ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ? ចេះ​តែ​ស្រេកទឹក​ឥត​ឈប់ អាច​មក​ពី​មូលហេតុ​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិនដឹង​ទេ​ថា​ការ​ស្រេកទឹក​ឥត​ឈប់​អាច​ជា​អាកា​រៈ​នៃ​បញ្ហា​មួយ​ចំនួន​។ ថា​តើ​បញ្ហា​ទាំងនោះ​មាន​អ្វីខ្លះ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឱ្យ​អ្នក​ស្រេកទឹក​មិន​ឈប់ ៖ ១. កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ រាង​កាយ​នឹង​ត្រូវការ​ទឹក​បន្ថែម​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​ខ្វះ ឬ​ខ្សោះ​ជាតិ​ទឹក​។ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិនដឹង​ទេ​ថា​ការ​ស្រេកទឹក​ឥត​ឈប់​អាច​ជា​អាកា​រៈ​នៃ​បញ្ហា​មួយ​ចំនួន​។ ថា​តើ​បញ្ហា​ទាំងនោះ​មាន​អ្វីខ្លះ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឱ្យ​អ្នក​ស្រេកទឹក​មិន​ឈប់ ៖

១. កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ

រាង​កាយ​នឹង​ត្រូវការ​ទឹក​បន្ថែម​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​ខ្វះ ឬ​ខ្សោះ​ជាតិ​ទឹក​។ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ គឺ​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​អាច​បង្ក​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​ប្រកាច់ សម្ពាធ​ឈាម​ចុះ​ទាប ខ្សោយតម្រងនោម សន្លប់ ហើយ​ថែម​ទាំង​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត​ផង​។ មូលហេតុ​ទូទៅ​បំផុត​នៃ​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​រួម​បញ្ចូល​ទាំង​ការ​ក្អួត រាគ និង​បែកញើស​ហួសប្រមាណ​។

២. ទឹកនោមផ្អែម

រោគ​សញ្ញា​ចម្បង​បំផុត ៣ នៃ​ជំងឺ​ទឹកនោមផ្អែម គឺ​ឃ្លាន​ខ្លាំង នោម​ញឹក និង​ស្រេកទឹក​មិន​ឈប់​។ អ្នកជំងឺ​ទឹកនោមផ្អែម​ស្រេកទឹក​មិន​ឈប់​ដោយសារ​តែ​កម្រិត​នៃ​ជាតិ​ស្ករ​គ្លុយកូស​កើនឡើង​ខ្ពស់​ក្នុង​ឈាម​។​ម្យ៉ាងទៀត​ការ​ស្រេកទឹក​មិន​ឈប់​នេះ​ក៏​បណ្ដាល​មក​ពី​អ្នកជំងឺ​នោម​ញឹក​ជាង​ធម្មតា​ផង​ដែរ​។ ការ​ទទួលទាន​ទឹក​កាន់តែ​ច្រើន​ជួយ​រំលាយ​បរិមាណ​ជាតិ​ស្ករ​ដែល​លើស​ក្នុង​ចរន្តឈាម​និង​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​។ ប្រសិនបើ​ការ​ស្រេកទឹក​មិន​ឈប់ ឃ្លាន​ខ្លាំង នោម​ញឹក​មាន​អម​មក​ជាមួយ​អាកា​រៈ​ផ្សេង​ទៀត​ដូច​ជា​អស់កម្លាំង ព្រិល​ភ្នែក ស្រក​ទម្ងន់​ខ្លាំង ស្ពឹក ឬ​ឈឺ​ចាក់​ឆៀប​ៗ​ត្រង់​ដៃជើង និង​របួស​មិន​ងាយ​ជា ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​។

៣. ឥទ្ធិពល​នៃ​ថ្នាំ​មួយ​ចំនួន

ថ្នាំ​មួយ​ចំនួន​រួម​បញ្ចូល​ទាំង​ថ្នាំ​សម្រាប់​បញ្ហា​អា​ឡែក​ស៊ី​និង​វិលមុខ​ជាដើម​អាច​បណ្ដាល​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រេកទឹក​ខុសធម្មតា​។

៤. ខ្វះ​គ្រាប់​ឈាមក្រហម

កង្វះ​គ្រាប់​ឈាមក្រហម​ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​ឈាម​អាច​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ស្រេកទឹក​មិន​ឈប់ ក៏​ព្រោះ​រាង​កាយ​ត្រូវការ​ទឹក​គ្រប់គ្រាន់​ដើម្បី​ស្ដារ​បរិមាណ​ឈាម​ឱ្យ​ធម្មតា​ឡើង​វិញ​។ ហើយ​ស្ត្រី​ជា​អ្នក​ដែល​ងាយ​នឹង​ជួប​ប្រទះ​អាកា​រៈ​ស្រេកទឹក​បែប​នេះ​បំផុត​ខណៈ​ពេល​មក​រដូវ​ដោយ​ពួក​គេ​ត្រូវ​បាត់បង់​ឈាម​មួយ​ចំនួន​។ ដើម្បី​ជា​ការ​ប្រសើរ​ប្រសិនបើ​ការ​ស្រេកទឹក​មិន​ឈប់​មាន​អម​មក​ជាមួយ​នូវ​អាកា​រៈ​ផ្សេង​ទៀត​ដូច​ជា​ស្បែក​ស្លេកស្លាំង ភាព​ខ្លី​នៃ​ដង្ហើម អស់កម្លាំង វិលមុខ និង​បេះដូង
លោត​ញាប់ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម​។

៥. មក​រដូវ

ពិសេស​ប្រសិនបើ​អ្នក​មក​រដូវ​ដោយ​ធ្លាក់ឈាម​ខ្លាំង​។ ការ​បាត់បង់​ឈាម​ច្រើន​កំឡុង​ពេល​មក​រដូវ​នឹង​ធ្វើ​ឱ្យ​អ្នក​ស្រេកទឹក​ខ្លាំង​។ ការ​មក​រដូវ​ក៏​អាច​បង្ក​បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន​ដែល​ប៉ះពាល់​ដល់​បរិមាណ​នៃ​សារធាតុ​រាវ​ក្នុង​រាង​កាយ​។

៦. សម្ពាធ​ឈាម​ចុះ​ទាប

មាន​កត្តា​ច្រើន​ណាស់​ដែល​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​បញ្ហា​បេះដូង ការ​បាត់បង់​ឈាម បញ្ហា​ប្រព័ន្ធ​អង់​ដូ​គ្រី​ន អា​ឡែក​ស៊ី​ធ្ងន់ធ្ងរ ការ​មាន​ផ្ទៃពោះ ស្ត្រេ​ស​រ៊ាំ​រ៉ៃ កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ និង​ទម្លាប់​មិនល្អ​នៃ​ការ​ទទួលទាន​ជាដើម​។ ហើយ​មួយ​ក្នុង​ចំណោម​អាកា​រៈ​ផ្សេង​ៗ​ដែល​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​ជួប​ប្រទះ គឺ​ការ​ស្រេកទឹក​មិន​ឈប់​។ នោះ​ក៏​ព្រោះ​រាង​កាយ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្កើន​សម្ពាធ​ឈាម​ប្រក្រតី​។ រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​រួម​មាន​ធី​ង​ធោ​ង​ក្នុង​ខ្លួន អស់កម្លាំង ព្រិល​ភ្នែក ធ្លាក់​ទឹកចិត្ត និង​សន្លប់​បាត់ស្មារតី​៕ ប្រភព ៖ Health.com.kh