ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះតែឧស្សាហ៍​រមួលក្រពើ​ពេល​យប់?

3 ឆ្នាំ មុន
  • ភ្នំពេញ

ឧស្សាហ៍​រមួលក្រពើ​ពេល​យប់​មែន​ទេ? អស់​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ឧស្សាហ៍​រមួលក្រពើ​ពេល​យប់ ៖ ១. ផ្លាស់​ប្ដូរ​ទីតាំង ឬ​របៀប​នៃ​ការ​គេង ការ​គេង​ផ្ងារ​និង​ដាក់​ខ្នើយ​មួយ​ទ្រ​ក្រោម​ជង្គង់ គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ឧស្សាហ៍​មាន​បញ្ហា​រមួលក្រពើ​។…

ឧស្សាហ៍​រមួលក្រពើ​ពេល​យប់​មែន​ទេ? អស់​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ឧស្សាហ៍​រមួលក្រពើ​ពេល​យប់ ៖

១. ផ្លាស់​ប្ដូរ​ទីតាំង ឬ​របៀប​នៃ​ការ​គេង

ការ​គេង​ផ្ងារ​និង​ដាក់​ខ្នើយ​មួយ​ទ្រ​ក្រោម​ជង្គង់ គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ឧស្សាហ៍​មាន​បញ្ហា​រមួលក្រពើ​។

២. ស្អំ​កម្ដៅ

ប្រសិនបើ​អ្នក​ក្រោម​មក​ជាមួយ​អាកា​រៈ​រមួលក្រពើ ចូរ​ដាក់​កន្សែង​ក្ដៅ ឬ​បន្ទះ​ស្អំ​កម្ដៅ​លើ​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់​។ សូ​ម្បី​តែ​ដក​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​មាន​ប្រសិទ្ធភាព​ប្រសើរ​ណាស់​ដែរ​។ ប្រសិនបើ​អ្នក​ងាយ​ជួប​ប្រទះ​អាកា​រៈ​រមួលក្រពើ ចូរ​ព្យាយាម​ងូតទឹក​ក្ដៅ​ឧណ្ហ​ដើម្បី​ផ្ដល់​ភាព​ធូរស្បើយ​ដល់​សាច់ដុំ​។

៣. បង្កើន​ការ​ទទួលទាន​ប៉ូ​តា​ស្យូ​ម​និង​ម៉ា​ញ៉េ​ស្យូ​ម

កង្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​និង​ប៉ូ​តា​ស្យូ​ម​អាច​បង្ក​បញ្ហា​រមួល​សាច់ដុំ​ពេល​យប់​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ចូរ​បង្កើន​ការ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​រ៉ែ​សំខាន់​ទាំង​ពីរ​។

៤. សន្ធឹង

ការ​សន្ធឹង​ជើង​នៅ​ពេល​រមួលក្រពើ​ក៏​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​មួយ​ដែរ​ដើម្បី​បន្ថយ​ភាព​ឡើង​តឹង​ណែន​។ អ្នក​អាច​ដើរទៅ​វិញ​ទៅ​មក​ក្នុង​បន្ទប់​រហូត​ដល់​ភាព​ឡើង​តឹង​នៃ​សាច់ដុំ​រលាយ​បាត់​។

៥. ម៉ាស្សា

ជា​ធម្មតា​នៅ​ពេល​សាច់ដុំ​រមួល គឺ​វា​មិន​អាច​ទទួល​បាន​លំហូរ​ឈាម​គ្រប់គ្រាន់​ឡើយ​ជា​ហេតុ​នាំ​អោយ​ខ្វះ​អុក​ស៊ី​សែន​និង​សារធាតុចិញ្ចឹម​សំខាន់​ៗ​។ ការ​ម៉ាស្សា​អាច​ស្ដារ​លំហូរ​ឈាម​ប្រក្រតី​ឡើង​វិញ សម្រួល​សាច់ដុំ និង​បំបាត់​ការ​ឈឺចាប់​យ៉ាង​ឆាប់រហ័ស​៕ ប្រភព ៖ Health.com.kh