ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តហ្វូន ប្រគល់ «មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩» ជូនក្រសួងសុខាភិបាល និងមន្ទីរពេទ្យ ៣ផ្សេងទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អស់រយៈពេល ២ខែកន្លងទៅ «មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩» បានបញ្ចប់ព្រមទាំងបានស្វែងរកថវិកាសរុបចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល…

រាជធានីភ្នំពេញ ៖ អស់រយៈពេល ២ខែកន្លងទៅ «មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩» បានបញ្ចប់ព្រមទាំងបានស្វែងរកថវិកាសរុបចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាង ខ្លាំងក្លាជាមួយនឹងជំងឺកូវីដ ១៩ ។

ថវិកានេះបានមកពីការចូលរួមគាំទ្រពីសំណាក់អតិថិជនមិត្តហ្វូនទាំងអស់ដែលមិត្ត ហ្វូននឹងបរិច្ចាកទឹកប្រាក់ចំនួន ១០០០រៀល នៅពេលដែលអតិថិជនបានទាញយកកម្មវិធី eMoney និង Mocha App ដោយឥតគិតថ្លៃ ។

កាលពីថ្ងៃទី ៣ និងទី ៤ខែមិថុនា ឆ្នាំ ២០២០ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូន បានប្រគល់ នូវមូលនិធិរបស់ខ្លួនដូចដែលបានផ្សព្វផ្សាយកាលពីពេលកន្លងមក សរុបទឹកប្រាក់បាន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនទៅក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ។

ថវិកាទាំងអស់នេះទទួលបានបន្ទាប់ពីក្រុមហ៊ុនមិត្តហ្វូន បានប្រកាសបង្កើត «មូលនិ ធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩» នាដើមខែមេសា ឆ្នាំ ២០២០ ហើយមិត្តហ្វូន ទទួល បានការចាប់អារម្មណ៍ចូលរួមពីសំណាក់អតិថិជនជាង ២សែននាក់ ដែលស្មើរនឹងការ បរិច្ចាក ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅកាន់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ផ្សេងៗ ។ លើសពីនេះទៅទៀត ប្រព័ន្ធវីដេអូខនហ្រ្វេន (Conference) ក៏បានផ្តល់ជូនក្រ សួងសុខាភិបាលផងដែរ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងពីចម្ងាយរវាងមន្ទីរពេទ្យមួយទៅមន្ទីរ ពេទ្យមួយផ្សេងទៀត ឬមណ្ឌលសុខភាពនានានៅទូទាំងប្រទេសឲ្យកាន់តែមានភាពងាយ ស្រួលក្នុងស្ថានភាពដ៏លំបាកនេះ ។

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា ៖ «ចាប់តាំងពីជំងឺកូវីដ ១៩ រាតត្បាតនៅក្នុងប្រទេសកម្ពុជា មិត្តហ្វូន បានចូលរួមសហការ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយគ្រប់រូបភាពអំពីអនាម័យ ទម្លាប់ក្នុងការរស់នៅ ធ្វើយ៉ាងណាដើម្បីធានាថា ប្រជាជនកម្ពុជាអាចចៀសឆ្ងាយពីជំងឺ កូវីដ ១៩ នេះ ។ ក្នុងនោះ ដើម្បីធានាថាប្រជាជនកម្ពុជាអាចគេចផុតពីជំងឺនេះ យើងក៏បាន បង្កើតនូវមូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដើម្បីផ្តល់នូវការគាំទ្រដល់ក្រសួង សុខាភិបាល ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹង ជំងឺដ៏កាចសាហាវនេះ» ។

លោកបន្ថែមថា «ចំណែកអតិថិជនមិត្តហ្វូនទាំងអស់ក៏នឹងមានអារម្មណ៍មោទនភាព ដែលបានសហការ និងរួមចំណែកដែលបានធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តិទៅបានយ៉ាងរលូន ។ យើងខ្ញុំពិតជាថ្លែងអំណរអរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រនូវ មូលនិធិមិត្ត ហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នេះជាអនេកប្បការ»។

មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ គឺជាកម្មវិធីមិនគិតថ្លៃហើយលោកអ្នក អាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នាបន្ធូរបន្ថយស្ថានភាពដ៏លំបាកនេះជាមួយគ្នា ។ ដើម្បីចូល រួមចាប់ផ្តើមក្នុងកម្មវិធីបរិច្ចាគនេះ អតិថិជនគ្រាន់តែដំឡើង និងចុះឈ្មោះកម្មវិធី Mocha ឬ eMoney App នៅលើ Google Play ឬ App Store ជាការស្រេច ។ រាល់គណនីនីមួយៗ ដែលដំណើរការ មិត្តហ្វូន នឹងបរិច្ចាគទឹកប្រាក់ ១០០០ រៀលទៅកាន់មូលនិធិនេះ ។ មិត្តហ្វូនប្តេជ្ញាបន្តបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងមធ្យោបាយផ្សព្វផ្សាយប្រកបដោយ ភាពច្នៃប្រឌិតដើម្បីគាំទ្រការការពារជំងឺកូវីដ ១៩ បន្តទៀត ។

សូមចូលទៅកាន់គេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ