ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹកកក​រអិល​ថយក្រោយ​បុក​ស្លាក​សាលារៀន​ ​ក្រឡាប់​ទាំង​ព្រឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹក​ទឹកកក​ម៉ាក​KIA​មួយ​គ្រឿង បាន​បើក​ឡើង​ចំណោ​ត​មិន​រួច ក៏​រអិល​ថយក្រោយ​ទៅ​បុក​ស្លាកយីហោ​​សាលារៀន​អន្តរជាតិ​អា​មេ​រិ​កាំ​ង​ប្រ៊ី​ជ ​បណ្តាល​អោយ​រលំ​បាក់​រាប់​ដល់​ដី​ ចំណែក​​រថយន្ត​នោះ​ក្រឡាប់​ដេក​ស្តូក​។ ​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹក​ទឹកកក​ម៉ាក​KIA​មួយ​គ្រឿង បាន​បើក​ឡើង​ចំណោ​ត​មិន​រួច ក៏​រអិល​ថយក្រោយ​ទៅ​បុក​ស្លាកយីហោ​​សាលារៀន​អន្តរជាតិ​អា​មេ​រិ​កាំ​ង​ប្រ៊ី​ជ ​បណ្តាល​អោយ​រលំ​បាក់​រាប់​ដល់​ដី​ ចំណែក​​រថយន្ត​នោះ​ក្រឡាប់​ដេក​ស្តូក​។

​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​ខារ៉ាអូខេ​បុ​ប្ចា​រាជធានី​ភ្នំពេញ កែង​ផ្លូវ​លេខ​២៧៣ ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

​រថយន្ត​​ដឹក​ទឹកកកមួយគ្រឿង​ខាងលើ ម៉ាក​KIA ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ​ភ្នំពេញ ២AF-៤០៧៥ បើកបរ ដោយ​បុរស​ម្នាក់​មិន​ប្រាប់​អោយ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​KIA​ដឹក​ទឹកកក​ខាងលើ បាន​បើកបរ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​និង​បាន​ឡើង ផ្លូវ​លេខ​២៧៣ ដែល​មាន​ស្ថានភាព​ផ្លូវ​ចោទ​។

​តាម​​ប្រភពដដែលបាន​អោយ​​​ដឹង​បន្ត​​ថា លុះ​នៅ​ពេល​ឡើង​ចំណោត​ទំនងជា​​អកហ្សើ​ឡើង​មិន​រួច​ក៏​បាន​រលត់​ម៉ាស៊ីន​រអិល​ថយក្រោយ​ជ្រុល​បុក​ស្លាក​យីហោ​សាលារៀន​អន្តរជាតិ​អា​មេ​រិ​កាំ​ង​ប្រ៊ី​ជ ​បណ្តាលឱ្យ​រលំ​​បាក់​រាប​ដល់​ដី​ ហើយ​រថយន្ត​ក្រឡាប់​ដេក​ស្តូក​តែ​ម្តង​ ។ ​ភ្លាម​ៗនោះ​អ្នកបើកបរ​ក៏​បាន​លូន​ចេញពី​ក្នុង​រថយន្ត ដោយ​ពុំ​​មាន​រង​របួស​ឡើយ​ ។

​​ក្រោយពេលកើតហេតុ អ្នកបើកបរក៏​បាន​ទាក់ទងទៅ​​ថៅកែ​ហៅ​រថយន្ត​ផ្សេង​មក​ស្ទួ​ច​លើក​ឡើង​វិញ​ និង​បាន​ចេញថ្លៃ​ជួល​ជុល​ស្លាកយីហោ​អោយ​សាលា​វិញ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ