ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​ឈឺចិត្ត​ក៏​ធ្វើ​រឿង​មួយ​មិន​នឹក​ស្មាន មិត្តភក្តិ​ជា​ច្រើន​ជួយ​សង្គ្រោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​មាន​ជម្លោះ​ជាមួយ​សង្សារ បាន​ដើរទៅ​លោត​ចូល​ទឹកទន្លេ​ដើម្បី​បញ្ចប់ជីវិត ប៉ុន្តែ​ត្រូវ​មិត្តភក្ដិរ​ត់ទៅ​ជួយ​ស្រង់​យក​មក​លើគោក​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​មាន​ជម្លោះ​ជាមួយ​សង្សារ បាន​ដើរទៅ​លោត​ចូល​ទឹកទន្លេ​ដើម្បី​បញ្ចប់ជីវិត ប៉ុន្តែ​ត្រូវ​មិត្តភក្ដិរ​ត់ទៅ​ជួយ​ស្រង់​យក​មក​លើគោក​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ក្បែរ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខណៈ​ពេល​ដែល​កំពុង​មាន​មនុស្ស​ជា​ច្រើន​បាន​មក​លេង​កំសាន្ត​នៅ​សួនច្បារ ស្រាប់តែ​នារី​រូប​ស្រស់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​១៨​ឆ្នាំ បាន​រត់​ចេញ​មក​ពី​សួនច្បារ​ក្បែរ​កន្លែង​កើតហេតុ​នោះ រួច​រត់​បណ្តើរ យំ​ស្រែក​បណ្តើរ គួរ​ឲ្យ​សោកសង្រេង ដោយ​មិនដឹង​ថា មាន​វិបត្តិ​អ្វី​នោះ​ទេ​។ បន្ទាប់​មក​នារី​រូប​នោះ ក៏​រត់​ទៅ​លោត​ចូល​ទឹកទន្លេ​តែ​ម្តង ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក៏​មាន​មិត្តភក្តិ​ប្រុស​ស្រី​ចំនួន​៥​ទៅ​៦​នាក់ បានរ​ត់ទៅ​ជួយ​ស្រង់​ទាន់​ពេលវេលា​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ដែល​ស្រង់​យក​នារី​រូប​ស្រស់​មក​ដល់​លើគោក​វិញ នាង​មិន​បាន​និយាយ​ស្តី​អ្វី​ទាំងអស់ គឺ​គិតតែ​ពី​ស្រែកយំ និង​ដើរ​គេច​ចេញពី​មិត្តភក្តិ​របស់​នាង ទោះបីជា​មិត្តភក្តិ​ទាំងអស់​របស់​នាង​នាំ​គ្នា​និយាយ​លួងលោម​ហៅ​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​ទាំងអស់​គ្នា​វិញ​យ៉ាងណា​ក៏​ដោយ ក៏​នារី​ខាងលើ​នេះ មិន​ព្រមទៅ​ជាមួយ​ពួក​គេ​វិញ​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មិត្តភក្តិ​របស់​នារី​រូប​ស្រស់​ខាងលើ ក៏​មិន​បាន​រៀបរាប់​ឱ្យ​ដឹង​វែង​ឆ្ងាយ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា ដោយសារ​តែ​នារី​រង​គ្រោះ​បាន​ឈ្លោះ​គ្នា​ជាមួយនឹង​សង្សារ​របស់​នាង ទើបរ​ត់ទៅ​លោតទឹក​យ៉ាង​ដូច្នេះ​តែ​ម្តង​។ បន្ទាប់​ពី​មិត្តភក្តិ​ទាំងអស់​បាន​និយាយ​លួងលោម​អស់​មួយសន្ទុះ​រួច​មក នាង​នៅ​តែ​មិន​ព្រមទៅ​ជាមួយ​ពួក​គេ ទើប​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​អស់ ដោយ​ទុក​នារី​រូប​ស្រស់​នៅ​អង្គុយ​យំ​តែ​ម្នាក់ឯង​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​នារី​វ័យក្មេង​រូប​ស្រស់​ខាងលើ អង្គុយ​យំ​តែ​ម្នាក់ឯង​អស់​មួយសន្ទុះ​ទៀត​រួច​មក ក៏​ងើប​ដើរ​ចេញ​ទៅ​ពី​កន្លែង​កើតហេតុ​បាត់​តែ​ម្តង​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ