ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សលោក​ត្រូវ​សម្លា.ប់​ច្រើន​បំផុត​ដោយ​មេរោគ​មិនមែន​ដោយ​នុយ​ក្លេ​អែរ ឬ​ផ្កាយ​ធ្លាក់​ពីលើ​មេឃ

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រាវជ្រាវ ៖ តើ​អ្នក​ស្រមៃ​ថា ពូជ​មនុស្ស​នឹង​បញ្ចប់​ដោយ​របៀប​ណា? តើ​ថ្ងៃ​នោះ​នឹង​បណ្តាល​មក​ពី​សង្គ្រាម នុយក្លេអ៊ែរ​ដ៏​មហន្តរាយ​ធំ​មួយ? ឬ​ដោយសារ​តែ​អាចម៍ផ្កាយ​ធ្លាក់​ពីលើ​មេឃ​ដែល​ធ្វើ ឲ្យ​មនុស្ស​ដាច់​ពូជ ដូច​ដាយ​ណូ​ស័​រ? ហេតុការណ៍​ទាំងនេះ​គឺ​បង្ក​ឲ្យ​ស្លាប់​ពិតមែនតែ​វា​មិន​ងាយ​នឹង​កើត​មាន​ទេ​។…

ស្រាវជ្រាវ ៖ តើ​អ្នក​ស្រមៃ​ថា ពូជ​មនុស្ស​នឹង​បញ្ចប់​ដោយ​របៀប​ណា? តើ​ថ្ងៃ​នោះ​នឹង​បណ្តាល​មក​ពី​សង្គ្រាម នុយក្លេអ៊ែរ​ដ៏​មហន្តរាយ​ធំ​មួយ? ឬ​ដោយសារ​តែ​អាចម៍ផ្កាយ​ធ្លាក់​ពីលើ​មេឃ​ដែល​ធ្វើ ឲ្យ​មនុស្ស​ដាច់​ពូជ ដូច​ដាយ​ណូ​ស័​រ? ហេតុការណ៍​ទាំងនេះ​គឺ​បង្ក​ឲ្យ​ស្លាប់​ពិតមែនតែ​វា​មិន​ងាយ​នឹង​កើត​មាន​ទេ​។ និយាយ​ដោយ​ផ្អែក​លើ​ស្ថិតិ​នោះ ពិភពលោក​ជឿនលឿន​នឹង​មិន​បញ្ចប់​ដោយ​ការ​ទង្គិច​ដ៏​ក្ឌុង​ក្ឌាំង​នោះ​ទេ តែ​ដោយ​ការ​កណ្តាស់​។ ពេល​ដែល​និយាយ​ពី​មហន្តរាយ មាននូវ​សាច់​រឿង​បួន​ពិតប្រាកដ​ដែល​អាច​ធ្វើ​ឲ្យ មនុស្ស​គ្រោះថ្នាក់​ក្នុង​ទំហំ​សកលលោក​។

មហន្តរាយ​ពីរ​ដំបូង​គឺ​សង្គ្រាម​នុយក្លេអ៊ែរ និង​អាចម៍ផ្កាយ​ដែល​គេ ចាប់អារម្មណ៍​ច្រើន ដោយសារ​តែ​វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ងាយ​យល់​។ ការ​គំរាមកំហែង​ទី​បី ការ​ផ្លាស់​ប្តូរ​អាកាសធាតុ គឺ​គេ​ពិចារណា​ច្រើន​ដោយសារ​វា​បង្ក​មហន្តរាយ​ច្រើន​ដូច​ជា ព្យុះ​ហារី​ខេន និង​គ្រោះ​រាំង​ស្ងួត​។ ការ​គំរាមកំហែង​ចុង​ក្រោយ​គឺ ការ​ផ្ទុះ​នៃ​ជំងឺ​ដែល​បង្ក​ឲ្យ​ស្លាប់​ដែល​ត្រូវ​បាន​មើល​រំលង​។ ដូចនេះ តើ​ហេតុ​អ្វី​បានជា​ការ​រាលដាល​នៃ​ជំងឺឆ្លង​បង្ក​ការ​គំរាមកំហែង​ដល់​សង្គម? ដំបូង​វា​មិន​ដូច​ទៅ​នឹង​ការ​ធ្លាក់ អាចម៍ផ្កាយ​ទេ​។ ការ​ផ្ទុះ​ជំងឺ​គឺ​វា​ជា​រឿង​ទូទៅ​។

អាចម៍ផ្កាយ asteroid ឆ្លងកាត់​ជិត​ផែនដី​ម្តង​ក្នុង​រយៈពេល មួយ​លាន​ឆ្នាំ​។ តែ​ជំងឺឆ្លង​អាច​កើត​មាន​ឡើង​ញឹកញាប់​នៅ​ក្នុង​ចំនោម​មនុស្ស​។ ទី​ពីរ​មិន​ដូច​ទៅ​នឹង​មហន្តរាយ ធម្មជាតិ ការ​ផ្ទុះ​ជំងឺ​មិនកើត​នៅ​កន្លែង ឬ​ពេល​កំណត់​ណាមួយ​។ ឧទាហរណ៍ រំ​ជួយ​ផែនដី​វា​បំផ្លិចបំផ្លាញ តែ​វា​កើត​នៅ​តែ​កន្លែង​ណាមួយ​ហើយ​វា​នឹង​បញ្ចប់​ទៅ​បន្ទាប់​ពី​ការ​ខូចខាត​។ តែ​ផ្ទុយ​ទៅ​វិញ​ការ​រាលដាល​នៃ​ជំងឺ​គឺ អាច​កើត​មាន​ច្រើន​កន្លែង​ក្នុង​ពិភពលោក​ក្នុង​ពេល​តែ​មួយ​។ ពួក​វា​អាច​នៅ​តែ​បន្ត​។

ដោយសារ​តែ​ពេល​ដែល ជំងឺ​ធ្វើការ​រាលដាល វា​អាច​បង្ក​ការ​ស្លាប់ និង​បំផ្លាញ​រាប់​ខែ ឬ​ឆ្នាំ​។ ការ​រាតត្បាត​ជំងឺ ពាសពេញ​ពិភពលោក និង​យូរអង្វែង​នឹង​ផ្តល់​គ្រោះថ្នាក់​ដល់​ពិភពលោក​។ សេដ្ឋកិច្ច​របស់​យើង​ការ​ផ្គត់ផ្គង់​អាហារ និង​ប្រព័ន្ធ​សំខាន់ ផ្សេង​ទៀត​សម្រាប់​ធ្វើ​ឲ្យ​សង្គម​ដំណើរការ​គឺ​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ពិភពលោក​។ បើ​ការ​ផ្ទុះ​ជំងឺ​ធំ និង​រាលដាល​ខ្លាំង វា​អាច​ឲ្យ​ប្រព័ន្ធ​មាន​បញ្ហា​ដោយ​បង្ក​ជា​ភាព​អត់ឃ្លាន និង​ជម្លោះ​ហិង្សា​។ មាន​ប្រភេទ​ពីរ នៃ​ជំងឺ​ដែល​អាច​បង្ក​ការ​រាតត្បាត​។

ទី​មួយ​គឺ​វីរុស​ជំងឺឆ្លង​ផ្លូវដង្ហើម ដូច​ជា​ផ្តាសាយធំ ដែល​វា​មាន ញឹកញាប់ និង​ងាយ​ឆ្លង​។ ទី​ពីរ​គឺ​បាក់តេរី​ដែល​ស៊ាំ​ថ្នាំ​។ ជំងឺ​នេះ​បង្ក​ដោយ មេរោគ​ដែល​យើង​មិន​អាច​បញ្ឈប់ ដោយ​ប្រើ​ថ្នាំ​ដែល​យើង​មាន​នា​ពេល​បច្ចុប្បន្ន​។ ដូចនេះ មនុស្ស​បាន​រស់​រួម​នឹង​វីរុស និង​បាក់តេរី​រាប់​លាន​ឆ្នាំ​មក​ហើយ​សក្តានុពល​សម្រាប់ ការ​បញ្ចប់​ការ​នៅ​រួម​គ្នា​ដោយ​សន្តិភាព​គឺ​តែងតែមាន​។ ហើយ​ចៃដន្យ​មិនល្អ នៅ​ក្នុង​ចំណុច បន្ទាប់​នឹង​បង្ហាញ​ពី​តុល្យភាព ដែល​ផុយ​ស្រួយ​។

ឥឡូវ​យើង​ឃើញ​ស្រាប់​ហើយ កូ​វី​ដ​-១៩ បាន​សម្លាប់​មនុស្ស​ជិត៤០ម៉ឺន​នាក់​ហើយ​ ក្នុង​រយៈពេល​តែ​កន្លះ​ឆ្នាំ​។ នេះ​ជា​ឧទាហរណ៍​ដ៏​ច្បាស់លាស់​មួយ​ថា មនុស្សលោក​នឹង​អាច​ផុត​ពូជ​ដោយសារ​តែ​មេរោគ ហើយ​មិនមែន​ដោយសារ​អាវុធ​នុយ​ក្លេ​អែរ ឬ​ក៏​ផ្កាយ​ធ្លាក់​ពីលើ​មេឃ​ឡើយ​។ ប៉ុន្តែ​បើ​យើង​រួម​គ្នា​គិត រួម​គ្នា​ធ្វើ​ដើម្បី​ប្រឆាំង​នឹង​មេរោគ យើង​នឹង​អាច​សង្គ្រោះ​ពិភពលោក​នេះ​បាន​៕ ដោយ ៖ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ