​ស្អែក​លុយ​ហូរ​ចូល​ពេញ​ៗ​ផ្ទះ

3 ឆ្នាំ មុន

ទើបតែ​ទទួល​បាន​មុន​នេះ​បន្តិច​ពី​ហោរាសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​របស់​គ្រូ​ហុងស៊ុយ​ចិន​សែ បាន​ទស្សន៍​ទាយ​ថា ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ លាភ​ធំ លុយ​ធំ​ហូរ​ចូល​ពេញ​ៗ​ផ្ទះ​ក្នុង​ថ្ងៃ​សៅរ៍ ទី​៦ ខែមិថុនា​ស្អែក​នេះ ព្រោះ​មាន​ផ្កាយ​ទេវតា​ហោះ​មក​ផ្តល់​លាភ​សំណាង ដល់​អ្នក​ដែល​កើត​ឆ្នាំ ម្សាញ់…

ទើបតែ​ទទួល​បាន​មុន​នេះ​បន្តិច​ពី​ហោរាសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​របស់​គ្រូ​ហុងស៊ុយ​ចិន​សែ បាន​ទស្សន៍​ទាយ​ថា ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ លាភ​ធំ លុយ​ធំ​ហូរ​ចូល​ពេញ​ៗ​ផ្ទះ​ក្នុង​ថ្ងៃ​សៅរ៍ ទី​៦ ខែមិថុនា​ស្អែក​នេះ ព្រោះ​មាន​ផ្កាយ​ទេវតា​ហោះ​មក​ផ្តល់​លាភ​សំណាង ដល់​អ្នក​ដែល​កើត​ឆ្នាំ ម្សាញ់ មមី រោង មមែ ច រកា មហា​សំណាង​៦៦៦​សម្បូរ​សម្បត្តិ​មហាសាល សូម​លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៦​នេះ​បួងសួង​សុំ​មហា​សំណាង​ឥឡូវនេះ ជួប​តែ​លាភ​សំណាង និង​មាន​សុភមង្គល​ជា​រៀង​រហូត ។

ឆ្នាំ ម្សាញ់ ពស់​ព្រះឥន្ទ្រ លាភ​ធំ រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ផ្ទះ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ច្រើន​មហិមា ពណ៌​នាំ​សំណាង ពណ៌​ក្រហម និង​សម្រេច​រាល់​ការងារ​ទាំងឡាយ​គួរ​ឱ្យ​មោទនភាព ។ មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​រម្យ​នា​គ្រប់​វេលា ។

ឆ្នាំមមី កំពូល​ខ្លា​មាន​ឫទ្ធិ​អំណាច នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត​,​ពណ៌​នាំ​សំណាង ក្រហម ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ រោង នាគរាជ​នាំ​លាភ នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ប្រចាំជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រសើរ​ណាស់ ។

ឆ្នាំមមែ ពពែ​សេដ្ឋី មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ថ្ងៃស្អែក​នេះ ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ក្រហម ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ លុយ​ធំ មានទ្រព្យ​ហូរ​ចូល​មក​ហូរហៀរ រួម​នឹង​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ផង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំ ច សុនខ​កាន់សីល ទេវតា​ថែរក្សា នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ទឹកក្រូច ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំ រកា មាន់​មាស​ទេវតា​ចិញ្ចឹម នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​កប់​ក្នុង​ជីវិត ។ ពណ៌​នាំ​សំណាង ស ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ