ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀមខ្លួន​ចូល​ជា​ភាគី​អនុសញ្ញា​ក្រុង​ប៊ែ​ន ស្ដី​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែមិថុនា ឆ្នាំ​២០២០ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​បាន​ដឹកនាំ​គណ​:​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​ការពារ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែមិថុនា ឆ្នាំ​២០២០ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​បាន​ដឹកនាំ​គណ​:​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​ការពារ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តី​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្ប​:​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩ ។ ការ​ចូលរួម​ការពារ​នេះ​នៅ​វិមាន​រដ្ឋសភា ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ព្រមទាំង​ឯកឧត្ដម លោក​ជំទាវ ជា​សមាជិក​សមាជិកា​រដ្ឋសភា ។

មុន​ឈាន​ដល់​ការ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ឡើង​ធ្វើការ​រាយ​កាណ៍ ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ និង​ការ​សិក្សា​រួម​អំពី​អត្ថប្រយោជន៍ និង​កាតព្វកិច្ច​នានា ដែល​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​បាន​ក្រោយ​ការ​អនុម័ត​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ជូន​ដល់​សម្តេច​ប្រធានរដ្ឋសភា និង​អង្គ​សភា​ទាំងមូល ។

ជាមួយ​គ្នា​នេះ​ឯកឧត្តម ឈាង វុន ប្រធាន​គណ​:​កម្ម​ការ​ទី​៥ នៃ​រដ្ឋសភា និង​លោក​ជំទាវ​ឡោក ខេ​ង ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា ក៏​បាន​សម្តែង​មតិ​គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​ផង​ដែរ ។

ប្រភព​ដដែល​ផ្សាយ​ថា ការ​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន​ស្តី​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរ​សាស្ត្រ និង​សិល្ប​:​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​កម្ពុជា​ដូច​ជា​៖

១–​ទទួល​បាន​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ និង​វិទ្យាសាស្ត្រ​ក្នុង​ក្រប​ខណ្ឌ​ជាតិ​និង​អន្តជាតិ ។

២-​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​វប្បធម៌ អក្សរសាស្ត្រ សិល្បៈ​និង​វិទ្យាសាស្ត្រ ។
៣-​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ច្នៃប្រឌិត ។
៤-​បង្កើន​ផលិតផល​វប្បធម៌​ក្នុងស្រុក ថ្មី​ៗ​ដើម្បី​ប្រកួតប្រជែង​ក្នុង​សម័យ​សាកល​-​ភាវូបនីយកម្ម ។

៥-​បង្កើត​ការងារ​ក្នុងស្រុក និង​បង្កើន​ចំណូល​ថវិកាជាតិ ដែល​ស្រប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ចំណុច​ទី​៥​នៃ​មុំ​ទី​២​ចតុកោណ​ទី​២ ដែល​បាន​ដាក់​ចេញ​នូវ «​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សេវា​កម្សាន្ត អក្សរសាស្ត្រ សិល្បៈ គំនូរជីវចល និង​ភាពយន្ត ដែល​ជា​ឧស្សាហកម្ម​ច្នៃប្រឌិត​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​បង្កើត​តម្លៃបន្ថែម និង​បង្កើត​ការងារ ព្រមទាំង​ការ​លើកកម្ពស់​ការ​ផលិត និង​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ជា​ពិសេស​ផលិតផល​មាន​លក្ខណៈ ប្រពៃណី​ខែ្ម​រ និង​ផលិតផល​សម្គាល់​ភូម​សាស្ត្រ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ